Overblog
Editer l'article Suivre ce blog Administration + Créer mon blog
23 avril 2014 3 23 /04 /avril /2014 07:57

ធ្វើបុណ្យ និង សង្គ្រោះជាតិ

 

ខ្មែរអ្នកកាន់ពុទ្ធសាសនាតែងតែនាំគ្នាធ្វើបុណ្យ​​​​​​​​​​​​ យកអំណោយពីជនានុជនដែលមានចិត្ត

ជ្រះថ្លារកកុសលផល ទៅជួសជុលព្រះវិហារ ឬវត្តអារាម។ ក្នុងទស្សនៈអំណោយនេះ ព្រះ

អាចារ្យហែម-ចៀវតែងតែទូន្មានដល់ពុទ្ធបរិស័ទថា៖ «ឆ្នាំបាយលោកសង្ឃគឺនៅនឹងប្រជាជន

បើប្រជាជនវេទនា, អត់បាយ,ប្រជាជនគ្មានសិទ្ធិសេរីភាព,បើប្រជាជននៅក្នុងឋានៈជាខ្ញុំកញ្ជះ

គេលោកសង្ឃក៏ទទួលអំណោយផលអាក្រក់ដែរ។ ដូច្នេះលោកសង្ឃដែលមានភារៈ ប្រោស

សត្វលោក គឺត្រូវស្តីប្រដៅធ្វើឲមនុស្សមានស៊ី, មានស្លៀក, មានសេរីភាព ក្នុងប្រទេសឯក

រាជ្យនិងសន្តិភាពដ៏បរិបូណ៌»។ព្រះអង្គទូន្មានបន្ថែមថា៖ «ទឹកផ្នែកប្រជារាស្ត្រ គឺទឹកភ្នែកព្រះ

សង្យ»1។

 

បច្ចុប្បន្នកាលនេះ ខ្មែរពុទ្ធបរិស័ទនៅក្រៅប្រទេស តែងតែធ្វើបុណ្យ ជាមធ្យោបាយ ស្វែងរក

អំណោយ ដើម្បីយកទៅជួយដល់ប្រជាជនរកគ្រោះ ពីធម្មជាតិក្តី ពីអំពើពាលរបស់ជនទុច្ចរិត

ក្តី នៅក្នុងក្របខ័ណ្ឌជំនួយមនុស្សធម៌ និងនៅក្នុងគតិនៃសមគ្គីភាព។ ទង្វើនេះ​ គឺពិតជាវិជ្ជា

មាន មានប្រយោជន៏ណាស់ ដល់ជនរងគ្រោះ។ តែយើងដឹងថា ជនរងគ្រោះខ្មែរនាបច្ចុប្បន្ន

នេះ គឺប្រជាពលរដ្ឋខ្មែរ គាត់ទទួលរងគ្រោះ ពីរបបនយោបាយផ្តាច់ការ ដែលជារបបមានសហ

ការ រវៀងរាជានិយម និង អំណាចសមស្តនិយម2។ សភាពការនេះ នាំឲយើងចោទសួរជា

សំណួរថា តើអំណោយបុណ្យ អាចរំដោះប្រជាពលរដ្ឋពីអំណាចផ្តាច់ការបានដែរឫទេ? គេអាច

ឆ្លើយបានថា វាច្បាស់ជាពុំអាចធ្វើបានទាំងអស់បានពិតមែន តែវាក៏ជា វិភាគទានមួយ

ដែរ ក្នុងក្របខណ្ឌនៃករណីកិច្ចរបស់ខ្មែរម្នាក់ៗ ដែលខ្លួនត្រូវធ្វើសំរាប់ជាតិ។​

 

ក្នុងចម្លើយនេះ យើងឃើញថា វាមានហេតុផល3​ របស់វាដែរ តែហេតុផលនេះ យកតែទិដ្ឋ-

ភាពសម្ភារនិយមមកធ្វើជាសេចក្តីសំអាងតែប៉ុណ្ណោះ គឺថា អ្នកមានលុយត្រូវតែមានករណី

កិច្ចជួយអ្នករងគ្រោះ ក្នុងន័យថា ត្រូវជួយជាតិ។ ក្នុងទស្សនៈនេះ យើងអាចយល់ឃើញថា ធ្វើ

បុណ្យជាសកម្មភាពរំដោះជាតិមួយ​ចំពោះ ទាយក-ទាយិកា ជាអ្នកទទួលបានកុសលផលផង

និង បំពេញករណីកិច្ចជាពលរដ្ឋផង។ តែសកម្មភាពរំដោះជាតិបែបនេះ ជាសកម្មភាពអកម្ម

ព្រោះវាមិនអាចបង្កើតជាកម្លាំងនយោបាយ ព្រោះធ្វើបុណ្យជាការកសាងកុសលផលសំរាប់

យកវាទៅសោយសុខក្នុងជាតិក្រោយ ដូច្នេះត្រូវហាមដាច់ខាត កុំឲបង្កើតសត្រូវ ដែលវាផ្ទុយពី

កម្លាំងនយោបាយសំរាប់សង្គ្រោះជាតិ។ សង្គ្រោះជាតិ គ្មានសត្រូវជាតិ សួរថា ជាការសង្គ្រោះ

បែបណា? ដូចព្រះអាចារ្យហែម-ចៀវ ព្រះអង្គស្តីប្រដៅធ្វើឲមនុស្សមានសេរីភាព ក្នុងប្រទេស

ឯករាជ្យ និង សន្តិភាពដ៏បរិបូណ៌។ ទស្សនៈនេះ គឺជាករណីកិច្ចនៃពលរដ្ឋម្នាក់ៗនោះឯង គឺត្រូវ

មានទួនាទី ជាបុគ្គលមាន ឥស្សរភាពសំរាប់ខ្លួនឯង ទើបអាចជាពលរដ្ឋនៃប្រទេសមានឯក

រាជ្យភាព និង មានសន្តិភាពបរិបូណ៌។

 

គណបក្សសង្គ្រោះជាតិ គេនាំប្រជាជនធ្វើបុណ្យគ្រប់បែបយ៉ាង ព្រោះគេទុកទង្វើនេះ ជាយុទ្ធ

សាស្រ្តនយោបាយអហឹង្សាសំរាប់សង្គ្រោះជាតិ។ យុទ្ធសាស្រ្តនេះ វាផ្ទុយពីការទូន្មានរបស់ព្រះ

អាចារ្យហែម-ចៀវ៖ ឆ្នាំបាយលោកសង្ឃគឺនៅនឹងប្រជាជន បើប្រជាជនវេទនា, អត់បាយ,ប្រជា

ជនគ្មានសិទ្ធិសេរីភាព,បើប្រជាជននៅក្នុងឋានៈជាខ្ញុំកញ្ជះគេ លោកសង្ឃក៏ទទួលអំណោយ

ផលអាក្រក់ដែរ។ បច្ចុប្បន្ននេះ ប្រទេសខ្មែរជាប្រទេសគ្មានឯករាជ្យ គ្មានសន្តិភាពបរិបូណ៌,

ប្រជាជនគ្មានសិទ្ធិសេរីភាព ដូច្នេះគេអាចសួរជាសំណួរថា តើយុទ្ធសាស្រ្តធ្វើបុណ្យរបស់គណ

បក្សសង្គ្រោះជាតិ ជាយុទ្ធសាស្រ្តត្រឹមត្រូវដែរឫទេ? មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិខ្លះ

យល់ឃើញថា ធ្វើបុណ្យនេះ ជាយុទ្ធសាស្រ្ត«វាតយកកន្លែង» គឺស្វែងរកការគាំទ្រពីសំណាក់ប្រ

ជាជននៅគ្រប់ទីកន្លែង តែអ្នកយល់បែបនេះភ្លេចគិតថា ប្រជាជនខ្មែរ នៅក្នុងចំណង់ចង់ដូររបប

ដឹកនាំជាតិ មានការគាំទ្ររួចស្រេចទៅហើយចំពោះគណបក្សសង្គ្រោះជាតិ ចុះហេតុអ្វីមិនយក

ការគាំទ្រធ្វើសកម្មភាពនយោបាយ បែរបែកពីការគាំទ្រនេះ ​ដើម្បីទុកប្រឡោះឲគណបក្សកាន់

អំណាចផ្តាច់ការ វាយបំបែកកម្លាំងនយោបាយខ្លួនបាន រហូតអស់មានដើមគំនិតសំរាប់ដ-

ណ្តើមទឹកចិត្តតស៊ូប្រជាជនបានវិញ ក្រៅពីនាំគ្នាធ្វើបុណ្យ សម្ងំសុខ ដេកចាំទទួលកុសលផល

ពីគណបក្សកាន់អំណាច ដូចយ៉ាងសុំចរចារដើម្បីសុំចែកកំទេចអំណាចខ្លះពីគណបក្សកាន់

អំណាច។

 

សព្វថ្ងៃនេះ គណបក្សកាន់អំណាចកំពុងប្រលោមគណបក្សសង្គ្រោះជាតិ មិនមែនចង់ដោះ

ស្រាយវិបត្តនយោបាយនោះឡើយ តែចង់បោកឲគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតអន្តរ

ការ[4]4 ដូចយ៉ាង ការបោះឆ្នោតឃុំសង្កាត់ជាដើម ព្រោះគេយល់ឃើញថា បើគណបក្សសង្គ្រោះ

ជាតិចូលរួមបោះឆ្នោតនោះ ការចូលរួមនេះ គឺជាការឲសច្ចាប័នជាស្ថាពរនៃលទ្ធផលការបោះ

ឆ្នោតកាលពីថ្ងៃទី២៨កក្តដាឆ្នាំ២០១៣។ គណបក្សកាន់អំណាចឥតខ្លាចធ្វើការបោះឆ្នោត

អន្តរការ ព្រោះគេដឹងច្បាស់ថា គេអាចនឹងលួចសន្លឹកឆ្នោតបានទៀត ព្រោះគណបក្សសង្គ្រោះ

ជាតិអស់មានលទ្ធភាពបំបៈបំបោរម្ចាស់ឆ្នោតឲតវ៉ារកយុត្តិធម៌នៃការលួចលទ្ធផលនៃការបោះ

ឆ្នោតទៀតហើយ ព្រោះគេស្គាល់ចរិតកំសាករបស់សម-រង្សី, កឹម-សុខា និង អ្នកដឹកនាំមួយ

ក្តាប់តូចរបស់គណបក្សសង្គ្រោះជាតិ​។ រួមសេចក្តីមក យុទ្ធសាស្រ្តធ្វើបុណ្យរបស់គណបក្សស-

ង្គ្រោះជាតិ ជាយុទ្ធសាស្ត្រ​សម្លាប់ជាតិ ព្រោះវាមិនមែនជាការសង្គ្រោះជាតិ គឺរំដោះជាតិពីរបប

ផ្តាច់ការ ខ្ញុំកញ្ជះចិន និង យួនកុម្មុយនិស្ត៕

 

[1]1 ស្រង់ចេញពីមឯកសារប្រវត្តិសាស្ត្រ ព្រះពោធិវ័ង្ស រៀបរៀងនិងពិនិត្យដោយលោកគង់-សម្ភារ។

[2]2 សមស្តនិយម=ជាអំណាចផ្តាច់ការ ប្រើអំណាចបង្ខំឲប្រជាជនធ្វើតាមខ្លួន(Totalitarisme)។

[3]3 ហេតុផល=សមហេតុសមផល, ត្រឹមត្រូវ។ ប្រើនៅទីនេះក្នុងន័យពាក្យបារាំងថាlogique។

[4] បោះឆ្នោតអន្តរការ=Election intermédiaire។

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens