គួរលើកយកមកពិចារណាដែរ
ការរំដោះគ្មាន សេរីភាព
Libération sans liberté
គណបក្សកាន់អំណាច វាធ្វើការចរចារជាមួយតែ សម-រង្សី និង កឹម-សុខា ដែលមាន សុ
ន-ឆៃ ជាជើងសារយកកម្រៃ[1] ក្នុងគោលបំណងតែមួយគត់ បញ្ចុះបញ្ចូលបុគ្គលទាំងពីរ
ចូលធ្វើសហការជាមួយគណបក្សប្រជាជន។ ចំពោះ ហ៊ុន-សែន គណសង្គ្រោះជាតិ រស់
តាមតែដង្ហើម សម-រង្សី និង កឹម-សុខា តែប៉ុណ្ណោះ ដូចយ៉ាង វាបញ្ញាឲវៃក្បាល ក្នុង
ចេតនាសម្លាប់ សមាជិកគណបក្សសង្គ្រោះជាតិឯទៀតៗ ដែលហ៊ានចេញមុខប្រឆាំង
នឹងវា ឧទាហរណ៏ថ្មីៗនេះ ដៃទី៣ប្រឡាក់ឈាមរបស់ ហ៊ុន-សែន វាវៃ វរជនបីនាក់នៃគណ
បក្សសង្គ្រោះជាតិ មានលោកស្រី ស្រី-សម័យ, លោក លឹម-គឹម-យ៉ា និង គឹម-ស្រ៊ុន។ ការ
នេះ បញ្ចាក់ឲឃើញច្បាស់ថា សម-រង្សី និង កឹម-សុខា ក្នុងការចរចារចេញមុខក្តី សម្ងាត់
ក្តី គាត់ឥតមាន ឬ ហ៊ានដាក់ ល័ក្ខខណ្ឌ ដល់ ហ៊ុន-សែន ដើម្បីរក្សាសន្តិសុខដល់
សមាជិក គណបក្សសង្គ្រោះជាតិនោះទេ។
គំនិត សម-រង្សី ប្រឆាំងនឹង សំដី សម-រង្សី
បើយើងតាមដានមើលការចរចារនោះទៀត យើងឃើញវាមានភាព ជាការចរចារ ស
ង្គ្រោះ សម-រង្សី និង កឹម-សុខា ជាង សង្គ្រោះជាតិ ដូចយ៉ាង សម-រង្សី មានគោលបំណង
ចុះហត្ថលេខាជាមួយ ហ៊ុន-សែន នៅក្នុងវាំងកាលពីថ្ងៃទី១១ ខែមេសា កន្លងមក
នេះ ឥតបង្ហាញជាមុនដល់អ្នកគាំទ្រខ្លួនថា នៅក្នុងកិច្ចព្រមព្រៀងគ្នានោះមានអ្វីផ
ង។ គោលបំណងឥតបានសំរេចនេះ បញ្ចាក់ឲឃើញទៀតថាការត្រិះរិះនយោបាយ
របស់ សម-រង្សី កំពុងរសាត់ចេញពីផ្លូវប្រយោជន៏ជាតិ ទៅរកប្រយោជន៏បុគ្គល សម
រង្សី ដែលវាដុះស្លែ នៅក្នុងគតិនយោបាយខ្លួនតាំងពីដើមទីមកម្លេះ។ ហេតុនេះ
ឯង ទោះបីមានប្រជាជនខ្មែររាប់លាននាក់ ចង់លើក សម-រង្សី ឲដឹកនាំចលនារំដោះ
ជាតិពីរបបខ្ញុំកញ្ជះយួន ក៏ សម-រង្សី មិនអាចក្លាយជាពន្លឺនៃសេចក្តីសង្ឃឹមនៃប្រជា
ពលរដ្ឋខ្មែរបានដែរ។ សព្វថ្ងៃនេះ តើខ្មែរណាម្នាក់មិនចង់ឲ សម-រង្សី មានជោគជ័យក្នុង
បេសកកម្មសង្គ្រោះជាតិ គឺរំដោះប្រជាពលរដ្ឋពីរបបផ្តាច់ការ ដើម្បីសេរីភាព តែ សម
រង្សី ខ្លួនឯងទេ គាត់យកប្រយោជន៏ផ្ទាល់ខ្លួន មកធ្វើជាសត្រូវជាតិ ដូច្នេះបច្ចុប្បន្ននេះ
សម-រង្សី មិនមែនកំពុងប្រឆាំងនឹងអំណាចផ្តាច់ការនោះទេ គឺគាត់កំពុងប្រឆាំងនឹង
ពាក្យសំដីខ្លួនឯងថា គាត់ធ្វើនយោបាយសំរាប់សង្គ្រោះជាតិ។ បដិវាទកម្ម[2]នេះ មាននៅ
ក្នុងសតិ សម-រង្សី តាំងពីគាត់ជ្រើសរើស ស្តេចសីហនុ ជាគ្រូអាចារ្យនយោបាយរបស់
គាត់, សិក្ខាបទនៃស្តេចសីហនុ ដែល សម-រង្សី យកមកធ្វើជាគោលការណ៏នយោបាយ
របស់ខ្លួន គឺ ឯកត្តនិយម និង អត្ថទត្ថភាព។ ស្តេចសីហនុ ជានិមិត្តរូបនៃ អត្ថង្គតនៃ
ប្រជាជាតិខ្មែរ៖ មរតក សីហនុ ទុកឲប្រជាពលរដ្ឋខ្មែរ គឺ «ខ្មែរខ្ញុំកញ្ជះយួន» នេះឯង ខុស
ពី សម-រង្សី និយាយកុហករាស្ត្រ, តែគ្មាននរណាមួយជឿ, ថា ស្តេចសីហនុ ជាបីតា បង្រួប
បង្រួមជាតិ ឯករាជ្យជាតិ និង អភិវឌ្ឍន៏ជាតិ។ បើការនេះវាជាការពិតមែននោះ ប្រជា
ពលរដ្ឋខ្មែរប្បច្ចុប្បន្ន មិនរស់ក្នុងទុក្ខវេទនា ជាខ្ញុំកញ្ជះយួនបែបនេះទេ។
ធាតុនយោបាយសង្គ្រោះជាតិរបស់ សម-រង្សី និង កឹម-សុខា
ពាក្យសង្គ្រោះជាតិ និង/ឬ រំដោះជាតិនេះ ប្រជាពលរដ្ឋខ្មែរធ្លាប់ឮច្រើនដងរួចមកហើ
យ។ ស្តេចសីហនុរំដោះជាតិពីអាណានិគមបារាំង, ប៉ុល-ពត រំដោះជាតិពី ចក្រពត្រអាមេ
រីកាំង និង ពួក លុន-នល់, យួនរំដោះស្រុកខ្មែរពី របបប្រល័យ ពូជសាសន៏ខ្មែរក្រហម,
សីហនុរំដោះជាតិពី របបអានាណិគមយួនកុម្មុយនិស្ត បើយើងពិនិត្យឲច្បាស់ពីធាតុនៃ
ការរំដោះទាំងនោះ គឺមានធាតុជាការដណ្តើមអំណាច ដូចយ៉ាងសីហនុ ដណ្តើមអំណាចពី
បារាំង យកមកសង្កត់ជិះជាន់រាស្រ្ត, ប៉ុល-ពត ដណ្តើមអំណាចពីរបបសាធារណរដ្ឋ យក
សម្លាប់រាស្ត្រ ដើម្បីកសាងរបបហួសវិស័យមួយ គឺកុម្មុយនិស្ត ស្តាលិននិយម, យួនរំដោះ
ស្រុកខ្មែរពីរបប ប៉ុល-ពត ដើម្បីតាំងរបបអាណានិគមយួន, សីហនុរំដោះស្រុកខ្មែរពី
របបអាណានិគមយួន ដើម្បីប្រត្យាស្ថាបនា របបរាជានិយមខ្ញុំកញ្ជះយួន។ រំដោះដែល
បានរៀបរាប់មកនេះ គេឲឈ្មោះថា «ការរំដោះ គ្មាន សេរីភាព» គឺថា មិនមែនជាការ
រំដោះ សំរាប់ សេរីភាពនៃប្រជាពលរដ្ឋ នោះទេ។ តាំងពីរបបកុម្មុយនិស្តខ្មែរក្រហម មក
ដល់ របបកុម្មុយនិស្តខ្មែរយៀកម៉ីញ ការរំដោះជាតិ គឺរំដោះពីកុម្មុយនិស្ត ដើម្បីកសាង
កុម្មុយនិស្តដដែល។ ឧទាហរណ៏ សាធារណរដ្ឋប្រជាមានិតកម្ពុជា ជាដៃយួនកុម្មុយនិស្ត ជា
ចោរប្លន់ស្រុកខ្មែរ ប្លន់រដ្ឋអំណាចពីចោរឈ្មោះ កម្ពុជាប្រជាធិបតេយ្យដូច្នេះ ជាចោរប្លន់
ចោរ ស្រែកប្រកាសប្រាប់សាកលលោក ចង្អុលទៅខ្មែរក្រហម ថាជាចោរ ការពិតវាទាំង
ពីរនាក់ ជាចោរទាំងអស់គ្នា។ ថ្ងៃទី១៧មេសាឆ្មាំ១៩៧៥ និង ថ្ងៃទី៧មករាឆ្នាំ១៩៧៩ មាន
ធាតុតែមួយ គឺជ័យជំនិះកុម្មុយនិស្ត ដើម្បីកំទេចចោលពាយប្រជាជនខ្មែរ វាលប្រទេស
តែប៉ុណ្ណោះ។ យើងដឹងច្បាស់ថា សេរីភាពប្រជាពលរដ្ឋខ្មែរ គ្មានមាននៅក្នុងលទ្ធិកុម្មុយ
និស្ត និយមចិនក្តី និយមយួនក្តី គ្មានមាននៅក្នុងរបបរាជានិយមរណបកុម្មុយនិស្ត
បច្ចុប្បន្នទេ។ របបរាជានិយមក្តី និង របបកុម្មុយនិស្តក្តី ជាពួកអ្នកធ្លាប់ធ្វើអំពើបាប
ក្រាស់ណាស់ពេកទៅហើយ មិនអាចឲប្រជាពលរដ្ឋខ្មែរមានជំនឿទុកចិត្តបានទៀតនោះ
ឡើយ។ ចុះហេតុអ្វីបានជា សម-រង្សី និង កឹម-សុខា នៅតែទៅអង្គុយរួមតុក ចរចារ
ជាមួយព្រាយបីសាចទាំងពីរនេះកើត។ ការភាន់ច្រឡំ វាជា និស្ស័យធម្មតារបស់មនុស្ស
តែអ្នកណា ចចេសនៅតែទទូច ធ្វើកំហុសបន្តឥតឈប់ អ្នកនោះឯង ជាព្រាយបីសាច
ដែលនាំឲមនុស្សជា[3] គេគ្មានហ៊ានទៅបៀតទេ។
សម-រង្សី នៅតែទទូចសុំចរចារជាមួយជា ហ៊ុន-សែន តើគាត់នៅមានសង្ឃឹមអ្វីកើត
ចេញពីជំនួបផ្ទុយពីធម្មជាតិនេះ? មកដល់សព្ធថ្ងៃការចរចារនេះ វានាំឲតែ រាំងស្ទះ
ចលនានៃសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានកើតឡើង ក្រោយពីការបោះឆ្នោត
គ្មានសេរី គ្មានយុត្តិធម៌ នាថ្ងៃទី២៨កក្តាឆ្នាំ២០១៣ ទៅវិញ។ យុទ្ធសាស្ត្រនេះ មិនមាន
ដំណើរជា សង្គ្រោះជាតិ បែជាមានទំនងជា សង្គ្រោះចោរ ទៅវិញ។ ជាយុទ្ធសាស្រ្ត គ្មានទី
ដៅសំរាប់រកយុត្តធម៌ និង សេរីភាព ជូនប្រជាពលរដ្ឋខ្មែរ, ហ៊ុន-សែន និង សម-រង្សី ស្រុះ
ស្រួលគ្នាក្តី មិនស្រុះស្រួលគ្នាក្តី ចំពោះប្រជាពលរដ្ឋខ្មែរ គឺគ្មានអ្វីដូរនោះឡើយ សំរាប់ខ្មែរ
គឺថា ហ៊ុន-សែន នៅតែកាន់អំណាចដដែល សំរាប់បំផ្លាញខ្មែរដើម្បីប្រយោជន៏យួន ឯ
ចំណែក សម-រង្សី អាចទទួលបានងារជាសម្តេច ដេកស៊ីពែជាមួយ ហ្លួង សីហមុនី លើ
គំនរទុក្ខខ្មែរ ដូចទ្រង់ រណ្តរិទ្ធសព្វថ្ងៃនេះ។ ឯចំណែកទ្រឹស្តី កឹម-សុខា មិនយកខ្មែរណា
ជាសត្រូវវិញ ជាមធ្យោបាយរកសុខសំរាប់ខ្លួនគាត់តែប៉ុណ្ណោះ ព្រោះវាមិនដែលឃើញមាន
ក្នុងសាកលលោកនេះ គេធ្វើការប្រកាសថាជាតិមានគ្រោះថ្នាក់ដល់ជីវិត តែជាគ្រោះ
ថ្នាក់ឥតមានសត្រូវនោះឡើយ, ដូច្នេះមានតែ កឹម-សុខា ជាសត្រូវនឹង កឹម-សុខា ខ្លួន
ឯង, សួរថា តើនៅមានអ្នកណាខ្លះ អាចមើលឃើញ កឹម-សុខា ជាមេដឹកនាំប្រកបទៅដោយ
សុភៈវិច្ជ័យ?
បើសិនជាមាន គឺអ្នកនោះ យកគំនិតថា បើអត់ សម-រង្សី និង កឹម-សុខា តើមាន
នរណាទៀតដែលកំពុងធ្វើ? ទស្សនៈបែបនេះ ពួកគាត់ មិនបានពិចារណាឲឃើញច្បាស់
ថា តើបុគ្គលទាំងពីរនេះកំពុងធ្វើអ្វីពិតប្រាកដ៖ ការពិត គឺគាត់កំពុងធ្វើបំរើប្រយោជ
ន៏យួនកុម្មុយនិស្ត ដូចយ៉ាងចូលបោះឆ្នោតក្តី ចរចារក្តី ជាមួយគណបក្សអាយ៉ងយួន
ហេតុនេះឯងបានជាគ្មានមានអ្នកស្នេហាជាតិពិតណា គេធ្វើបែបនេះទេ។ វិបត្តិនៅ
ស្រុកខ្មែរបច្ចុប្បន្ន វាជាវិបត្តិមានថៅកែ ម្ចាស់វិបត្តិ គឺ ចិន និង យួនកុម្មុយនិស្ត កូន
សោបិទបើក ឬ ពន្លត់ គឺនៅលើដៃថៅកែ ហើយ សម-រង្សី និង កឹម-សុខា ជាបាវព្រាវ
ដែលគេចិញ្ចឹមធ្វើជាអ្នកប្រឆាំងនឹងបាវព្រាវវា ហ៊ុន-សែន សំរាប់បិទបំពង់ប៉ឺតខ្យល់កុំ
ឲអ្នកស្នេហាជាតិពិតដកដង្ហើមបាននៅក្នុងស្រុកខ្មែរ។ ឯចំណែកខ្មែររស់នៅបរទេស
មួយភាគធំ ដែលមានខ្យល់ដកដង្ហើម មានសេរីភាព តែបែរជាយល់មិនដល់ នាំគ្នា
ទៅជួយគាំទ្រ សម-រង្សី និង កឹម-សុខា ដែលជាមនុស្ស ដែលយួនចិនកុម្មុយនិស្ត
គេបង្កើត ជាល្បិចឆើត ដែល ហ៊ុន-សែន ឲឈ្មោះថា «ល្បិចសាមកុក» តែតាមការពិត
វាគ្មានឆើតអ្វីទេ គឺជាល្បិចលួចសម្លាប់អ្នកស្នេហាជាតិពិត ពីក្រោយខ្នងដូចថ្មីៗនេះ
វាវៃចង់សម្លាប់លោក លឹម-គឹម-យ៉ា ពីក្រោយខ្នងនោះឯង។ សួរថាជួយជាតិបែបមិន
ស្គាល់ខ្មាំងច្បាស់បែបនេះ ចាត់ទុកជាអំពើអ្វី? គឺកំពុងនាំគ្នាធ្វើការរំដោះជាតិគ្មាន
សេរីភាព នោះឯង រំដោះបែបនេះ គឺ ជាដៃយួនសម្លាប់ខ្មែរ មិនខុសពីដៃទី៣របស់
ហ៊ុន-សែនទេ។ គ្មានអ្វីគ្រោះថ្នាក់ជាង ការជ្រើសរើស ដោយគិតថា ព្រោះគ្មានជម្រើស
នោះឡើយ។ ដូចនាំគ្នាជួយខ្មែរក្រហម ដោយមិនបានគិតថា គ្មានសេរីភាពក្នុងលទ្ធិ
កុម្មុយនិស្តនោះទេ។