បុប្ផាក្លិនពុល
Les fleurs du mal
របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៨០), របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា
(១៩៧៩-១៩៩១), និង របបរាជានិយមទី២ (១៩៩៣-សព្វថ្ងៃ) ជាបុប្ផាមានក្លិនពុល សំ
រាប់ប្រជាជាតិខ្មែរ។ បុប្ផាទាំងបីនេះ មានឫសកែវតែមួយ គឺលទ្ធិកុម្មុយនិស្ត កូនកាត់
យួន/ចិន ដូច្នេះវា ជាញាតិសន្តាននឹងគ្នា, វាឈ្លោះគ្នាផង ស្រឡាញ់គ្នាផង ក្នុងចំណង
គ្រួសារតែមួយ។ សព្វថ្ងៃនេះ វារួមគ្នា ជាកម្លាំងតែមួយ យករបបរាជានិយម មកធ្វើជាជំ
រក ដើម្បីរស់ ក្នុងគោលបំណង វាយពន្លិច អ្នកស្នេហាជាតិខ្មែរ ស្រឡាញ់លទ្ធិប្រជាធិបតេ
យ្យសេរី។ តើក្លិនពុលរបស់វា ជាអ្វី?
កម្ពុជាប្រជាធិបតេយ្យ
ជារបបឈ្លានពានសិទ្ធិមនុស្ស កាប់សម្លាប់ខ្មែរប្រឆាំងខ្លួន, ធ្វើទារុណកម្ម, វាយដំច្រម
ធាក់ខ្មែរស្លូតត្រង់, បង្អត់បាយ មិនចែក «របប» ដល់ខ្មែរអស់កម្លាំងកាយ ធ្វើការបំរើ
អង្គការ, អប់រំ ឲកូនហ៊ាន សម្លាប់ឪម៉ែ, យកនារីក្រមុំពេញរូប ធ្វើជារង្វាន់ផ្នែកកាម
តណ្ហា ដល់យុទ្ធជន ស្មោះចំពោះបក្ស។ អ្នកដឹកនាំ សុទ្ធតែបនផ្កាប់មុខ វក់ ក្នុងមនោ
គមន៏កុម្មុយនិស្តដាច់ខាត, ជាពួក «មហាលោតផ្លោះ», «មហាអស្ចារ្យ», «មហាភ្លឺ
ស្វាង» លោតផ្លោះរំលង ដំណាក់ការសង្គមទាសភាព សង្គមសក្តិភូមិ សង្គមមូលធន ផុត
សង្គមនិយម ឆ្លងតែមួយផ្លោត ៤ដំណាក់ការ បានដល់មាត់ទ្វារស្ថានសួគ៌កុម្មុយ
និស្តមួយ សូម្បីតែ ឡេនីន ស្តាលីន ម៉ៅ ឬ ហូជីម៉ីញ លោតឥតបានដល់ ជាយស្ថានសុខ
ឥតមាន អ្នកក្រ សង្គមលែងមាន វណ្ណៈ ប្រកបដោយពន្លឺមហាភ្លឺស្វាង គ្មាន ពោ
ធិសត្វ អង្គណា បានមកដល់គោលដៅនេះ។ ដើម្បីកសាងសង្គមនិយមថ្នាក់ខ្ពស់ ប៉ុល
ពត បញ្ចា ឲទឹម ប្រជាពលរដ្ឋខ្មែរ ដូចគោក្របី ទាញភ្នំផ្ជាប់គ្នា ធ្វើទំនប់ ជីកប្រឡាយ
សស្រាក់សស្តាំ ឲប្រជាជន វាន់កន្ទបពណ៌ខ្មៅ ដូចចៅស្រទបចេក ដេកក្រោមមេឃ សុបឹ
ន ឃើញតែខ្មោច។ ដោយវង្វេង ក្នុងភាពល្ងង់ខ្លៅបែបនេះ ប៉ុល ពត, អៀង សារី, សុន
សែន, ខៀវ សំផន, នួន ជា, អាម៉ុក និង ក្រុមប័ក្ខវា មើលឃើញសង្គមជាតិ ឃើញព្រះ
ពុទ្ធសាសនា ឃើញសង្ឃ ឃើញគ្រប់សាសនា ជាសត្រូវ នឹងអង្គការ ដូច្នេះ វានាំគ្នា កាប់
សម្លាប់,កំទេច ដុតបំផ្លាញ ដើម្បីកសាងសង្គមថ្មី មានសោភ័នភាព ដូចសម័យអង្គរ។
ក្នុងសង្គមថ្មីនេះ ត្រូវចាំបាច់ ជំរុះពួក លន់ នល់និយម, សីហនុនិយម, កុម្មុយនិស្តយួន
និយម ឲអស់ ដូច្នេះ សម្លាប់ខ្មាំង ជាង២លាននាក់ វាគ្មានខាតប្រយោជន៏អ្វីដល់កម្ពុជា
ធិបតេយ្យនោះទេ។
ទំនាស់ ជាមួយ ខ្មែរយៀកម៉ីញ នៅក្រោមដំបូលផ្ទះរួមនៃ«កម្ពជាប្រជាធិបតេយ្យ» ជា
ជម្លោះនយោបាយ ប្រែក្លាយជាសង្គ្រាមយោធា រវាងកម្ពុជាប្រជាធិបេតយ្យ និង សាធារ
ណៈរដ្ឋសង្គមនិយមវៀតណាម ជាសង្គ្រាម មិនចំពោះ រវាងចិនប្រជាមានិត និង សហ
ភាពសូវៀត គឺជាសង្គ្រាម រវាងកុម្មុយនិស្ត ដណ្តើមគ្នា យកដែនដីកម្ពុជា ដាក់ ជាដែនដី
ក្រោមឥទ្ធិពលរបស់ខ្លួន។ ចិនប្រជាមានិត យកខ្មែរក្រហម ជាកូនរែក របស់ខ្លួន សហ
ភាពសូវៀត យកយួនកុម្មុយនិស្ត ជាសេះសឹក របស់ខ្លួន។ វិបត្តិ រវាងចិនប្រជាមានិត
និង សភាពសូវៀត មានកើតឡើង តាំងពីសម័យ បដិវត្តន៌ចិនមកម្លះ។ វិបត្តិនេះ
បង្ហាញ ជារូបភាពពេញពិភពលោក ក្នុងឆ្នាំ១៩៦០ ជាជម្លោះព្រំដែន ភាគខាងជើង ធៀ
ងខាងកើត ក្បែរកូរ៉េខាងជើង និង ភាគខាងលិច, ព្រមទាំងបញ្ហា អាណិកជនជាតិកា
ស៊ាក្ហត៏ និង អុយគ្ហួរ្ស ក្នុងខេត្ត ហ៊្សីង ចាង។ ពេលនោះ ចិនប្រជាមានិត ទាមទារ ពីសហ
ភាពសូវៀត ផ្ទៃដី ជាង១លានកន្លះគ.ម.២ ដែលនាំ ឲមាន ការប៉ះទង្គិចគ្នា បង្ហូរឈាម
គ្នាទៅវិញទៅមក ផ្តុំទ័ពវាល់លានឈមមុខគ្នា តាមខ្សែរព្រំដែន ប្រវែង៥០០០គ.ម.។
ឥរិយាបថយួន ផ្ជាប់វាសនា ជាមួយសហភាពសូវៀត បន្ទាប់ពីអាមេរីកាំងដកទ័ព មាន
ពន្លឺសមហេតុផល ក្នុងបរិយាកាស នៅពេលនោះ ជាជញ្ជីង លំនឹង របស់យួនទប់ នឹង
ទម្ងន់ ប្រវត្តិសាស្រ្តយួន ជាមួយចិន ផ្នែក ភូមិ-យុទ្ធសាស្រ្ត។ គួរកត់សំគាល់ថា ប្រវត្តិសា
ស្ត្រយួន ជាប្រវត្តិសាស្ត្រ សង្គ្រាម កសាងឯករាជភាព ទល់នឹងមហាប្រទេសចិន។ នៅក្នុង
សត្តវត្សទី១៣ លី-ធឿង និង ត្រាន់ ហ៊ុង ដាវ, ដែលជនជាតិយួន គេទុក ជាវិរៈបុរសជាតិ
ធ្លាប់វាយកំទេច ទ័ពចិន ជំនាន់ម៉ុងគ្ហោល នៅ ញូ ញឹក និង បាច ដាង ដើម្បីការពារ
ឯករាជភាព ដែលយួនដណ្តើមបានពីចិនក្នុងសត្តវត្សទី១១ក្នុងសម័យ «ដាយវៀត» ក្នុង
រជ្ជកាលលី នៃមហាចិន។ ក្នុងសម័យបដិវត្តន៌ទី១ចិន នៅក្នុង ផែនការលោក ស៊ីន យ៉ាត់
សេន, វិរៈបុរសជនជាតិចិន, ក៏មានគ្រោង បញ្ចូល រដ្ឋអាណ្ណាម ក្នុងដែនដីចិនដែរ។
គ្រោងការនេះឯង ដែលនាំយួន មានការមិនទុកចិត្ត លើចិនជានិច្ច, ឧទាហរណ៏ជាក់
ស្តែង នៅក្នុង សម័យអាណានិគមបារាំង នៅពេលបារាំង បង្ខំយួន ឲដូរតួអក្សរ របៀប
ចិន មកជារ៉ូមាំង ដែលយួនហៅថា អក្សរ «កុកងឿ» យួនគ្មាន ការរួញរា នឹងដូរនោះទេ
ព្រោះយួន ចង់លុប បំបាត់ ឲអស់ នូវឥទ្ធិពលវប្បធម៏ចិន ក្នុងសង្គមជាតិយួន ទោះបី
ជនជាតិខ្លួន មានកំណើតដើម ជាចិន នៅក្នុងខេត្តចិន ភាគខាងត្បូង ក៏ដោយ។ ត្រូវ
ដឹងថា វៀតណាម ជាប្រទេសតែមួយគត់ នៅជ្រោយសុវណ្ណភូមិ និង អាស៊ី ភាគអគ្នេហ៏
ដែលទទួលឥទ្ធពលវប្បធម៌ អរីយៈធម៌ របៀបរបប រច្ចនាសម្ព័ន្ធផ្នែកសង្គម រដ្ឋាបាល
យោធា ពីចិន។ ការលុប តួអក្សរចិន ជាបដិវត្តន៏វប្បធម៌របស់យួន ដើម្បីឯករាជភាព
នៃជនជាតិយួន ចំពោះមុខមហាចិន។
ឯចំណែក កម្ពុជាប្រជាធិបតេយ្យ ផ្ជាប់វាសនាជាមួយចិនប្រជាមានិត ដោយមានជំនឿ
ផ្ងាប់មុខ ថា ចិន និង យួន ជាសត្រូវ ប្រវត្តិសាស្ត្រ ស៊ីសាច់ ហុតឈាមគ្នា ថា ខ្មែរ ជាមិត្ត
ប្រវត្តិសាស្រ្ត នឹងចិន ស្រឡាញ់រាប់អានគ្នា ជាអ្នកជិតខាង មិនដែល មាន
រកាំរកូស ពេលណាម្តង នោះឡើយ យកចិន ជាកម្លាំង ការពារខ្មែរ ទល់ នឹងមហិច្ជតា
ប្រវត្តិសាស្ត្រ របស់យួន លេបទឹកដីខ្មែរ។ តែបើបានអានប្រវត្តិសាស្ត្រ គេមិនដែលឃើញ
ចិន មកជួយខ្មែរ ម្តងណាមួយឡើយ នៅពេលដែលខ្មែរ មានជម្លោះ កើត ជាសង្គ្រាម
រវាងខ្មែរ និង យួន។ នៅពេលចិនប្រជាមានិត ជួយខ្មែរក្រហម ច្បាំងប្រឆាំង នឹង
សាធារណៈរដ្ឋខ្មែរ តាមការពិត ចិន គេជួយយួនកុម្មុយនិស្តឯណោះទេ ជំនួយចិន ផ្តល់ ឲ
ខ្មែរក្រហម ជាការបង្គាប់ខ្មែរក្រហម ឲជួយយួនកុម្មុយនិស្ត ច្បាំងប្រឆាំងនឹងអាមេរី
កាំង និង យួនសេរីតែប៉ុណ្ណោះ។ ម៉្យាងមួយទៀត នៅក្នុងសង្គ្រាម ដេញទ័ពឈ្លានពាន
យួន ក្នុងរយៈពេល១០ឆ្នាំ (១៩៧៩-១៩៨៩) ជំនួយចិនដល់ កំទេចទ័ព កម្ពុជាប្រជាធិប
តេយ្យ សល់ពីយួនសម្លាប់, ដែលជារដ្ខសល់តែសំបក, និង ទ័ពអ្នកសីហនុនិយម គឺក្នុង
គោលដៅចិន មិនចង់ ឲអាមេរីកាំង តាមរយៈសមាគម នៃប្រទេសអាស៊ី បែកអគ្នេយ៌
(ASEAN), ប្រទេសសេរីក្នុងដំបន់សាមុទ្រប៉ាស៊ីហ្វិក មាន ប្រទេសអូស្ត្រាលីជាអាថ បង្កើត
ទ័ពខ្មែរ អ្នកជាតិនិយម វាយទ័ពខ្មែរក្រហមផង វាយរំដោះស្រុកខ្មែរពីយួនកុម្មុយ
និស្តផង ព្រោះចិនមើលឃើញថា នាដកថា[1]នេះ អាច ឲទ័ពខ្មែរ អ្នកជាតិនិយម អាច
រំដោះស្រុកខ្មែរ ពីយួនបានផង និង អាចវាយកម្ទេចបានងាយ នៃកំទេចទ័ពខ្មែរ
ក្រហម ដែលជាទ័ពប្រល័យពូជសាសន៏ខ្មែរ ឥតចាំបាច់ មានជំនួយ ពីចិនកុម្មុយ
និស្ត។ ពេលនោះ ចិនមានការគាំទ្រពីសៀម ដែលជាដែនដី ចាំបាច់ សំរាប់ ធ្វើ ជាមូល
ដ្ឋាន ដឹកនាំ ពស្តុភារ ជាជំនួយសឹក ដល់ទ័ព អ្នកតស៊ូរខ្មែរ នៅតាមប្រំដែនខ្មែរ/
ថៃ។ មួយម៉ាំង[2]នេះ ដែលអាច ឲចិនសង្គ្រោះកម្ពុជាប្រជាធិបេតេយ្យ បានស្រួល តែការស
ង្គ្រោះនេះ ធ្វើឲ ប្រជាជនខ្មែរ រស់ក្រោមអាណានិគមយួនមួយនគរ ដែលជាជនរងគ្រោះ
នៃរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៏ គ្មានជំនឿ និង ឥតគាំទ្រចលនា
រំដោះ ដែលជាហេតុ អូសទាញសង្គ្រាម ឲមានរយៈពេលយូរអង្វែង នាំឲយួនកុម្មុយ
និស្ត មានពេលវេលាគ្រប់គ្រាន់ បោះគោល អំណាចវាដើម្បីកសាងសហព័ន្ធ
ឥណ្ឌូចិន ដែលមានវា ជាមេដឹកនាំ។
មួយវិញទៀត សង្គ្រាម រវាងចិន និង យួន ក្នុងរយៈពេលដ៏ខ្លីមួយ (ពីថ្ងៃទី១៧
កុម្ភះ ដល់ ថ្ងៃទី១៦មិននា ឆ្នាំ១៩៧៩) បន្ទាប់ពីទ័ពយួន វាយចូលស្រុកខ្មែរ រំលំរបបកម្ពុ
ជាប្រជាធិបតេយ្យ នាថ្ងៃទី៧មករា វាគ្រាន់ ជាសារមួយ ផ្ញើដល់ សហភាពសូវៀត
និង យួន ថាខ្លួន មិនបោះបង់ ដាច់ខាត កូនរែកខ្លួន។ តែគេមើលឃើញថា កូនរែក
នេះ ក្នុងសង្គ្រាម រំដោះអស់រយៈពេល១០ឆ្នាំ មិនដែលរំដោះ បានដីមួយដុំ ត្រង់ណា
សោះ ចេះតែអួតក្អេងក្អាង យករដ្ឋ ដែលសល់ តែសំបក ជាប្រដាប់ បំពងសម្លេង ថាខ្លួន
រុលចូលជ្រៅ ជាន់ក អាខ្មាំងយួន សង្កត់ករវា ជុំវិញទន្លេសាប ជុំវិញភ្នំពេញ ឥតអៀន
ខ្មាស់។ ចំពោះយួន វា យកការឃាសនាកុហកនេះ ធ្វើជាការពិត ដើម្បី បន្តជាន់កររាស្រ្ត
ខ្មែរ និយាយបំភ្លែថា ប្រយ័ត្នអត់អញ ខ្មែរក្រហម វា វឹលត្រឡប់ មកសម្លាប់ពួកឯងម្តង
ទៀត។ សីហនុមើលឃើញច្បាស់ ដូចខ្មែរអ្នកជាតិនិយមឯទៀតៗដែរ ថា វត្តមានខ្មែរ
ក្រហម ក្នុងជួររំដោះ យកឈ្មោះកម្ពុជាប្រជាធិបតេយ្យ និង ទង់ជាតិវា ជាតំណាងខ្មែរ
នៅអង្គការសហប្រជាជាតិ ជាការភាន់ច្រឡំមួយធំណាស់ សំរាប់ប្រជាជាតិខ្មែរ ក្នុងការ
តស៊ូរំដោះជាតិ តែទ្រង់នៅតែចរចេសបន្ត,ដោយចេតនា,ដើរលើផ្លូវមរណៈនេះ ក្នុង
គោលបំណង បំរើប្រយោជន៏ផ្ទាល់ព្រះអង្គ គឺ សេចក្តីសុខរបស់ព្រះអង្គ ដេកនៅទីក្រុង
ប៉េកាំង ចាំលាភជ័យ ពីចិន និង យួន។ ទ្រង់យកបុគ្គលទ្រង់ ជាការរួបរួមជាតិ បោក
ប្រាស់ខ្មែរភៀសខ្លួន រស់តាមទល់ដែនខ្មែរ/ថៃ ឲលះបង់ ព្រលឹងខ្លួន បំរើបនប័ក្ខ
ឬ ញាតិខ្លួនមួយក្តាប់ ដង្ហែខ្លួន ទៅរស់នៅឯស្រុកចិនម្តងទៀត ធ្វើនយោបាយ
បំរើ កុម្មុយនិស្តចិន និង ដេកចាំយួនកុម្មុយនិស្ត ហៅឲចូលស្រុក។
មកដល់ឆ្នាំ១៩៨២ មានកើត «រដ្ឋាភិបាលត្រីភាគី»ក្រោមទង់ជាតិកម្ពុជាប្រជាធិប
តេយ្យដដែល ដោយយកលេសថា ដើម្បីរក្សាកៅអី នៅអង្គការសហប្រជាជាតិ។ ក្នុង
នោះ មានភាគីបី៖
១. កម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម) មាន ខៀវ សំផន ដើរតួជាអ្នកដឹកនាំថ្មី ធ្វើឫក
ជាអ្នកដឹកនាំសូភាព តែនៅពីក្រោយ មានបន ប៉ុល ពត, អៀង សារី, សុន សេន, តា
ម៉ុក ជាអ្នកបដិវត្តន៏ដាច់ខាត, គ្រប់គ្រងជានិច្ច លើចលនាខ្មែរក្រហម។
២. ភាគីរណសិរ្យរួបរួមជាតិកម្ពុជា ដើម្បីឯករាជ្យ អព្យាក្រឹត្យ សន្តិភាព និង សហប្រតិ
ប័ត្ត មានស្តេចសីហនុ ជាអ្នកដឹកនាំ មានទ្រង់រណឫទ្ធិ, បុត្រា, ជាព្រះរាជតំណាងពិ
សេស។
៣. ភាគីរណៈសិរ្យជាតិ រំដោះប្រជាពលរដ្ឋខ្មែរ មាន លោក ស៊ឺន សាន ជាអ្នកដឹកនាំ។
ភាគីទាំងបីនេះ មានទ័ពសារ៉ុប ប្រមាណ៥ម៉ឺននាក់ ប្រឈរមុខ នឹងទ័ពយួនកាន់កាប់
កម្ពុជា មានចំនួន ប្រមាណ ជាងពីរសែននាក់ បូកនឹងទ័ពបូរ័ណ នៃសាធារណៈរដ្ឋប្រជា
មានិតកម្ពុជា មានចំនួនគ្មានអ្នកដឹង ជាចំនួនអាទិកំបាំង ដែលយួន វាបង្កើតឡើង
ដើម្បី តុបតែង របបរណបវា ដែលមាន ហេង សំរឹត ជាអ្នកដឹកនាំ លើក្រដាស។
មតិខ្មែរ សន្និដ្ឋានថា រដ្ឋាភិបាលត្រីភាគី ជាកិច្ចរួមរ័ក្សភិសម័យ ផ្ទុយនឹងធម្មជាតិ ជា
រណៈសិរ្យរួមជាតិ រាជរដ្ឋាភិបាលរួមជាតិ គំរូ ប៉េកាំង ឆ្នាំ១៩៧០ របស់ស្តេចសីហនុ
និង លោកប៉ែន នុត ជាទម្រង់ថ្មី បង្គ្រប់តែកិច្ច លប់លាងមាត់ កម្ពុជាប្រជាធិបតេយ្យ
ជាឧប្បករណ៏ចិនកុម្មុយនិស្ត សំរាប់ធ្វើសង្គ្រាមបដិវត្តន៏ របស់កុម្មុយនិស្ត សុទ្ធសាទ
គ្មានលក្ខណៈជាសង្គ្រាមរំដោះជាតិទេ ដូច្នេះការចូលរួមរបស់ភាគីសីហនុ និង ស៊ឺន
សាន គឺនៅត្រឹមតែ នៅក្នុង ល្បិចកុម្មុយនិស្ត ដូចគ្នានឹងស្ទឹង ទោះប្រមូលបានទឹកពី
ជ្រោះ ព្រែក ជ្រលងអូរឯណា ក៏ហូរចាក់ចូលទន្លេ ក្លាយជាទឹកទន្លេដដែល។ ដូច្នេះ ភា
គឺ ស្តេចសីហនុ និង លោក ស៊ឺន សាន ច្បាំងនឹងយួន តែនឹង ចាញ់សង្គ្រាម ជាមុនស្រេច
នៅចំពោះមុខកុម្មុយនិស្ត នៅក្នុងអនាគតកាល ព្រោះរដ្ឋាភិបាលត្រីភាគី មិនដែល
ប្រកាស វាយកុម្មុយនិស្ត ដែលជាសត្រូវពិត ជាសត្រូវធំ របស់ប្រជាជាតិខ្មែរនោះឡើយ។
លោកដេម៉ុស្តែន, អ្នកយុទ្ធសាស្ត្រក្រឹច មុន គ.ស. មាន ឧវាទថា៖ «ដើម្បីកំទេចសត្រូវ
ក្រៅបាន ត្រូវតែកំទេចព្រមជាមួយគ្នានូវសត្រូវក្នុងផង» ពេលនោះ សត្រូវក្នុង គឺខ្មែរ
ក្រហម ដែលជាកុម្មុយនិស្ត នោះឯង។ ដូចក្នុងបច្ចុប្បន្នកាលនេះ សត្រូវក្នុងរបស់ជាតិ
ខ្មែរ គឺ គណបក្សសង្គ្រោះជាតិ ដែលមាន សម រង្សី និង កឹម សុខា ជាអ្នកដឹកនាំ បោក
ប្រាស់ខ្មែរថា សង្គ្រោះជាតិ ពិរបប អាយ៉ងយួន តែនៅតែ ធ្វើការចរចារ ជាមួយវា ក្នុង
គោលបំណង រកប្រយោជន៏ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។
សាធារណៈរដ្ឋប្រជាមានិតកម្ពុជា
សាធារណៈរដ្ឋសង្គមនិយមវៀតណាម(ស.ស.វ.) បានឈ្លានពានកម្ពុជា ជាលើកទី២ តាំង
ពីឆ្នាំ១៩៧៩ រំលំរដ្ឋអំណាច«កម្ពុជាប្រជាធិបតេយ្យ» ដែលជារបបកុម្មុយនិស្តផ្តាច់ការ,
ប្រល័យពូជសាសន៏ខ្មែរ។ ការឈ្លានពាននេះ យួន យកលេសថា ជាអន្តរាគមន៏ ដោយ
ចំពោះ ក្នុងនាម «ការតព្វកិច្ចអន្តរជាតិ, សាម្មគីជាភាតរៈភាព, និង,ទំនាក់ទំនង
ពិសេស» ចាត់ទុក ជា «កែវភ្នែក» រវាងខ្មែរ-វៀតណាម-លាវ ជាបងប្អូន រំដោះកម្ពុជា ជា
បងប្អូន ឲផុត ពីបនប្រល័យពូជសាសន៏ខ្មែរ។ ព្រមជាមួយនោះ,យួន វាបន្តុប រដ្ឋអំណាច
ថ្មី «សាធារណៈរដ្ឋប្រជាមានិតកម្ពុជា» ដំឡើងខ្មែរយៀកម៉ីញ អតិតៈក្របខ័ណ្ឌ «កម្ពុជា
ប្រជាធិបតេយ្យ» បន ហេង សំរឹន, ប៉ែន សុវ៉ាន់, ជា ស៊ីម, និង ហ៊ុនសែន ជាស្នូលនៃសា
ធារណៈរដ្ឋ។
គួរកត់សំគាល់ដែរ អំពី មតិខ្មែរ លើអន្តរាគមន៏យោធាយួន ដោយចំពោះ មកក្នុងស្រុក
ខ្មែរនេះ។ មតិទី១ សន្និដ្ឋាន ថា៖ ខ្មែរក្រហម ភាគីកម្ពុជាប្រជាធិបតេយ្យ ជាអ្នកបង្ករ
ហេតុ លើកទ័ព ទៅរុកគួន វៀតណាម ក្នុងគោលដៅ ទាមទារ យកដីកម្ពុជាក្រោម ដែល
បណ្តាល ឲវៀតណាម ការពារខ្លួន លើកទ័ព មកវាយ កម្ពុជាវិញ។ មតិទី២ សន្និដ្ឋានថា
៖ យួនមិនអនុញ្ញាត ឲមាន របបនយោបាយនៅស្រុកខ្មែរ ដែលអាច គំរាមកំហែង ដល់
សន្តិសុខស្រុកខ្លួន ដូច្នេះ ចំពោះយួន អន្តតគមន៏នេះ ជាអន្តរគមន៏ចំបាច់ សំរាប់
ការពារ ទុកជាមុន ចំពោះមុខ យថាហេតុនេះ ដែលអាចកើតចេញពីស្រុកខ្មែរ ដែល
មាន ចិន ជាថៅកែនយោបាយ នៅស្រុកខ្មែរ។
តែបើយើងលើកយកករណី ស្រុកលាវ មានខ្មែរក្រហមឯណា ធ្វើការកំរាមកំហែងយួន តែ
យួន បញ្ចូលទ័ព មកក្តាប់ប្រទេសនោះដែរ? ដូច្នេះ ការឈ្លានពានកម្ពុជា វាមាននៅក្នុង
កម្មវិធី ជាប្រតិសាស្រ្ត របស់យួន ដូចអ្នកនិពន្ធយួនម្នាក់ ឈ្មោះ ឡែ ថាញ់ ខើយ ក្នុងរាជ
វង្សង្វៀង កាលដើមសត្តវត្សទី១៦ ក្នុងសម័យ ក្រុងលង្វែកនៅស្រុកខ្មែរ បាននិពន្ធ
សាត្រាមួយ មានចំណងជើងថា «កិច្ចវាតទីទម្លាយ រកដីថ្មី» ភាសារយួនថា «ណាម
ទៀន» បំផុស សម្បជញ្ញៈជនជាតិយួន ថា ដើម្បី រស់លូតលាស់ ទៅបាន អាស្រ័យ នឹង
ប្រទេសវៀតណាម រីកទូលំទូលាយ ជា «មហារដ្ឋវៀតណាម» ភូមិសាស្រ្ត, ចំនួនប្រជាជន
ព្រមទាំងការកៀបសង្កត់ របស់ចិន ពីទិសខាងជើង តម្រូវ ឲវៀតណាម ពង្រឹងដែនដី
ចុះមកភាគខាងត្បូង បែបដូចគ្នា នឹងទ្រឹស្តី «ទំហ៊ំដែនដីអាយុជីវិត»-«នង្គាល់ចិញ្ចឹម
ដាវ ៗការពារនង្គាល់»-ន័យនេះប្រហាក់ប្រហែលនឹងពាក្យខ្មែរថា-ខ្លារក្សាព្រៃ ៗរក្សាខ្លា-
ឬ ក៏ប្រហាក់ប្រហែល នឹងន័យចិនថា-ទឹកមានត្រី ៗរស់នៅក្នុងទឹក-។ រាជវង្សង្វៀង
បាន អនុវត្តន៏គម្ពី របស់អ្នកនិពន្ធនេះ វាយរំលំ ប្លន់រិបយកចាម្ប៉ាបូរី បញ្ចូលក្នុងរដ្ឋវៀត
ណាម ហើយ ចេះតែបន្ត ដំណើរ មកទិសខាងត្បូងទៀត តំរង់មកកម្ពុជាក្រោម ទទួល
ពេលនោះ ក្រុងឧត្តុង្គ នៃប្រទេសកម្ពុជា ទើបនឹងស្ថាបនាថ្មី បន្ទាប់ពីការរលំ នៃបន្ទាយ
សង្វែក (ឆ្នាំ១៥៩៤) ព្រះស្រីសុរិយោព៌ណ បានព្រះចៅសៀម ដង្ហែរមក បន្តុបគ្រងរាជ្យ
នៅក្រុងថ្មី ព្រះអង្គ ទ្រង់តំរិះ ចង់រលាស់ខ្លួន ឲផុត ពីការរួបរឹត របស់ព្រះចៅសៀម ដែល
ចាត់ទុក ប្រទេសខ្មែរ ជាប្រទេសរណប បែបបទរដ្ឋបាល, ជីវភាពរស់នៅក្នុងវាំង ជា
សៀម ទាំងអស់ ព្រះអង្គក៏ឈ្វេងយល់ថា ត្រូវចងស្ពានមេត្រី ជាមួយ ព្រះចៅក្រុង
អាណា្ណម (ក្រុងវ៉េ) តាមរយៈ អពារពីពា ររវាង ព្រះរាជបុត្រ ដែលជាមហាឧប្បរាជ[3] ព្រះ
នាម ព្រះជ័យជេដ្ឋា(ទី២) ជាមួយ ព្រះក្សត្រី ក្រុងវ៉េ ព្រះនាម កូ ជឹន (បុត្រីទី៩)។ ក្នុងរាជ
ព្រះជ័យជេដ្ឋាទី២នេះហើយ ដែលយួន ប្តើមមកវាតទី ក្នុងកម្ពុជាក្រោម រហូតដល់ដី
ព្រៃនគរ ផ្លាស់ឈ្មោះជា Saigon ក្នុងសម័យ អាណានិគមបារាំង។
ត្រឡប់មកនិយាយអំពី សាធារណៈរដ្ឋប្រជាមានិតកម្ពុជា វានេះ ជា មាត់ប្រើសទ្រូ «សហ
ព័ន្ធឥណ្ឌូចិន» ដែល កម្ពុជា និង លាវ ត្រូវរិបបញ្ចូលក្នុងទ្រង់ «មហារដ្ឋវៀតណាម»។ មហិ
ច្ជតានេះ មានតាំងពីសត្តវត្សទី១៧មក ហូ ជី ម៉ីញ គ្រាន់តែជួសជុល កែរលំអរ ទ្រុង
នេះ ឲស្របទៅតាមស្ថានភាពនយោបាយថ្មី របស់គណបក្សកុម្មុយនិស្តយួនតែប៉ុណ្ណោះ គឺ
បង្កើតទ្រុង «សហព័ន្ធឥណ្ឌូចិន»។ តឹកតាងជាក់ស្តែង គឺពេលដែលបារាំង ប្រគល់ឯក
រាជ្យឲខ្មែរ ក្នុងឆ្នាំ១៩៥៣ មុនសន្និសិទស្ហឺណែវ ឆ្នាំ១៩៥៤ យៀកម៉ីញ ដែលបានចូលមក
ស្រុកខ្មែរ ធ្វើសង្គ្រាម ប្រឆាំង នឹងបារាំង វាមិនព្រម ត្រឡប់ចូល ទៅស្រុកយួនវិញ
ទេ ទោះបីខ្មែរ ធ្វើប្រត្តិបត្តិការណ៏យោធា «សាម្មគី» វាយប្រដេញវាយ៉ាងណាក៏ដោយ ក៏វា
នៅតែក្រាញ ខាំកកេរ ដីកម្ពុជាដដែល រហូតដល់ពេលបន្ទាប់ ពីកិច្ចព្រមព្រៀង ក្រុងស្ហឺ
ណែវ ទើបវាចាប់ផ្តើមដកទ័ពចេញ។
សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ឈរជាប់លើដីខ្មែរបាន ដោយសារ តែមាន ទ័ពយួន
កុម្មុយនិស្ត ប្រមាណ ជាពីរសែននាក់ ឈរជាន់ទឹកដីខ្មែរ ជាពិសេស ប្រជាជនខ្មែរ ពាយ
ដោយសារស្នាដៃ កម្ពុជាប្រជាធិបតេយ្យ អ្នកសល់ពីស្លាប់ ពេលនេះ នាំគ្នា អគុណ
យួន ព្រោះខ្លាច បាក់ស្បាត ភ័យខ្លាច ការវឹលត្រឡប់ នៃរបបប្រល័យពូជសាសន៏ មក
វិញ នាំគ្នាទ្រាំរស់ ក្នុងរបបអាណានិគមន៏យួនចង្រៃនេះ។ សម័យនោះ ក៏អាចប្រដូច នឹង
ការផុសវឹលត្រឡប់មកវិញ នៃសម័យ «កំពប់តែអុង»។ អ្នកដឹកនាំខ្មែរ ដែលជា បាវព្រាវ
យួន នាំគ្នារៀន ភាសាយួន ព្រោះជា ល័ក្ខខណ្ឌដាច់ខាត ដើម្បី អាច កាន់ដំណែង ក្នុង
ថ្នាក់ដឹកនាំជាន់ខ្ពស់, ស្ត្រីខ្មែរឈប់ពាក់សារុង ឬ សំពត់, ជាពិសេស ក្នុងផ្នែកវប្ប
ធម៌ កម្មវិធីសិក្សាក្នុងសាលា តម្រូវ ឲរៀនភាសាយួន ជាភាសាទី២ បន្ទាប់ពីខ្មែរ។ នៅ
ក្នុងតំបន់ខ្លះ ជាពិសេស ខេត្តព្រៃវែង, ស្វាយរៀង, តាកែវ, កំពត, យួន បំបិតហាម
មិន ឲនិយាយភាសារខ្មែរ ជាដាច់ខាត ព្រោះអ្នកដឹកនាំ ក្នុងតំបន់ទាំងនោះ សុទ្ធជាជន
ជាតិយួនទាំងអស់។ យួនឈប់ ឲប្រើពាក្យជាតិ «ខ្មែរ» ក្នុងអត្តសញ្ញាណប័ណ្ណ វា យក
ពាក្យ «កម្ពុជា» មកជំនួស ព្រោះវាថា ខ្មែរគ្រាន់តែ ជា ជាតិពិន្ទុមួយ រស់នៅ ក្នុងស្រុក
ខ្មែរ ក្នុងចំណោម ជាតិពិន្ទុដ៏ទៃទៀត មាន ជាតិយួន, ចិន, ផ្នង, កួយ ។ល។ និង ។ល។
ដើម្បីការពារសន្តិសុខ «មហាវៀតណាម» ក្នុងឆ្នាំ១៩៨៤ យួន ស្ថាបនា ខ្សែរមហា
កំពែង សំយ៉ុងចុះពីចិនប្រជាមានិត ចាក់បណ្តោយ តាមទន្លេមេគង្គ សសៀរតាមព្រំ
ដែន លាវ-ថៃ បន្តមក ព្រំដែន កម្ពុជា-ថៃ រហូតដល់ ឈូងសមុត្រសៀម។ នៅក្នុង ដី
ខ្មែរ កំពែងនេះ មានប្រវែង ប្រមាណ៨០០គ.ម. ចាប់ ពីដែនដី លាវមក។ ជាផ្លូវយុទ្ធ
សាស្ត្រ ឆ្ការព្រៃវាល អមសង្ខាង ប្រមាណ៥០០ម. បណ្តាក់ដោយប៉ុស្តប៉ម បង្កប់អន្ទាក់
បង្កៃគ្រាប់មីន កន្លែងខ្លះ រថយន្តបើកបាន មានយោធាចលត ឃ្លាំពិនិតរក្សា ជា
អចិន្ត្រៃ អាចមានបណ្តាញប្រដាប់ទំនើប គយឃ្លាំនិង បន្តល់សញ្ញាអាសន្ន។ ក្នុងការ
ស្ថាបនាផ្លូវនេះ យួន កែនប្រជាពលរដ្ឋខ្មែរ បង្ខំឲធ្វើការ យ៉ាងទម្ងន់ ទឹមដូចគោ-
ក្របី ប្រចាំការជានិច្ច អ្នកស្រុកស្លាប់ ក្នុងការស្ថាននេះ ជាង ៥ម៉ឺននាក់ ហើយ សេសល់
ប៉ុន្មាន កើតរោគគ្រុនចាញ់ទាំងអស់ តើហេតុនេះ មិនមែន ជាសង្រ្គាម វិត្រាណូ
មួយ ដើម្បីសម្លាប់ប្រជាជនខ្មែរ ដោយមេរោគគ្រុនចាញ់ធម្មជាតិទេឫ? ដូចសព្វថ្ងៃនេះ
យួនកំពុង សម្លាប់ប្រជាជនខ្មែរ តាមអាហារ នោះឯង។
យួនដកទ័ពចេញពីស្រុកខ្មែរ មិនមាន ជាអ្នកចាញ់សង្គ្រាមនោះលើយ។ ការដកទ័ព
នេះ ជាយុទ្ធសាស្រ្ត «ការយកលំនាំតាមបរិយាការណ៏ថ្មី នៃនយោបាយពិភពលោក» គឺការ
ស្រុតចុះ នៃរបបសហភាពសូវៀត ដែលជា ភតិសន្យាបតី[4] ដាច់មុខ របស់ខ្លួន។ ល្បិច
យួន គឺ ការផ្ទេរ សង្គ្រាមកម្ពុជា ឲក្លាយ ជាសង្គ្រាម រវាង ខ្មែរនឹងខ្មែរ ការផ្ទេរនេះ គឺ យួន
មិនចង់ ឲមានបង្កើត គណកម្មការអន្តរជាតិជាអចិន្ត្រៃ សំរាប់ ត្រួតពិនិត្យ ការដកទ័ព
យួនចេញពីកម្ពុជា បង្វែរ បេសកកម្ម នៃកងទ័ពអន្តជាតិធានាសន្តិភាព និង សន្តិ
សុខ[5], របស់អង្គការសហប្រជាជាតិ, ដែលបង្កើតឡើង នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀង
សន្តិភាពកម្ពុជា ធ្វើឡើង នៅទីក្រុងប៉ារីស នាថ្ងៃទី២៣តុលាឆ្នាំ១៩៩១, ឲដោះស្រាយតែ
បញ្ហារំលាយ និង ដកអាវុធ ពីភាគីយុទ្ធការីខ្មែរ តែប៉ុណ្ណោះ ព្រោះសង្គ្រាម នៅស្រុក
ខ្មែរ ជាសង្គ្រាម រវាងខ្មែរ និង ខ្មែរ ជាសង្ក្រាមស៊ីវឹល។ បើយើងលើកយក ទុព្ធលភាព នៃ
កិច្ចព្រមព្រៀង ២៣តុលាឆ្នាំ១៩៩១ គឺនៅត្រង់ចំណុច មិនបង្កើតគណកម្មការអន្តរជាតិ
ជាអចិន្ត្រៃនេះឯង ដែលខុស ពីកិច្ចព្រមព្រៀង សន្តិភាព នៅទីក្រុងស្ហឺណែវ ឆ្នាំ១៩៥៤។
កង្វះនេះ នាំឲយួន លាក់ទាហ៊ានយួន ប្រមាណ១សែននាក់ នៅកម្ពុជា សំរាប់ទុកគាំទ្ររដ្ឋ
នៃគណបក្សប្រជាជាន ដូច្នេះឯងហើយ ក្រោយពីការបោះឆ្នោត ក្នុងឆ្នាំ១៩៩៣ គណ
បក្សប្រជាជានចាញ់ឆ្នោត តែវា មិនព្រមផ្ទេរអំណាច គំរាមបង្កើត តំបន់អបគមន៏
ដោយវាសំអាង លើទ័ពយួន លាក់ខ្លួន នៅស្រុកខ្មែរនេះឯង។ បន្ទាប់មកទៀតស្តេច
សីហនុ ប្រកាសដេញថែមទៀត កងទ័ពអន្តជាតិ ធានាសន្តិភាព និង សន្តិសុខ ដែលជា
បើកលទ្ធភាព ឲគណបក្សប្រជាជន ធ្វើរដ្ឋប្រហារ ដណ្តើមអំណាចវិញទាំងអស់ ក្នុងឆ្នាំ
១៩៩៧។ សួរថាតើចិន ដែលសីហនុក្តី បច្ចុប្បន្ន មាន សម រង្សីទៀត យកចិន ជាអ្នក
ការពារខ្មែរ រត់ទៅពួនបាត់នៅទីណា? សូមប្រាប់ទៅ លោក សម រង្សី ថា ចិនកុម្មុយនិស្ត
វាឥតលាក់ខ្លួនទេ គឺវា រស់នៅ ជាមួយ រដ្ឋ នៃគណបក្សប្រជាជន តែម្តង។
រាជានិយមទី២
រាជានិយមទី២ ជាកុកតៃ[6] នៃរបបបី សាធារណៈរដ្ឋប្រជាមានិតកម្ពុជា, កម្ពុជាប្រជាធិប
តេយ្យ, និង រាជានិយម ដែល ជាបុប្ភាបី មានក្លិនពុល សំរាប់ប្រជាជាតិខ្មែរ។ រាជានិយម
នេះ រស់ នៅក្រោម អាណានិគមន៏យួន ហើយគ្រប់គ្រង ដោយរដ្ឋនៃគណបក្សប្រជាជន
គឺមាន មហាក្សត្យ សភា,រាជរដ្ឋាភិបាល, រដ្ឋបាល, តុលាការ, កងទ័ព ទាំងអស់ ជារបស់
គណបក្សប្រជាជន ដែលជាចោរ ប្លន់អំណាចសុទ្ធសាទ។ ដូច្នេះ អង្គការទាំងនេះ ជា
អង្គការ ឥតមានច្បាប់ គ្រប់គ្រង មិនមែន ជាស្ថាប័នជាតិខ្មែរទេ ព្រោះប្រជាជាតិ
ខ្មែរបច្ចុប្បន្ន គ្មានឯករាជ្យ, ប្រជាពលរដ្ឋគ្មានសេរីភាព រស់នៅក្រោមអំណាចចោរ ប្លន់
សម្បតិជាតិ ប្លន់ប្រជាជន យកទៅបំរើ ប្រយោជន៏បរទេស ជាពិសេស ចិន/យួន កុម្មុយ
និស្ត។ រាជានិយមទី២នេះ ជាទឹកពុះ ក្តៅគគុក មិនអាច ឲប្រជាជនខ្មែរ រស់ក្នុង ទឹក
នោះបានឡើយ ដូច្នេះ យកគុណនាម ជា «ទឹកអមរៈ[7]» ជាជម្រក នៃសេចក្តីសុខ ដល់
ប្រជាពលរដ្ឋ ជាការកុហកសុទ្ធសាទ ព្រោះការពិត រាជានិយមនេះ ជា ដម្រកសត្វព្រៃ
មានមនុស្សកំណាចរស់នៅ ដូចជាហ្វូងសត្វខ្លា នាំគ្នា ក្តាប់អំណាច ធ្វើជាម្ចាស់ឯកជន
ប្រទេស កសាងសុភមង្គល ជា អត្ថទ័ត្ថបុគ្គល សំបូណ៏ សប្បាយ តែខ្លួន ញាតិបនប័ក្ខ
របស់ខ្លួន លើទឹកភ្នែករាស្រ្ត ញើស និង ឈាមប្រជាពលរដ្ឋ នាំគ្នាបន្លំការបោះឆ្នោត យក
ឈ្នះ បង្កើតរបប បែបជា អត្ថាធិប្បតេយ្យ ឬ ញាត្តាធិបតេយ្យ ឬ អប្បជនាធិបេតយ្យ
ផ្តាច់ការ បុគ្គលនិយម និយមញាតិបនប័ក្ខ នាំគ្នាបំពោក អភ័យឯកសិទ្ធ ពាក់ងារ
ជា សម្តេច, ឯកឧត្តម, ជំទាវ, ឧកញា ពាសពេញនគរ ដែលមានយួនជាម្ចាស់។
រួមសេចក្តីមក រាជានិយមទី២នេះ ជាឆ្កែបំរើ រដ្ឋ នៃគណបក្សប្រជាជនផង ដែលជាចោរ
ប្លន់អំណាច ជាឆ្កែបំរើយួនផង ដែលជាចោរប្លន់ទឹកដីខ្មែរ។ រាជានិយមនេះរស់តាម
ដង្ហើមចោរទាំងពីរនេះ នៅពេលណាពួកវា អស់ខ្យល់ដក នៅក្នុងស្រុកខ្មែរ រាជានិយម
នេះ នឹងស្លាប់ដោយខ្លួនឯង មិនចាំបាច់ប្រជាពលរដ្ឋ វាយរំលំចោលទេ។
រួមសេចក្តីមក របបបី ដែលបានរៀបរាប់ខាងលើនេះ ផ្គុំគ្នា កើតចេញជារបបថ្មី
មួយ ដែលជា របបខ្ញុំកញ្ជះយួនកុម្មុយនិស្ត រស់បំផ្លាញជាតិខ្មែរ ឲរលាយសូន្យជាពុំ
ខាន បើខ្មែរយើង នៅតែនាំគ្នាឈរមើលយួនរាប់លានហូរចូលស្រុកខ្មែរ។ ដេកចាំ គណ
បក្សសង្គ្រោះជាតិ គឺដូចនាំគ្នា ដេកចាំ មនុស្សទៅសូម ភ្លើងយក្ស ស៊ីសាច់មនុស្ស៕
[1] នាដកថា=គ្រោងការនៃរឿង(Scénario)។
[2] មួយម៉ាំង=ជាមធ្យោបាយគ្រប់គ្រាន់(Atout)។
[3] ឧប្បរាជ=អ្នកស្នងរាជ្យតំណរពីស្តេច។
[4] ភតិសន្យាបតី=អ្នកជួយឲ...(Bailleur de fonds)។
[5] កងទ័ពអន្តរជាតិធានាសន្តិភាព និង សន្តិសុខ=International Peace keeping Forces។
[6] កុកតៃ=សុរាលាយស៊ីរ៉ូនឹងទឹកកក (Cocktail)។
[7] ទឹកអមរ=ទឹកនៃព្រះ។