មាឃាការ បាត់បង់
Les illusions perdues
ក្រោយពីការចុះហត្ថលេខា នៃកិច្ចព្រមព្រាងសន្តិភាព នៃកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី២៣
តុលាឆ្នាំ១៩៩១ ប្រជាពលរដ្ឋខ្មែរ មានសង្ឃឹមថា អានាគតប្រជាជាតិខ្លួន ច្បាស់ជាមាន រស្មីនូវ
សន្តិភាព បំភ្លឺផ្លូវសេរីភាព នៃប្រជាពលរដ្ឋខ្មែរ ដែលជាមាគ៌ា សំរាប់កសាង ឯករាជជាតិ ក្នុង
លទ្ធិប្រជាធិបតេយ្យសេរី ដែលមានចន្ទល់បី ជាពំនឹង គឺចំណងជាហូរហែនូវ៖ ការអភិវឌ្ឍន៏នៃ
សេដ្ឋកិច្ច, សភាពចម្រើនៃសង្គម, និង ការរិកចម្រើននៃលទ្ធិប្រជាធិបតេយ្យ។ ការណាត់
ជួប នៃសេចក្តីសង្ឃឹមនេះ ប្រជាពលរដ្ឋខ្មែរ ធ្លាប់ខកចិត្ត មិនបានជួបភ័ព្វសំណាងនេះរួច
ម្តងមកហើយ គឺនៅពេលដែលប្រទេសខ្លួន បានទទួលឯករាជ្យ ពីអាណានិគមបារាំងក្នុងឆ្នាំ
១៩៥៣។ ការណាត់ជួប មិនមកនេះ គឺមានហេតុមក ពីការក្បត់ នៃរបបរាជានិយមហើយការ
ក្បត់នេះនៅតែមានបន្តជានិច្ចរហូតមកដល់បច្ចុប្បន្ននេះ។
ការក្បត់នេះ មានអត្ថរស់បែបណាទៅ?
របបរាជានិយម បានទទួលអំណាចពីអាណានិគមបារាំង ជារាជានិយមឧនាភិវឌ្ឍ គ្មានមាន
ទាល់តែសោះ នូវវប្បធម៏នៃការដឹកនាំជាតិ។ តែអត្ថស្នេហានិយម (narcissisme) របស់ខ្លួននាំ
ឲខ្លួន មានជំនឿងប់ ថាជារបបដឹកនាំសហសតវត្ស ធ្លាប់ដឹកនាំជាតិ ប្រកបដោយ
ជោគជ័យ មានស្នាដៃជាសច្ចៈ អាចនឹងដឹកនាំជាតិ ដោយយករបៀបចាស់ ដែលខ្លួនធ្លាប់ប្រើ
មកដឹកនាំជាតិឡើងវិញ។ កៅសិបឆ្នាំនៅក្រោមអាណានិគមបារាំង របបរាជានិយម រស់សម្ងំ
សុខ ឥតដែលបានគិតពីប្រយោជន៏ជាតិ, សុខទុក្ខរបស់ប្រជារាស្រ្ត ដោយយកលេស ថាខ្លួន
គ្មានអំណាច។ ពីរជ្ជកាលមួយទៅរជ្ជកាលមួយ ស្តេចបីអង្គ មាន៖ នរោត្តម, ស៊ីសុវត្តិ, ស៊ីសុវត្តិ
មុនីវង្ស គិតតែនាំគ្នាដេកជក់អាភៀន លេងស្រី និងផឹកស្រា យកវាំងធ្វើជារោង សំរាប់រស់ក្នុង
សេចក្តីក្លៀវក្លម នូវកាមយោគ បន្តរហូតមកដល់រាជ្យ ស្តេចសីហនុ ពិតមែនតែព្រះអង្គមិន
សូវចូលចិត្តសុរា តែទ្រង់ផាត់ទាត់ យកកាមយោគស្ត្រី ជាដើមប្រយោគ។ កៅសិបឆ្នាំរស់ក្នុង
អសប្បុរស (pervers) នាំឲរបបរាជានិយម ដុះស្លែ មានធាតុ ជារុក្ខជាតិចង្រៃ សំរាប់សង្គម
ខ្មែរ ដូចយ៉ាងបន្ទាប់ពីបារាំងប្រគល់ឯករាជ្យឲខ្មែរ ស្តេចសីហនុ មានការភិតភ័យ មិនស្គាល់
អ្វី ដែលហៅថា ការដឹកនាំជាតិ សូមពឹងបារាំងឲជួយរបបរាជានិយមដដែល ដើម្បីប្រត្យាស្ថា
នា អំណាចផ្តាច់ការឡើងវិញ ដើម្បីងាយស្រួល នឹងត្រួតត្រារាស្ត្រ។ យកទស្សនៈត្រួតត្រា ដែល
ជាសភាវគតិ នៃរបបផ្តាច់ការ មកធ្វើជាឧបករណ៏ នៃរាជរដ្ឋាភិបាល ដែលនៅពេលនោះ វា
ផ្ទុយស្រឡះពីប្រយោជន៏ជាតិ តម្រូវឲប្រតិបត្តិ នូវនយោបាយថ្មី យករាស្រ្តធ្វើជាអធិបតី តាម
ប្រជាអប់រំ ឲយល់ដឹង អំពីនយោបាយជាតិ ធ្វើឲកំរើកជានិច្ច នូវលទ្ធិប្រជាធិបតេ
យ្យសេរី ដែលមានរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ជាមធ្យោបាយ សំរាប់កសាងប្រទេសកម្ពុជា ដែល
ធ្លាក់ទៅក្នុងអត្ថគត យូរអង្វែងសតវត្សរួចមកហើយ។ នយោបាយថ្មី អាចនឹងធ្វើបានងាយ
ស្រួលសំរាប់ជាតិខ្មែរនៅពេលនោះ វាគ្រាន់តែស្តេចសីហនុ មានឆន្ទៈល្អ យកប្រយោជន៏ជាតិ ជា
ដើមប្រយោជន៏, យកលទ្ធិប្រជាធិបតេយ្យសេរី ជាមធ្យោបាយដឹកនាំជាតិ, រលាស់ចោល នូវ
របៀបដឹកនាំ របៀបអាណានិគម ដែលជាវិធីមើលងាយដល់ខ្មែរ ទុកប្រជាពលរដ្ឋ ជារាស្រ្ត
ល្ងង់ខ្លៅ មិនអាចមានសមត្ថភាព នឹងដឹកនាំវាសនា របស់ខ្លួនដោយខ្លួនឯងបាន។ ដូច្នេះ
ឯករាជ្យជាតិឆ្នាំ១៩៥៣ ដែលខ្មែរសង្ឃឹមថាជាពន្លឺដល់ជាតិនោះ វាគ្រាន់តែជាមាឃាការតែ
ប៉ុណ្ណោះ។
សេចក្តីសង្ឃឹមថ្មី នៃប្រជាពលរដ្ឋខ្មែរ គឺថិតនៅលើ ហត្ថលេខា នៃកិច្ចព្រមព្រាងសន្តីភាពនៅ
កម្ពុជា នាថ្ងៃទី២៣តុលាឆ្នាំ១៩៩១។ តែសេចក្តីសង្ឃឹមនេះ ត្រូវរបបរាជានិយម ក្បត់ប្រជាជាតិ
ខ្មែរម្តងទៀត។ ក្បត់ទី២នេះ មានអាការៈ ហួសពីកាក្បត់ជាតិទៅទៀត ព្រោះវា ជាអំពើ
ឃាតកម្មពេញលក្ចណៈ ប្រមូលប្រជាជនខ្មែរ មកដាក់នៅក្នុងទ្រុងរាជានិយមទី២ ដើម្បីឲយួន
យកទៅប្រលិចក្នុងទឹក ឲលង់ទឹកស្លាប់តែម្តង។
ការបង្កើតរបបរាជានិយមទី២ ដែលជារាជានិយម រខេករាក គ្មានរាជវង្សពិត មានជនជាតិ
ចិន មានលុយកាក់ ទិញងារស្តេចពាក់ ដូចទិញអាវនៅផ្សារទួលតាពូង មានស្តេចមានបីតាជា
រាស្រ្តខុសប្រពៃណី។ ទាំងមហាក្សត្រ ទាំងវង្សតូចធំ មានហ៊ុន-សែន ជាអ្នកចិញ្ចឹម ហើយថ្លែង
អះអាងដើម្បីប្រយោជន៏ ថារាស្រ្តខ្មែរស្រឡាញ់របបរាជានិយម។ហ៊ុនសែន ធ្វើបុណ្យសពឲស្តេច
សិហនុ ដូចជាធ្វើបុណ្យហែអ្នកតាចិន មានមនុស្សកុះករមកទស្សនា កែនអ្នករាជការ, និស្សិត
និងសិស្សគ្រប់សាលា, ព្រះសង្សគ្រប់វត្ត ឲមកអង្គុយ ឬ ឈរ ជាក្បួនហែ ធ្វើមុខស្រងូត
ស្រងាត់ ដូចមនុស្សឈឺ, ពេលយប់ជួលមនុស្ស ឲស្រែកថាឃើញ «ឆាយា» ខ្មោចសីហនុ ក្នុងវង់
ព្រះចន្ទ ថាជាស្តេចឪ មានបារមី ជួយយួន ឲឡើងផែពេញទឹកដីខ្មែរ។ តែដល់ពេលបោះឆ្នោត
រើសតំណាងរាស្ត្រ វាបង្ហាញឲឃើញភាពផ្ទុយស្រឡេះភ្លាម គឺគណបក្សដឹកនាំដោយបុត្រីសីហ
នុ ដែលជាគណបក្សបង្កើតឡើងដោយសីហនុ[1] គ្មានបានទទួលមួយអាសនៈក្នុងរដ្ឋសភា សួរ
ថា តើរាស្ត្រស្រឡាញ់របបរាជានិយម ឬ សីហនុ បែបណាទៅ?
ស្តេចខ្មែរ ក្បត់សច្ចា គ្មានសច្ចចំពោះរាស្ត្រ ដើម្បីរស់បំរើចោរ ចុះសច្ចានុមតិ នៅហាណូយ កាត់
ដីកាត់កោះជាតិ ប្រគល់ឲយួន ដែលជាអ្នកមានគុណរយប្រការ ដល់ស្តេចតា ជាបីតាដែលនាំឲ
រាស្រ្តបាត់មាឃាការថា ស្តេចជាអ្នកការពារជាតិ។ រាស្ត្រខ្មែររស់ដោយសំណល់ ពោះឃ្លានជាធម្ម
តា តាំងពីតារហូតដល់ចៅ អត្ថខាត់អស្ចារ្យ ក្នុងរាជារដ្ឋ គួរអាណោចពេក តែស្តេចខ្មែរ មាន
ចរិយាចំឡែក ងាកមុខសម្លឹងយួនជាអ្នកមានគុណ រីករាយក្នុងចិន្តា ភ្លេចក្តីវេទនារាស្ត្រ
ខ្សត់ អត់ដីអត់ផ្ទះជាសំបុក ព្រោះថៅកែចិនដេញចេញដូចសត្វ យកទ័ព ហ៊ុន-សែន ជា
អាជ្ញា ទាត់ធាក់រាស្រ្តខ្មែរដូចកូនឆ្កែ។ ទេសភាពយ៉ាងនេះ ស្តេចឥតឃើញ តែគ្មានអ្វីគួរឲ
ផ្លែក ក្នុងដែនខេមរា ព្រោះស្តេចខ្មែរតាំងពីឪដល់កូន ជាមនុស្សគ្មានសុវិជ្ជា រស់ជាកំអែលសក្តិ
ភូមិ គ្មានកិត្តិយសជាអ្នកជា យកទុវិជ្ជាជាក្បួនជាតិ។
ក្នុងសម័យសង្គ្រោះជាតិ រាស្ត្រខ្មែរបាត់បង់ម្តងទៀត នូវមាឃាការថា គណបក្សសង្គ្រោះ
ជាតិ នឹងរំដោះរាស្ត្រ ពីរបបផ្តាច់ការ យកដើមគោលការណ៏ ថាត្រូវតែដូរអ្នកដឹកនាំរដ្ឋ មាន
មារយាទជាចោរលួចជាតិ បំរើយួន។ មានខ្មែររាប់លាន ដើរតាមផ្លូវ ស្រែកផងយំផងថាត្រូវតែ
ដូរ ដេញយួនរាប់លានចេញពីស្រុកខ្មែរ ដេញចោរលួចជាតិចេញពីដំណែក បោះឆ្នោតជាថ្មី
ដើម្បីយុត្តិធម៌ ស្រែកហើយស្រែកទៀតដាស់ព្រលឹងជាតិ តែជាអកុសល សម-រង្សី មាន កិម-សុ
ខា ជាដៃគូ នាំគ្នាគិតថាត្រូវចរចារ ជាអ្នកចាញ់ ក្នុងជ័យជំនះ ជាមួយចោរជាអ្នកលួច
ឆ្នោត យូរទៅៗ មិនដឹងចង់បានអ្វី តែបែជាស្រែកកុហករាស្ត្រថា យើងឈ្នះហើយ ដូចពេលធ្វើ
ការឃោសនាបោះឆ្នោតថ្មីៗនេះ[2] តាមស្តាប់សម-រង្សី គាត់គិតតែពីស្រែកថា «យើងឈ្នះហើ
យៗ» តើឈ្នះលើអ្នកណា បើគាត់ថាខ្មែរអត់មានសត្រូវផង។ ដើម្បីកែការអផ្សុក ហ៊ុន-
សែន ឲសម-រង្សី និង កិម-សុខា ដើរលេងតាមខេត្ត ដើម្បីសុខភាព[3] ស្រែកថាមានការបោះ
ឆ្នោតជាធម្មតានៅស្រុកខ្មែរ គ្មានភិតគ្មានភ័យក្នុងនិតិរដ្ឋ ឥតមានចាំបាច់ដូរ គ.ជ.ប. ព្រោះ
ជាស្ថាប័ទជាតិមានយុត្តិធម៌។ សម-រង្សី និង កិម-សុខា នាំគ្នាជឿ ថាប៉ូលិស និង មន្ត្រីគណ
បក្សប្រជាជាន គេលួចខ្សឹបស្ងាត់ៗថា កុំភ័យ ពួកយើងទាំងតូចទាំងធំ គាំទ្រឯកឧត្តម តែ
សម-រង្សី និង កិម-សុខា ភ្លេចគិតថា ជនទាំងនោះជាភ្នាក់ងារយួន គេខ្សឹបឲលោកស្លូត ដូច
ជាឆ្កែបាក់លោង ព្រោះគេដឹងថាលោកល្ងង់ រស់ក្នុងភាពស្ញុយនៃគំនិត។ យួនមានប្រាជ្ញា យក
ការបោះឆ្នោតតូចឆ្នាំ២០១៤ លុបបញ្ហាការបោះឆ្នោតធំ នាថ្ងៃទី២៨កក្តដាឆ្នាំ២០១៣ នាំឲខ្មែរ
បាត់អស់ នូវមាឃាការ នៃជ័យជំនះ ថ្ងៃទី២៨កក្តដា ដោយសារ គណបក្សសង្គ្រោះជាតិចាញ់
បោកបន្តទៀតមាយាយួន។ ដើម្បីឲសម-រង្សី ឈប់និយាយពីបញ្ហាយួនរាប់លាន មករស់នៅ
ក្នុងស្រុកខ្មែរ ស-ខេង រដ្ឋមន្ត្រីចោរ គេពន្យល់បញ្ចុះបញ្ចូលថា ពួកគេមានការបារម្ភច្រើន ថា
យួនដែលមានសញ្ជាតិជាខ្មែរ នាំគ្នាបោះឆ្នោតឲគណបក្សសង្គ្រោះស្ទើរតែទាំងអស់ សម-រង្សី
ឮដូច្នេះ ជោរហើយជឿភ្លាម ប្រកាសឲយួនឮភ្លាម ថាកាលណាគណបក្សសង្គ្រោះជាតិឈ្នះ
ឆ្នោត គាត់នឹងធ្វើនិយតកម្ម ឲជនជាតិយួនមានសញ្ជាតិជាខ្មែរ។
អ្វីដែលយើងបានរៀនរាប់ខាងលើនេះ គឺមានគោលបំណងតែមួយគត់៖ បើខ្មែរយើង នូវតែ
ខកចិត្តពីមាឃាការបាត់បង់របស់ខ្លួន តែក៏មិនព្រមនាំគ្នាងើបឡើងតស៊ូ ដែលជាការតស៊ូ
របស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ និង ដើម្បីប្រជាពលរដ្ឋ គឺខ្មែរយើងច្បាស់ជាបន្ត នូវការ
ខកចិត្ត លើមាឃាការរបស់ខ្លួនជានិច្ច។
«អត្ថាហិ អត្ថនោ នាថោ» ប្រែថា «ខ្លួនទីពឹងខ្លួន» ជាមាគ៌ាតែមួយគត់សំរាប់រំដោះទុក្ខប្រជា
ជាតិខ្មែរ ដើម្បីសេចក្តីចំរើននៃលទ្ធិប្រជាធិបតេយ្យសេរីនៅក្នុងខេមររដ្ឋ។ ការសង្គ្រោះជាតិ
ដែល សម-រង្សី និង កិម-សុខា កំពុងធ្វើ ជាការរំដោះមួយ ដើម្បីរក្សាអំណាចផ្តាច់ការនៅស្រុក
ខ្មែរជានិច្ច ដែលមានយួនកុម្មុយនិស្ត ជាម្ចាស់ស្រុកដដែល។ រំដោះបែបនេះ គឺរំដោះគណបក្ស
ប្រជាជន ពីអន្តរាយ សំរាប់សម្លាប់រាស្ត្រ សួរថា អ្វីទៅដែលហៅថា ឈ្នះ? បើគិតតែពីនាំគ្នា
ចរចារមិនចេះចប់៕