Overblog Suivre ce blog
Editer l'article Administration Créer mon blog
31 mai 2014 6 31 /05 /mai /2014 16:33
ការបោះឆ្នោត ជាលទ្ធិប្រជាធិបតេយ្យ?

ការសំណេះសំណាលជាមនោគតិ

ការបោះឆ្នោត ជាលទ្ធិប្រជាធិបតេយ្យ?

Les élections sont-elles la démocratie ?

 

បុព្វកថា

សុខ និង សៅ ជាក្លើនឹងគ្នា ចូលចិត្តធ្វើការសំណេះសំណាលជាមួយគ្នា អំពីទស្សនៈនយោ

បាយជាតិ​ ដើម្បីស្វែងរកសេចក្តីពិត។ អ្នកទាំងពីរតែងតែណាត់ជួបគ្នា ជាមួយមិត្តសម្លាញ់

ច្រើនទៀត នាំគ្នាធ្វើការវែកញែកអំពីព្រឹត្តិការណ៏ដែលមានកើតឡើងក្នុងនគរខ្មែរបច្ចុប្បន្ន។

សុខជាមតិភាណី (homme éloquent pissement) មានប្រាជ្ញាជាអ្នកប្រាជ្ញ មានចំណេះជា

បញ្ញវន្ត មានគំនិតប្រកបដោយគតិបណ្ឌិត និយាយពេលណានាំឲមនុស្សម្នាចង់ស្តាប់ណាស់,

ឯចំណែកសៅ ជាជនសមញ្ញ មានប្រាជ្ញាជារាស្រ្ត មានចំណេះជាថី​ មានគំនិតជាអ្នកជា។ បដិ

វាទនេះឯង​ ដែលនាំឲមិត្រចូលរួមជជែកក្នុងការសំណេះសំណាល ចូលចិត្តស្តាប់​ នូវវិចារវិទ្យា

(Dialectique) របស់សុខ និង សៅ។​

នៅថ្ងៃនេះ ក្លើទាំងនោះ នាំគ្នាជួបជុំគ្នា សំណេះសំណាលអំពីរឿងផ្សេងៗ នៃជីវិតដូចសព្វដង។

តែភ្លាមនោះ មានក្លើម្នាក់ ជាមាណព ឈ្មោះ សែម លើកសំណួរមួយ សួរទៅសម្លាញ់សុខថា៖

បងសុខ ខ្ញុំមិនសូវយល់សោះ ថាហេតុអ្វីបានជា​ឯកឧត្តម សម-រង្សី និង កឹម-សុខាចេះតែនាំគ្នា

ចូលរួមបោះឆ្នោត?

ដូចសព្វដង សុខ តែងតែជាគោល នៃសំណួរ ព្រោះគាត់ជាអ្នកចេះដឹងជាងគេ។

 

អន្តរវត្ថុនៃការសំណេះសំណាលជាមនោគតិ

ចម្លើយរបស់សុខ៖

«អ្វីទៅដែលជាអត្ថរស នៃលទ្ធិប្រជាធិបតេយ្យ? គឺការបោះឆ្នោតនេះឯង។ បើសិនជាគណបក្ស

សង្គ្រោះ​ (គ.ស.ជ) មិនចូលរួមការបោះឆ្នោត តើយើងអាចទុក គណបក្សនេះ ជាអ្នកប្រជាធិ

បតេយ្យបានដែរឫទេ?»

មាណពសែម​ បន្តសំណួរថា៖

«តែ​ ឯកឧត្តមទាំងពីរ តែងតែចោទជាមុនថា ការបោះឆ្នោត ដែលរៀមចំដោយ គ.ជ.ប. វា

គ្មានលក្ខណៈត្រឹមត្រូវតាមច្បាប់​ ត្រង់ចំណុចនេះឯង ដែលខ្ញុំមិនយល់ បើការបោះឆ្នោត វាឥត

ស្របច្បាប់ ចុះហេតុអ្វី ក៏នៅតែចូលរួមបោះឆ្នោត?»

សុខជាអ្នកប្រាជ្ញ, ដូចសព្វដង គាត់មិនដែលមានការរួញរា នឹងឆ្លើយ នូវសំណួរអ្វីមួយឡើយ។

គាត់ដកដង្ហើមមួយៗ សម្លឹងមុខសម្លាញ់ជា ហើយនិយាយថា៖

«ប្អូន មិនយល់ត្រង់ចំណុចនេះ ជាចម្ងល់ត្រឹមត្រូវមួយ តែចំពោះបងវិញ បងយល់ថា ការនេះ

វាជាយុទ្ធសាស្ត្រនយោបាយ របស់ឯកឧត្តមទាំងពីរ គឺទី១ ចង់ព្រមានដល់គ.ជ.ប. ពីភាពមិន

ឯករាជ្យរបស់ស្ថាប័ននេះ, ទី២ គឺ ចង់រំឭក​ដល់ប្រជាជនខ្មែរ ពីភាពតស៊ូនយោបាយមួយ រវាង

“អ្នកប្រជាធិបតេយ្យ និង អ្នកកាន់អំណាចផ្តាច់ការ” តាមការបោះឆ្នោត ហេតុនេះឯង ជន

ជាតិខ្មែរ ដែលជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ត្រូវនាំគ្នាចូលមកបោះឆ្នោត ដើម្បីបង្កើត

ជាកម្លាំងជាតិ ដែលជាកម្លាំងប្រជ្ញា ប្រឆាំងតាមអំពើអហឹង្សា នឹងកម្លាំងបាយ របស់អំណាច

ផ្តាច់ការ, ទីបញ្ចប់ គឺ បង្ហាញសេចក្តីក្លាហានរបស់ គ.ស.ជ. ថា គេមិនរួញរានៅចំពោះមុខល្បិច

ទាំងឡាយរបស់គណបក្សកាន់អំណាច (គ.ប.ជ) ទោះបីដឹងជាមុនថា ការបោះឆ្នោតនេះជា អា

ការៈក្រៅបញ្ជោត (simulacre) យ៉ាងណាក៏ដោយ ក៏ពុំមែនជាឧបសគ្គសំរាប់ គ.ស.ជ. ដើរទៅរក

ជ័យជំនះបាននោះឡើយ»

មាណព សែម ហាក់បីដូចជាមានអារម្មណ៏រំភើពខ្លាំងណាស់ នូវចម្លើយរបស់សុខ។ គាត់ញញឹម

ប្រកបដោយជំនឿថា យុទ្ធសាស្ត្រ សម-រង្សី និង កឹម-សុខា ជាយុទ្ធសាស្ត្រមួយប្រកបដោយ

ប្រសិទ្ធិភាព ជាសេចក្តីសង្ឃឹមសំរាប់ប្រជាពលរដ្ឋខ្មែរ​ដែលកំពុងរងគ្រោះ ពីសំណាក់អំណាច

ផ្តាច់ការ។ តែពេលនោះ មានក្លើម្នាក់ទៀត ឈ្មោះ សាយ មានប្រតិកម្ម ហើយសួរទៅសៅ ជា

ក្លៅថា៖

«ក្មួយសុខ និយាយក្បោះក្បាយល្អណាស់ ដូចសព្វដង ឮពេលណាគួរឲចង់ស្តាប់ តែខ្ញុំចង់សួរ

យោបល់ដល់ក្មួយសៅម្តងថា តើវិភាគរបស់ក្មួយសុខ អាចចាត់ទុកជាចម្លើយ ដែលជាតិខ្មែរ

ត្រូវការដែរឫទេ?»

សៅមានអារម្មណ៏ទើសទាល់នូវសំណួរនេះ តែដូចសព្វដង គាត់មិនដែលគេចវេះ មិនឆ្លើយនោះ

ឡើយ។ គាត់ខំប្រឹងបន្តិចក្នុងគតិគាត់ ហើយឆ្លើយថា៖

«ក្លើសុខ លើកលក្ខណៈមួយសំខាន់ណាស់ យកមកធ្វើជាហេតុផល​ក្នុងការចូលរួមបោះឆ្នោត

របស់គណបក្សសង្គ្រោះជាតិ គឺទុកការបោះឆ្នោតជាអត្ថរស់របស់លទ្ធិប្រជាធិបតេយ្យ។ ចំពោះ

ខ្ញុំ ហេតុផលនេះ វាគ្មានអ្វីដែលអាចយកមកធ្វើជា ជំទាស់គំនិតបាននោះឡើយ ព្រោះវាជាការ

ពិតមួយ តែយើងដឹងថា ការបោះឆ្នោតមិនមែនជាអត្ថរស់តែមួយគត់របស់ លទ្ធិប្រជាធិប

តេយ្យនោះឡើយ។ អត្ថរស់ជាច្រើនទៀត ដូចយ៉ាង សេរីភាព, សមភាពនិង និតិរដ្ឋ ក៏សុទ្ធជា

គ្រិះសំខាន់ នៃលទ្ធិប្រជាធិបតេយ្យដែរ។ តែខ្ញុំជឿច្បាស់ថា សុខឯងក៏បានដឹងវាច្បាស់ហើយ។

បញ្ហាធំដែលចោទជាសំណួរ បើខ្ញុំតាមស្តាប់ការវិភាគរបស់សុខ គឺគេអាចសួរថា​ តើយើងអាច

យក អកុសល​ (le mal) ជាមធ្យោបាយ, ព្រោះដោយខ្វះមធ្យោបាយឯទៀត,មកធ្វើជាអាវុធ

ប្រឆាំង នឹងអកុសលបានដែរឫទេ? សំណួរនេះ ជាសំណួរឋិតនៅលើសីលធម៌ជាបឋម តែបើ

សុខឯង យល់ឃើញថា គេអាចយកអកុសល មកធ្វើជាកុសល (le bien) ក្នុងការរកដំណោះ

ស្រាយបញ្ហាជាតិបច្ចុប្បន្នបាន, ក្នុងគំនិតនេះ វាមានទំហំវាធំធេងណាស់ ព្រោះវាជាប្រធាន

សិក្សាមួយ ដែលនាំបង្កើតជាទំនាស់គំនិតមិនចេះចប់។ ដូចអ្នកឈ្នះ គេតែងតែលើកមកធ្វើ

ជាហេតុផលថា៖ “ជ័យជំនះនៅទីបញ្ចប់ ជាការបញ្ចាក់ថាមធ្យោបាយដែលយកមកប្រើ គឺវាពិត

ជាត្រឹមត្រូវ”។ នៅក្នុងទស្សនេះ វាមាន សទិសភាព (ressemblance) នឹងហេតុផល នៃលទ្ធផល

នៃការបោះឆ្នោតថ្ងៃទី២៨កក្តដាឆ្នាំ២០១៣ ដែល គ.ស.ជ. អាចចាត់ទុក ជាលទ្ធផលវិជ្ជមាន

ព្រោះវាអាចបង្ហាញជាភស្តុតាងបានថា ជម្រើសចូលរួមបោះឆ្នោតជាជម្រើសត្រឹមត្រូវ ព្រោះវា

មានជ័យជំនះ ភាយចេញជាក់ស្តែង ពីការបោះឆ្នោតនេះ ដែលគេអាចយកវា មកធ្វើសម្ភារ

កម្ម (matérialiser) នូវអប្រជាប្រិយភាព របស់គណបក្សកាន់អំណាចបាន»។

សុខមានប្រតិកម្មចំពោះការវិភាគរបស់សៅជាមិត្ត ហើយឆ្លើយកាត់ភ្លាមថា៖

«ខ្ញុំមិនដែលនិយាយថា គ.ស.ជ. យកអកុសល មកធ្វើជាកុសល  ជាមធ្យោបាយនោះឡើយ

ហើយនៅក្នុងចំណុចនេះ ខ្ញុំមិនដឹងថា តើសៅឯង មើលឃើញបែបណា ថាមានអកុសលនៅ

ក្នុងទង្វើរបស់ គ .ស.ជ. ក្នុងការចូលរួមបោះឆ្នោត?»។

សៅ ឋិតនៅស្ងៀមមួយភ្លែត ក្រោយបន្តិចមក ក៏ឆ្លើយតបនឹងក្លើថា៖

«ដូចខ្ញុំរំឭកប្រាប់សំឡាញ់ទាំងអស់នៅទីនេះជាមុនថា យើងកំពុងនាំគ្នាពិចារណាអំពី កុសល

និង អកុសល ក្នុងជម្រើសចូលរួមបោះឆ្នោត ហើយជាប្រធានសិក្សាមួយមានទំហំធំទូលាយ

ណាស់ ព្រោះវាឋិតក្នុងភូមិសីលធម៌។ សុខឯង និយាយថា តើខ្ញុំមើលឃើញបែបណា ថាមាន

អកុសល ក្នុងជម្រើស នៃការចូលរួមបោះឆ្នោតរបស់ គ.ស.ជ.។ ចំណុចនេះ សុខឯងដឹងច្បាស់

ហើយថា អកុសលនេះ វាមានធាតុជា សជាតិក (inné) នៅក្នុងជម្រើសណាមួយដែលយើង

ជ្រើសយកវាមកអនុវត្ត ព្រោះក្នុងជម្រើសនិមួយ យើងតែងតែលើក កុសល​ និងអកុសល មក

ថ្លឹងជានិច្ច មុននឹងសម្រេច។ ហេតុនេះឯងហើយ ដែលខ្ញុំលើកយក អកុសល មកពិចារណា

ក្នុងទង្វើរបស់ គ.ស.ជ.។ សុខឯង មិនអាចនិយាយថា ក្នុងជម្រើស​នៃការចូលរួមការបោះឆ្នោត

របស់ គ.ស.ជ. អ្នកដឹកនាំគណបក្សឥតបានពិភាក្សាជាមុន ថ្លឹង ដើម្បីរកសមតា (équilibre)

រវាង កុសល និង អកុសលនោះឡើយ​ ដូចយ៉ាងក្នុងវិភាគរបស់ សុខឯង ខ្លួនលើកទិដ្ឋភាព

នៃកុសល ច្រើនណាស់ មកធ្វើជាហេតុផល​ នៃជម្រើសរបស់ គ.ស.ជ. តែខ្លួនឥតបានលើក

ទិដ្ឋភាព នៃអកុសលមកថ្លឹងបង្ហាញដល់ក្លើយើងនៅទីនេះអោយបានដឹងផង។ តែថ្វីបើគ្មាន

ទស្សនកផ្ទុយក៏ដោយ ក៏ខ្ញុំមិនជំទាស់ដាច់ខាត់នោះដែរ។ ប៉ុន្តែ ដូចខ្ញុំបាននិយាយអម្បាញ់

មិញនេះថា  ក្នុងជម្រើសនិមួយៗ វាតែងតែមាន ទិដ្ឋភាពផ្ទុយរបស់វា ដែលមានធាតុជា 

សជាតិក, គឺអកុសលនោះឯង, ហើយនៅក្នុងចំណុចនេះ ក្លើយើងនៅទីនេះ ចង់ដឹងយល់

បើខ្ញុំមិនច្រឡំ»។

ក្នុងពេលនោះ អ្នកចូលរួមក្នុងការសំណេះសំណាល សំដែងបញ្ជាក់ពីចំណង់ចង់ដឹងយល់ របស់

គេ អំពីទិដ្ឋភាព អកុសលនេះ។​ ក្រោយបន្តិចពីការសំដែងទឹកចិត្តនេះមក, សុខនិយាយឡើង

ថា៖ 

«ពិតដូច្នេះមែនហើយ តែសៅឯង យកពាក្យ អកុសល មកប្រើ ហាក់បីដូចជាខ្លាំងបន្តិច

ព្រោះថា វាគ្មានបន្តិចសោះនៅក្នុងអារម្មណ៏របស់គណបក្សសង្គ្រោះជាតិ។ អ្វីដែលគេកំពុងធ្វើ

គឺក្នុងគោលបំណង រកប្រយោជន៏ជូនប្រទេសជាតិតែប៉ុណ្ណោះ»។

សៅ កម្រើកខ្លួនបន្តិចលើកៅអីដែលខ្លួនកំពុងអង្គុយ ហើយឆ្លើយតបទៅនឹងក្លើ សុខ ថា៖

«អកុសល វាអាចកើតមានបានគ្រប់ឪកាសទាំងអស់ ក្នុងគំនិត មានបំណងក្តី ឥតបំណង

ក្តី, ហើយការយកពាក្យ អកុសល​មកប្រើ វាគ្មានការទង្គិចអ្វីនឹងសីលធម៌ ​ដែលអាចចាត់ទុក

ថា ជាការបំផ្លើសនោះដែរ ព្រោះទី១ ពាក្យនេះ ជាពាក្យផ្ទុយធម្មតា ពីពាក្យ កុសល, ទី២ វាជា

ការឆ្លើយមួយ​ ស្របនិងបរិការណ៏ ​នៃនយោបាយនៅក្នុងស្រុក នាបច្ចុប្បន្ននេះ ដូចយ៉ាង

យកពាក្យសង្គ្រោះជាតិ មកធ្វើជា គោលដៅនោះដែរ។

លោក សម-រង្សី និង កឹម-សុខា សុខចិត្តចូលរួមគ្នា ព្រោះយល់ឃើញថា ស្ថានការណ៏របស់ជាតិ

វាមកដល់ដំណាក់ការមួយ ដែលតម្រូវឲមានកម្លាំងធំមួយ សំរាប់ប្រឆាំងនឹងអំណាចផ្តាច់ការ

ដើម្បីសង្គ្រោះជាតិ។ ដូច្នេះ ការរួបរួមនេះ វាអាចអោយគេធ្វើ អនុមាន បានថា នៅក្នុងស្រុក

ខ្មែរសព្វថ្ងៃ  វាគ្មាននិតិរដ្ឋ ​ព្រោះមាន អំណាចផ្តាច់ការ ជារបបដឹកនាំរដ្ឋ។ សុខឯងដឹងដែរ

ថា និតិរដ្ឋនេះ គេទុកវា ជាគ្រិះនៃលទ្ធិប្រជាធិបតេយ្យ។ បើគ្មាននិតិរដ្ឋ ចុះហេតុម្តេច ក៏គណ

បក្សសង្គ្រោះជាតិ ជ្រើសយកការចូលរួមបោះឆ្នោត, ដែលជា អភិក្រម (processus) មួយ ដែល

គេអាចយកវា មកអនុវត្តបាន ​នៅតែក្នុងប្រទេសមួយដែលមាននិតិរដ្ឋ។ ភាពផ្ទុយគ្នានេះ

ឯងហើយ ដែលជា​ អកុសល ក្នុងចេតនា របស់អ្នកដឹកនាំ គ.ស.ជ.។

ភាពផ្ទុយគ្នានេះ វាបង្កើតដោយខ្លួនឯង នូវទំនាស់ជានិច្ច រវាងគោលការណ៏​ និងសកម្មភាព

ដែលជាឧបសគ្គសំខាន់ ដើម្បីធ្វើអោយបានសម្រេច នូវគោលបំណង។​ ទំនាស់ជានិច្ចនោះគឺ

ឋិតនៅលើ ការគោរព នៃការបកស្រាយច្បាប់របស់គណបក្សកាន់អំណាច​​ អោយស្របតាម

តែប្រយោជន៏ ដែលគេចង់បាន។ ដូច្នេះ បើគណបក្សកាន់អំណាច គេអនុញ្ញាតអោយគណ

បក្សសង្គ្រោះជាតិធ្វើអ្វីមួយ ទើប គ.ស.ជ. អាចធ្វើបាន, ធ្វើបែបនេះយូរៗទៅ នាំអោយគេ

លែងមើលឃើញ គោលការណ៏ របស់ខ្លួន ដែលបានកំរិតទុក ថាត្រូវតែដូរអ្នកដឹកនាំដើម្បី

សង្គ្រោះជាតិ។ ទំនាស់បែបនេះឯង ដែលនាំឲ គ.ស.ជ. ដើរវិលវល់ នៅក្នុងតែបញ្ហាទំនាស់

របស់ខ្លួន ដែលខ្លួនជាបង្កើតវាដោយខ្លួនឯង ហើយលែងដឹងថាខ្លួនកំពុងចង់ធ្វើអ្វីថែម

ទៅទៀត។

ភាពវឹលចុះវិលឡើងនេះ វាបង្ហាញអត្ថរស់ របស់ គ.ស.ជ. នៅត្រឹមតែជា គណបក្សសំរាប់

តែបោះឆ្នោត។ ទោះបីឈ្នះក្តី បើគណបក្សកាន់អំណាច គេមិនព្រមផ្ទេរអំណាចអោយ ក៏ខ្លួន

គ្មានលទ្ធភាព ប្រើជ័យជំនះរបស់ខ្លួន ដើម្បីយកអំណាចដែរ ព្រោះខ្លួនធ្វើសកម្មភាពក្នុង

ក្របខណ្ឌ នៃអំណាចអ្នកដឹកនាំ នៅក្នុងប្រទេសឥតនិតិរដ្ឋ។ ដូចយ៉ាង បើគ្រប់ស្ថាប័នរដ្ឋ៖

មាន មហាក្សត្រ, ក្រុមព្រឹក្សាធម្មនុញ្ញ , គ.ជ.ប. ថាខ្លួនជាអ្នកចាញ់ តើខ្លួនមានអ្វីទៀត សំរាប់

ជា ឧបាស្រ័យបុនរាព្រឹត្ត (voie de recours) ព្រោះក្នុងប្រទេសគ្មាននិតិរដ្ឋ “អ្នកខ្លាំង តែងតែ

យល់ត្រូវជានិច្ច”។

សុខឆ្លើយតបវិញភ្លាមថា៖

«ម្ចាស់ឆ្នោត គេនាំគ្នាធ្វើបាតុកម្ម ទាមទាររកយុត្តិធម៌ តើសៅឯង​ មិនទុកជាឧបាស្រ័យបុន

រាព្រឹត្ត នោះទេ?»។

សៅឆ្លើយតបទៅក្លើជាសម្លាញ់ថា៖

«បាតុកម្ម ដើម្បីអ្វី បើគ្រាន់តែហែក្បួនមូតូ ស្រែកសុំអោយរកយុត្តិធម៌។ ហើយក្នុងការទាមទារ

នោះទៀត គេសួរថា សុំទៅអ្នកណា ដែលអាចទុកជាអ្នករកយុត្តិធម៌? បើគ្រប់ស្ថាប័នជាតិ

គេថា គ.ស.ជ. ជាអ្នកចាញ់ទៅហើយ។ ស្ថានភាពទ័លច្រក វានៅត្រង់នាំគ្នា គោរពច្បាប់អ្នក

កាន់អំណាចផ្តាច់ការ។ ​ការគោរពនេះ គឺដូច ហាមឃាត់ខ្លួន ដោយខ្លួនឯង អោយខ្លួនឯង ធ្វើ

សកម្មភាព ក្នុងប្រយោជន៏គណបក្សកាន់អំណាច។ ក្នុងភាពទ័លនេះឯង ដែលនាំអោយ គណ

បក្សសង្គ្រោះជាតិ គ្មានផែនការអ្វីទៀត ​ក្រៅពីសុំគណបក្សកាន់អំណាច ធ្វើការចរចា

តែប៉ុណ្ណោះ, ហើយការចរចានោះទៀត មិនច្បាស់ថាខ្លួនចង់បានអ្វីមួយពិតនោះទេ គឺចរចារ

ដើម្បីរក្សាសេចក្តីសុខរបស់អ្នកដឹកនាំតែប៉ុណ្ណោះ។ ហើយជាពិសេសទៅទៀត​ សព្វថ្ងៃនេះ

សម-រង្សី និង កឹម-សុខា ឥតដឹងទៅវិញទៅមក ថា ម្នាក់ៗកំពុងធ្វើអ្វី, ចង់បានអ្វី នោះទេ។

នេះឯងជា អកុសល សំរាប់ជាតិ នៃជម្រើស​ដែលចូលរួមការបោះឆ្នោត​ គ្មានសេរី និង គ្មាន

យុត្តិធម៌»។

សុខឆ្លើយតបថាៈ

«រឿងនេះ ជារឿងអតីតកាល  រឿងសំខាន់ គឺខ្មែរអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ត្រូវនាំ

គ្នា រួមគ្នាសង្គ្រោះជាតិ។ បើសៅឯង នៅតែលើករឿងដែលកន្លងរួចមកហើយ​ មកនិយាយ

បែបនេះ គឺខ្មែរពុំអាចរកដំណោះស្រាយឃើញទេ?»។  

ប្រតិមកម្មបែបនេះ បញ្ចាក់អោយឃើញថា សុខ មិនយល់ស្របលើការវិភាគរបស់សម្លាញ់សៅ

នោះឡើយ។ តែការនេះ ជារឿងធម្មតាទេ ព្រោះវាឋិតនៅក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែ យើងដឹងថា ទំនាស់គំនិត ឬ វិចារវិទ្យាតែងតែបង្កើតជានិច្ច នូវគំនិតថ្មី ទោះបីវាមិន

ទាន់មានភាព ជាការព្រមព្រៀង រវាងគ្នាច្រើន (consensus) យ៉ាងណាក៏ដោយ តែវាអាច

បង្កើតជាដំណោះស្រាយកំបាំងមួយ(solution latente)​ ក្នុងបដិវាទកម្ម។​ រសមោចនាកម្មនេះ

(sécrétion) វាមាននៅក្នុងច្បាប់ធម្មជាតិ។ សៅមិនឆ្លើយតបទៅនឹងប្រតិកម្មរបស់ក្លើនោះ

ឡើយ ព្រោះខ្លួនដឹងថា សុខកំពុងរស់ក្នុងឧត្តមគតិនិយម តែមិនដឹងថា វាកើតចេញពីទោសៈ​

ឬ ពីការពិចារណា។ តែសៅដឹងច្បាស់ថា នៅក្នុងស្ថានភាពនយោបាយនៅស្រុកខ្មែរសព្វថ្ងៃនេះ

លទ្ធិប្រជាធិបតេយ្យ ត្រូវបានគណបក្សកាន់អំណាចលុបចោលបាត់ទៅហើយ តែបើ សម-រស្សី

និង កឹម-សុខា ធ្វើមិនយល់ដឹង ហើយនៅតែបន្តភាគកម្ម (participation) ដូចយ៉ាងការចូល

រួមបោះឆ្នោតតូចធំគ្រប់បែបយ៉ាង ជាមួយ គណបក្សកាន់អំណាច ដែលគេរៀបចំវាឡើង ជា

អាការៈក្រៅបញ្ជោត (simulacre) នៃលទ្ថិប្រជាធិបតេយ្យ គឺច្បាស់ជាភាគកម្មនេះ​ក្លាយទៅជា

អ្នកឧបត្ថម្ភ ដល់ ការបញ្ឈប់ ដំណើរ នៃប្រជាធិបតេយ្យូនីយកម្ម នៅស្រុកខ្មែរជាពុំខាន៕

Partager cet article

Repost 0
Published by សង្ហា ឧប - dans ពិភាក្សានយោបាយ
commenter cet article

commentaires