Overblog
Editer l'article Suivre ce blog Administration + Créer mon blog
17 juillet 2014 4 17 /07 /juillet /2014 08:20

ប្រតិកម្មរហ័ស

 

ការរំលោភអំណាច និង ការរំលោភឆន្ទៈប្រជាពលរដ្ឋ

 

 

ការបង្ក្រាបអ្នកប្រឆាំងមតិ,​ ប្រឆាំងនយោបាយ ។ល។ ដោយយកប្រព័ន្ធតុលាការជាមធ្យោ

បាយ វាជាធម្មជាតិ នៃរបបផ្តាច់ការ យកអាវលទ្ធិប្រជាធិបតេយ្យមកពាក់។ ដូចយើងបាន

ដឹងស្រាប់រួចមកហើយថា របបនយោបាយនៅស្រុកខ្មែរបច្ចុប្បន្ន វាមានលក្ខណៈបែបនេះ​​

ហើយតែងតែប្រើមធ្យោបាយបែបនេះជានិច្ច ដូច្នេះការបង្ក្រាប ដោយមានការចាប់ឃុំឃាំង

អ្នកប្រឆាំងនយោបាយ នៅថ្ងៃទី១៥កក្កដាថ្មីៗនេះ ជាទង្វើមួយ ក្លាយជាទំលាប់នៅក្នុងជីវិត

នយោបាយខ្មែរតាំងពីឆ្នាំ១៩៩៣មកម្លេះ។ ក្រោយពីការបោះឆ្នោតថ្នាក់ជាតិនិមួយៗ គណ

បក្សប្រឆាំង តែងតែចូលរួមពង្រឹងជានិច្ចគ្រិះរបបផ្តាច់ការនេះ តាមការចូលធ្វើសហប្រតិបត្តិ

ការ,​ តាមការប្រកាន់យកអាកប្បកិរិយាអកម្ម នៅចំពោះមុខការប្រព្រឹត្តស្តែង គ្រប់អំពើឥត

ស្របច្បាប់ របស់អ្នកកាន់អំណាចផ្តាច់ការ ហើយបច្ចុប្បន្ននេះ បន្តធ្វើការចរចារជាមួយគណ

បក្សកាន់អំណាចឥតស្របច្បាប់នេះ ក្នុងឋានៈជាអ្នកចាញ់ឆ្នោតថែមទៀត។ ការដាក់ត្រួតនៃ

អំពើអវិជ្ជមាន ទាំងឡាយនេះជាងម្ភៃមកហើយ (១៩៩៣-២០១៤) វាជាការហុចថ្នាំកម្លាំងឲ

គណបក្សកាន់អំណាចផឹក សំរាប់ពង្រឹងសាច់ដុំវា ឲកាន់តែរឹងប៉ឹង ដើម្បីស្រួលវៃតប់អ្នកប្រ

ឆាំង កាន់តែពូកែទៅទៀត។ ក្នុងស្ថានភាពបែបនេះ នាំឲគណបក្សប្រឆាំង ដែលគ្រាន់តែ

តាំងខ្លួន (soi-disant) ឬ​ ប្រឆាំងតែមាត់ ឋិតនៅក្នុងជំហរការពារខ្លួនជានិច្ច គ្មានលទ្ធ

ភាព មានដើមគំនិត ​ឬ​ ប្រកាន់ជំហរវាយលុកនយោបាយប្រឆាំងនឹងរបបផ្តាច់ការនោះ

ឡើយ ប៉ុន្តែគណបក្សប្រឆាំងធ្លាប់មានឪកាសច្រើនដងណាស់ ដើម្បីពុះពារប្រឆាំងទល់នឹង

របបផ្តាច់ការ ដូចយ៉ាង​មានកើតមហាបាតុកម្មក្រោយពីការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ

២០១៣ដែលទើបតែកន្លងផុតទៅនេះ។​

បច្ចយប្បន្ននេះ ដំណើរខឹងច្រឡោត (emportement)​ របស់ប្រជាជនខ្មែរ ប្រឆាំងនឹងអំពើ

អយុត្តធម៏ (លួចសន្លឹកឆ្នោតពីសំណាក់គណបក្សកាន់អំណាច ដើម្បីប្រកាសជាអ្នកឈ្នះឆ្នោត)

ត្រូវគណបក្សប្រឆាំងតែមាត់ បង្រួមឲតូចបំផុតនៅត្រឹមតែ ឧបករណ៏របស់ខ្លួនទៅសុំចរចារ

ជាមួយគណបក្សកាន់អំណាច ដើម្បីចែកអំណាចតែប៉ុណ្ណោះ។ រូបបរិវត្តន៏ (transformation)

នៃ ជនាមនោសញ្ចេតនា (expression populaire) នេះ ជាការក្លែងជាក់ស្តែងនូវឆន្ទៈប្រជា

ជន ដើម្បីអ្នកដឹកនាំគណបក្សប្រឆាំងតែមាត់ មួយក្តាប់តូច ស្វែងរកអត្ថប្រយោជន៏ ជាមួយ

អ្នកកាន់អំណាច។ តែអ្នកដឹកនាំទាំងនោះ ឥតបានយល់ថា អំពើរបស់ខ្លួននេះ មានវិបាកជា

មហន្តរាយដល់ដំណើរការលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនោះឡើយ។ ទី១ នាំឲអ្នកស្រឡាញ់

ជាតិ ដែលគេ ត្រូវចាំបាច់រស់ដើម្បីចិញ្ចឹមជីវិតគ្រួរសារ ធ្វើការនៅក្នុងគ្រប់ក្រសួងជាតិ ឋិត

ក្រោមការគាបសង្កត់នៃគណបក្សកាន់អំណាច លែងហ៊ានកំរើកពីនឹមអំណាចផ្តាច់ការ, ទី

២ នាំផ្ទប់កម្លាំងប្រជាជន ឲកើតចេញបានជាកម្លាំងប្រឆាំងនឹងអំណាចផ្តាច់ការ តាមបែប

ហឹង្សាក្តី អហឹង្សាក្តី, ទី៣ ជាការលើកទឹកចិត្តដល់គណបក្សកាន់អំណាច ដែលនាំឲគេអាចបន្ត

នយោបាយហឹង្សាមកលើអ្នកប្រឆាំងតាមទំនើងចិត្ត។ ជាពិសេស គឺនាំឲប្រជាជនអស់សេចក្តី

ទុកចិត្ត ទៅលើគណបក្សប្រឆាំង ឬ មាន​ការសង្ស័យ ទៅលើសម្ថភាពរបស់ខ្លួន ក្នុងការតស៊ូ

ដើម្បីសេរីភាព​ និង យុត្តិធម៌​ ​ព្រោះអ្វីដែលខ្លួនធ្វើគឺវាមិនដែលមានលាភជ័យសោះ, ទី៤ គឺនាំឲ

សហគមអន្តរជាតិ គេពុំអាចប្រកាន់គោលជំហរការពារអ្វីបាននោះឡើយ ក្រៅពីនាំគ្នាដេកចាំ

មើលលទ្ធផលនៃការចរចារ របស់ភាគីខ្មែរតែប៉ុណ្ណោះ។

 

ម្យ៉ាងមួយវិញទៀត ការចាប់ឃុំលោកស្រី មូរ-សុខហួរ និង បេក្ខជនជាប់ឆ្នោតនៃគណបក្ស

សង្គ្រោះជាតិ បួនរូបទៀត មានលោក ម៉ែន-សុថាវរិន្ទ្រ, កែវ-ភិរម្យ, ហូរ-វ៉ាន់, និង រៀល-ខេម

រិន្ទ បញ្ចាក់ឲឃើញកាន់តែច្បាស់ថែមទៀតថា យុទ្ធសាស្ត្រ រកចងសំភារជាមួយគណបក្សកាន់

អំណាច របស់គណបក្សសង្គ្រោះជាតិ វាមានវិបាកជាអវិជ្ជមានដូចរៀបរាប់ខាងលើនេះឯង

ហើយដែលនាំខ្លួនមានស្រយុត (défaillance) ក្នុងគោលជំហររបស់ខ្លួន នៅចំពោះមុខការ

រំលោភអំណាចពីសំណាក់រាជរដ្ឋាភិបាល ព្រោះអ្នកដឹកនាំឥតមានសេចក្តីក្លាហានផ្តន្ទាទោស

ដោយចំពោះទៅលើរាជរដ្ឋាភិបាល ដែលជាអ្នកកាន់កាប់អំណាចផ្តាច់ការ។ ការខ្វះសេចក្តី

ក្លាហាននេះ គឺគ្មានអ្វីក្រៅពីអ្នកដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន នៅតែចង់រក្សាការ

រកចងសំភារជាមួយគណបក្សប្រជាជន ដើម្បីស្វែងរកអត្ថប្រយោន៏សំរាប់ពួកខ្លួនតែប៉ុណ្ណោះ។

ដើម្បីសេចក្តីសុខ ច្បាស់ជាអ្នកដឹកនាំគិតរកចំណេញទាំងនោះ នឹងមិនហ៊ានទទួលខុសត្រូវលើ

ទង្វើអ្នកគាំទ្រខ្លួននោះដាច់ខាត ដែលជាអ្នកតស៊ូមតិ ហ៊ានពុះពារទាមទារឲបើកលានប្រជា

ធិបតេយ្យ។ បើការនេះជាការពិតមែន តើពាក្យ «សង្គ្រោះជាតិ» របស់គណបក្ស វាមានន័យ

បែបណាទៅវិញ? ច្បាស់ជាមានន័យថា អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងរំលោភឆន្ទៈ

ប្រជាពលរដ្ឋខ្មែរ ដើម្បីបំរើការរំលោភអំណាចរបស់អ្នកដឹកនាំគណបក្សកាន់អំណាច។

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens