Overblog Suivre ce blog
Editer l'article Administration Créer mon blog
19 juillet 2014 6 19 /07 /juillet /2014 04:59

cliquer ici pour lire le texte en format PDF

L'espoir Khmer ? (Texte en Khmer)

សេចក្តីសង្ឃឹមមិនមែនថិតនៅលើការរកយុត្តិធម៌ តាមប្រព័ន្ធតុលាការ ឬ តាមគោលវិធីលទ្ធិ

ប្រជាធិបតេយ្យនោះឡើយ​ ព្រោះនៅក្នុងស្រុកខ្មែរ វាគ្មានស្ថាប័នជាតិណាមួយ សំរាប់ធានាសេរី

ភាពប្រជាពលរដ្ឋនោះទេ។ ច្បាប់ទាំងឡាយ ដែលរាជរដ្ឋាភិបាលយកមកអនុវត្ត វាគ្មានសេចក្តី

ទាក់ទងគ្នាបន្តិចសោះនឹងហេតុការ ដូចយ៉ាងការចាប់ឃុំឃាំងបេក្ខជនជាប់ឆ្នោតជាតំណាង

រាស្ត្រ នៃគណបក្សសង្គ្រោះជាតិជាឧទាហរណ៏។ ទង្វើនេះ វាបញ្ចាក់ថា នៅស្រុកខ្មែរ វាគ្មាននីតិ

រដ្ឋ ដែលជាគ្រឿងសំរាប់ធ្វើឲមានប្រលូនល្អ (bon fonctionnement) នូវសមតានៃអំណាចនីតិ

បញ្ញាតិ, ប្រតិបត្ត និង តុលាការ ដែលជាគ្រិះនៃលទ្ធិប្រជាធិបតេយ្យ។ ទុកណា ពួកអ្នកជូន

ដំណឹង (communiquant) ជាផ្លូវការ​ ឬ ក្រៅផ្លូវការក្តី ខំធ្វើការបកស្រាយ រកភាពការធ្វើត្រូវ

របស់រាជរដ្ឋាភិបាល ក៏ការបកស្រាយទាំងនោះ​ មិនអាចមានភាពសមហេតុសមផល សំរាប់

អ្នកយុត្តសាស្រ្ត​ និង​ អ្នកដែលមានសុភនិច្ជ័យ បាននោះឡើយ។ អំពើខុសច្បាប់ ឬ រំលោភ

ច្បាប់ជាពិសេសពីសំណាក់អ្នកកាន់អំណាចផ្តាច់ការ នៅក្នុងប្រទេសគ្មាននីតិរដ្ឋ​ វាបង្ហាញរួច

ស្រេច នូវរូបអជ្ឈាចារ (ការបំពាន) វាជាក់ស្តែង​​ ដូចក្លិនអាចម៏នោះឯង។

តែបើខ្មែរយើង ឬ គណបក្សប្រឆាំង(?) នៅតែមានជំនឿដោយសង្ឃឹមថា អាចនឹងកែឆ្នៃ

របបផ្តាច់ការនៅភ្នំពេញឲក្លាយជារបបលទ្ធិប្រជាធិបតេយ្យបាន នោះគឺពិតជាការសុបិនឥត

ចាំបាច់ដេក​ ឬ ជាការស្រមៃលលា (délire)​។ អស់រយៈជិតមួយឆ្នាំហើយ គណបក្សប្រឆាំង(?)រស់

នៅក្នុងការស្រមៃលលានេះ ឥតបានធ្វើអ្វីទាំងអស់ ក្រៅពីដើរពន្យល់រាស្ត្រឲធ្វើភាវនាធម៏សូម

សន្តិភាព, នាំគ្នាច្រៀងបទជាតិសុំឲទេវតារក្សាព្រះមហាក្សត្យ នៅពេលបើកសម័យប្រជុំម្តងៗ

និង ធ្វើការឃោសនាបោះឆ្នោតថ្នាក់ ឃុំស្រុកខេត្ត ទោះបីគ្មានការដូរ គ.ជ.ប.​ក្តី ដែលខ្លួនទុក

វាជា និមិត្តរូប នៃអកុសលផ្តាច់មុខ (le mal absolu)​ សំរាប់លទ្ធិប្រជាធិបតេយ្យ។ ការរកចងសំ

ភារជាមួយពួកអ្នកកាន់អំណាចផ្តាច់ការ ជាយុទ្ធសាស្ត្របិទទ្វារដោយខ្លួនឯង មិនអាចឲសហ

គមន៏អន្តរជាតិ​ មានលទ្ធភាពមានមតិក្តី ឬ​ អន្តរាគមន៏ដោយចំពោះមុខក្តី​ មិនចំពោះមុខ

ក្តី ក្នុងបញ្ហានយោបាយខ្មែរ ព្រោះគេពុំអាចបំពានលើឆន្ទៈភាគីជម្លោះខ្មែរបាននោះឡើយ។

យុទ្ធសាស្ត្រភន្តច្រឡំ ឬ នយោបាយជាពនេចរ (aventure) របស់គណបក្សប្រឆាំង(?) ​នេះ ជា

អាវុធវាយកំទេច ម្តងទៀតនៃជនាកម្លាំង​ (force populaire) ដែលកើតឡើងដោយឯងឯង

(សយម្ភូត) ដោយសារប្រជាជនឥតអាចទ្រាំរស់ក្នុងទុគ៍តភាព និង អយុត្តិធម៌ ជានិច្ចនិរន្ត

ក្នុងសង្គមខ្មែរ។​ ការបំផ្លាញជនាកម្លាំង ម្តងៗ នាំឲប្រជាពលរដ្ឋបាត់ដៅចំណាំនៃគ្រិះកម្លាំង

របស់ខ្លួន​​ ដែលមានប្រភពក្នុងព្រលឹងជាតិ។ គ្រិះកម្លាំងនោះគឺមាន គោលការណ៏សំខាន់ដូច

តទៅ៖ ខ្លួនទីពឹងខ្លួន,សេចក្តីក្លាហាន, យល់ត្រូវ, ត្រិះរិះត្រូវ, និយាយត្រូវ, ការងារត្រូវ។

ទោះបីយ៉ាងណា របបចោរម័ត (Kleptocratie) នៅភ្នំពេញ ពុំអាចឆ្លៀតទាញគុណប្រយោជន៏

ពី ភាពស្រយុតប្រាជ្ញា (défaillance d’intelligence)​ របស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ(?)

ព្រោះ គ្រប់អំណាចអវិជ្ជា តែងតែត្រូវកម្លាំងធម្មជាតិបោសសំអាត យកកន្លែងទុកឲកម្លាំង

ជឿនលឿនដុះ ដើម្បីសេចក្តីចំរើននៃមនុស្សជាតិ។ សន្តិភាពស្ថាពរពុំអាចមាន នៅក្នុងសង្គម

មួយ ដែលគ្មាន យុត្តិធម៌, គ្មានសេរីភាព និង គ្មានសីលធម៌ ជាស្តំ (pilier) នៃសង្គម។​ គួរ ហ៊ុន

សែន ឈ្វេងយល់ថា អ្នកដែលខ្លាចអំណាចសាច់ដុំរបស់ខ្លួន មានតែ ស្តេចអាយ៉ង, រដ្ឋមន្ត្រីជា

ចោរលួចជាតិ, នាម៉ឺនមន្ត្រីពុករលួយ, ឈ្មួញទុចរិច្ច, ជនយកនយោបាយជាតិធ្វើជារបរចិញ្ចឹម

ជីវិត, អ្នកឆ្លៀតទាញគុណប្រយោជន៏ពីប្រជាពលរដ្ឋ តែប៉ុណ្ណោះទេ ឯចំណែកខ្មែរ អ្នកជា ជា

សុជន គេគ្មានអារម្មណ៏អ្វី ត្រូវនាំគ្នាខ្លាចអំណាចបែបម៉ាវហ្វា (mafia) នោះទេ។ សម្បត្តិមហា

សេដ្ឋី នៃក្រុមអ្នកកានអំណាច ជាហិរសម្បត្តិ (bien de la honte) មានម្ចាស់ទុចរិច្ជ រកបាន ពី

ការកេងប្រវ៉ាញ់គ្រប់បែបយ៉ាងពី កេតនភ័ណ្ឌ (bien national) គឺវា ជាមហាទុក្ខរបស់ហ៊ុន-

សែនគ្រប់ពេលវេលាដល់អវសាន​ ព្រោះអ្វីដែលជាអំពើអសីលធម៌ វាតែងលាប ស្រលាប ធ្វើ

ឲសៅហ្មង ឲប្រឡាក់ ឲជំពាក់​នូវសេចក្តីក្តៅក្រហាយពីណាក់ជនរងគ្រោះជានិច្ច ដែលជាឧប

ស័គ្គធម្មជាតិ មិនយូរមិនឆាប់ វាតែងតែ មានកម្លាំងយុត្តិធម៌ណាមួយ វាយរំលំវាបានជានិច្ច

ដូច្នេះ អំណាចសាច់ដុំ និង ហរិសម្បត្តិ ​វាជាវត្ថុអនិច្ច តែប៉ុណ្ណោះ ព្រោះវាឋិតនៅក្រោមច្បាប់

ធម្មជាតិ។

តែប្រជាពលរដ្ឋពុំអាចដេកចាំច្បាប់ធម្មជាតិ​ ឲជាអ្នកសំរេចលើជោគវាសនារបស់ខ្លួននោះ

ដែរ ព្រោះច្បាប់ធម្មជាតិខ្លះ វាមានលក្ខណៈមិនទៀងទាត់ក្នុងពេលវេលា តែមនុស្សអាចប្រើ

ប្រាជ្ញាឲកើតបានក្នុងនិស័្ចយ (certitude) ដូចយ៉ាងអវសានយ៉ាងរហ័យនៃរបបផ្តាច់ការ តាង

(au lieu de) នាំគ្នាអង្គុយចាំ អវសាននេះវាមកដល់ឯងឯង​ ព្រោះជួនកាលវាមកដល់ពិត

មែន តែវាហួសពេលវេលាទៅហើយ។ និស័្ចយ (ការដាក់ច្បាស់) នៃព្រឹត្តិការណ៏នេះ គឺការធ្វើបដិ

វត្ត។ ក្នុងករណីខ្មែរ គឺប្រជាជនត្រូវនាំគ្នាធ្វើបដិវត្តអហឹង្សា តាមអធ្យប័ន (instruction) នៃ

ចលនាបដិវត្តន៏ផ្កាឈូក ដែលយើងយល់ឃើញថាជាអំពើប្រាកដនិយមមួយ​ដើម្បីវាយរំលំរបប

ផ្តាច់ការ។​ តែអាចធ្វើបដិវត្តអហឹង្សានេះបាន លុះត្រាតែប្រជាជនខ្មែរ ធ្វើជានាដការសកម្ម

មានសេចក្តីក្លាហាន មានការប្តេជ្ញាចិត្ត​ក្នុងគោលការណ៏ «ខ្លួនទីពឹងខ្លួន» នាំគ្នាលែងដេកចាំ

ព្រះធម្មិក, សម-រស្សី, កឹម-សុខា ដែលសព្វថ្ងៃនេះ ក្លាយខ្លួនជាមនុស្ស ហ៊ុន-សែន និង ស-

ខេង បាត់ទៅហើយ ព្រោះម្នាក់ៗគេដឹងច្បាស់ថាគេនឹងបានទទួលរង្វាន់អ្វីមួយច្បាស់ បើកាល

ណា ការចងសំភារ​ រវាងគណបក្សសង្គ្រោះជាតិ(?) និង​គណបក្សប្រជាជន បានដល់គោលដៅ

ពិតប្រាកដមែន។ ឧទាហរណ៏មាននៅក្នុងសេចក្តីថ្លែងការណ៏ដ៏កំសាកមួយ របស់ សម-រង្សី​ថ្មីៗ

នេះ​ក្រោយពីមានការចាប់ឃុំឃាំងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ៧នាក់ នៃគណបក្សខ្លួនថា

ខ្លួនចង់ឲមានការផ្សះផ្សាជាតិដើម្បីយកសន្តិភាព និង យុត្តិធម៌ជូនប្រជាពលរដ្ឋ ឲបន្តការ

ចរចារជាមួយគណបក្សកាន់អំណាចដើម្បីទម្លុះភាពទាល់ច្រកនយោបាយដែលកំពុងជាប់

គាំងសព្វថ្ងៃ។​ សម-រង្សីសង្ឃឹមថា ការវឹលត្រឡប់ចូលស្រុក ដែលបានគ្រោងទុកក្នុងថ្ងៃទី១៩ក

ក្កដា​នេះ  នឹងជួយឲមានការដោះលែងបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត​និង សកម្មជនគណ

បក្សឲមានសេរីភាពឡើងវិញ(Sic)។​ សម-រង្សី​ កំពុងចង់ដើរតួជាសពស្តេចសីហនុ គឺជាអ្នករក

សុខឲគណបក្សកាន់អំណាច ក្នុងគោលការណ៏​នយោបាយផ្សះផ្សាជាតិ ហាក់បីដូចនៅស្រុកខ្មែរ

កំពុងមានជម្លោះរវាងភាគីយុទ្ធការី មានសមតាកម្លាំង ច្បាំងគ្នាយកឈ្នះរៀងខ្លួន។ តាមពិត

គឺជា ការបង្ក្រាបដោយអំពើហឹង្សាពីសំណាក់កងកម្លាំងរាជរដ្ឋាភិបាលឥតស្របច្បាប់​ មកលើ

អ្នកប្រជាធិបេតយ្យឥតអាវុធសុទ្ធសាត ​ដើម្បីបំបិទសេរីភាពពលរដ្ឋ។ ផ្សះផ្សាជាតិដែល​សម-

រង្សី​ ចង់បាននោះ គឺជាការកាត់ទោសរួចស្រេចដល់អ្នកប្រជាធិបតេយ្យ ថាជាអ្នកមានកំហុស

ដែរ ព្រោះមានអំពើហឹង្សាកើតមានឡើង តែសម-រង្សីឥតឈឺក្បាលថា អំពើហឹង្សានោះ វាកើត

ឡើង ពីការបង្កហេតុពីសំណាក់កងប្រដាប់អាវុធ នៃរាជរដ្ឋាភិបាលនោះឡើយ។ ជាពិសេស

ទៅទៀត​ សម-រង្សី​ កំពុងទុកការចាប់ឃុំឃាំងលោកស្រី​មូរ-សុខហួរ លោក ម៉ែន-សុថាវរិន្រ្ទ,

កែវ-ភិរម្យ, ហូរ-វ៉ាន់, រៀល-ខេម, នុត-រំដួល, ឡុង-រី ជារឿងផ្សេងៗ (faits divers) ដែលមាន

កើតឡើងជាធម្មតាតែប៉ុណ្ណោះ ហើយអាចបំភ្លេចវាចោលបានយ៉ាងងាយបំផុត។ រួមសេចក្តី

មក សេចក្តីថ្លែងការណ៏ របស់សម-រង្សី គឺជាសំដីបំបាំង ការសុំទោស ដល់ ហ៊ុន-សែន ដើម្បីសុំ

សុខដល់ខ្លួនតែប៉ុណ្ណោះ។ តើសង្ឃឹមខ្មែរ ជាសេចក្តីសង្ឃឹមលើជនបែប សម-រង្សីនេះឫ? បើជា

ការពិតមែន យើងគួរអាសូរដល់ជនជាតិខ្មែរណាស់ !

Partager cet article

Repost 0
Published by សង្ហា ឧប - dans ពិភាក្សានយោបាយ
commenter cet article

commentaires

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens