Overblog Suivre ce blog
Editer l'article Administration Créer mon blog
21 juillet 2014 1 21 /07 /juillet /2014 09:43

Cliquez pour ici pour lire l'article en format PDF

កែកំហុសមាននៅក្នុថទព័រលេខ៤,៥៖

ទួលរងគ្រប់អំពីអយុត្តិធម៌, នៅតែរក្សាគ្មានសៅហ្មង,​

ញត្តិតវ៉ា,​ ការពារសេរីភាព, ដែលមានអានុភាព។

ការចាប់ដាក់គុក បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ(?)​ ប្រាំបីរូបថ្មីៗ

នេះ ពីសំណាក់អាជ្ញាធរ នៃរបបផ្តាច់ការនៅភ្នំពេញ ជាសញ្ញានូវភាពតានតឹង នៃជីវិតនយោ

បាយនៅក្នុងស្រុកខ្មែរបច្ចុប្បន្ន។ បើយោងទៅតាមសេចក្តីថ្លែងការ សម-រង្សី ជាប្រធានគណ

បក្សសង្គ្រោះ​ជាតិ គណបក្សនេះ ប្រកាន់យកឥរិយាសម្រុះសម្រួល (attitude d’arrangement)

ជាមួយនឹងរាជរដ្ឋាភិបាលឥតស្របច្បាប់ តាមការចរចារ។ ឥរិយានេះ ជាដំណើរបន្តគ្នា ភ្ជាប់

និងខ្សែបន្ទាត់នយោបាយ របស់គណបក្សនេះ ក្រោយពីការបោះឆ្នោតថ្នាក់ជាតិ ដែលប្រព្រឹត្ត

ក្នុងស្ថានភាព គ្មានសេរី និង គ្មានយុត្តិធម៌ កាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០១៣ ដែលនាំឲគណ

បក្សប្រជាជន ប្លន់យកជ័យជំនះបាន យ៉ាងងាយបំផុត។

ដូច្នេះ​ មូលដ្ឋានជាគោល ក្នុងការចរចារ គឺ ការទទួលស្គាល់ របស់គណបក្សសង្គ្រោះជាតិ​ នូវ

លទ្ថផលនៃការបោះឆ្នោត ដែលគណបក្សប្រជាជន គេប្រកាសដោយខ្លួនគេ ថាគេជាគណ

បក្សឈ្នះឆ្នោត។ ក្នុងចំណុចនេះ យើងអាចសួរជាសំណួរបានថា តើមានអ្វីទៀត ជាគោល

បំណង (objet) សំរាប់គណបក្សសង្គ្រោះជាតិ លើកវា យកមកធ្វើការចរចារ?

. ការកែទម្រង់ គ.ជ.ប. ឫ? ក្នុងចំណុចនេះ ហាក់បីដូចជា ការទាមទារដែលគេលែងប្រើទៅ

ហើយ (une revendication obsolète) ព្រោះគណបក្សសង្គ្រោះជាតិខ្លួនឯង សុខចិត្តចូលរួម

ការបោះឆ្នោតថ្នាក់ឃុំ/ស្រុក/ខេត្ត នៅក្រោមការរៀបចំ គ.ជ.ប. ដែលខ្លួនទាមទារឲមានការ

កែទម្រង់នោះ។ ទង្វើបែបនេះ វាមានឈ្មោះវា គឺ «អំពើឆ្កួតលីលា» ឬ «ទុច្ចរិតនៃបញ្ញា»

(malhonnêteté intellectuelle)។

. ការរកចែកអំណាច?​ ក្នុងចំណុចនេះ អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ គាត់មិនបានគិត

ដល់ថា បើពួកគាត់ ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតរួចហើយ វាច្បាស់ជាវា ធ្វើឲដើរយន្ត

ការ (mécanisme) វិធាននៃការដឹកនាំ ៥០+១ ដែលវានាំឲការទាមទារចែកអំណាចរបស់ខ្លួន

ជាសេចក្តីស្នើមោឃៈ។​​ ការទាមទារក្នុងស្ថានភាពបែបនេះ មិនមែនឈរលើការប្រៀបកម្លាំង

(rapport​ de force) រវាងគូរបដិបក្ខនោះទេ គឺវាឈរសុទ្ធសាតលើឆន្ទៈរបស់អ្នកខ្លាំង គឺគណ

បក្សប្រជាជន បើគេចង់ចែកអំណាច គឺគេម្នាក់ឯងគត់ ជាអ្នកសម្រេច។

. កែទម្រង់ គ.ជ.ប. សំរាប់ការបោះឆ្នោតជាតិ អាណត្តិទី៦? ក្នុងចំណុចនេះ គណបក្សស

ង្គ្រោះជាតិ ត្រូវសុខចិត្តជាបឋម ឲអ្នកជាប់ឆ្នោតតំណាងរាស្ត្រ ចូលរួមប្រជុំក្នុងរដ្ឋសភាសំរាប់

អាណត្តិទី៥សិន។ បើសិនជាគណបក្សនេះ ធ្វើការសំរេចបែបនេះ គឹជាការទទួលសារភាព នៃ

បរាជ័យជាក់ស្តែងរបស់ខ្លួន មិនតែប៉ុណ្ណោះជាអំពើក្បត់នឹងឆន្ទៈម្ចាស់ឆ្នោត និង ប្រជាជន

ខ្មែរ ដែលបានគាំទ្រខ្លួនពេញទំហឹង។ ហើយការចូលធ្វើសហការនោះ វាគ្មានបង្ហាញនូវអ្វីជាក់

ស្តែង សំរាប់ប្រយោជន៏ជាតិ និង ប្រយោជន៏ប្រពលរដ្ឋសោះឡើយ ព្រោះវាថិតនៅក្រោមអនុ

ភាព នៃវិធានការដឹកនាំ ៥០+១ ជានិច្ច។

. ផ្សះផ្សាជាតិ យកសន្តិភាព និង យកយុត្តិធម៌? ក្នុងចំណុចនេះ យើងអាចសួរបានថា​ យក

សន្តិភាពដើម្បីនរណា? ស្រុកខ្មែរបច្ចុប្បន្នគ្មានសង្គ្រាមស៊ីវឹលនោះទេ ហើយគ្មានក្រុមឧទ្ទាម

ប្រដាប់អាវុធណាមួយ គំរាមដល់សន្តិភាពនោះទេ។ អ្នកប្រឆាំង គឺជាអ្នកខ្វែងមតិ អ្នកប្រជា

ធិបតេរយ្យ យកគោលការណ៏អហឹង្សាជាគោលវិធីប្រឆាំង នឹងរាជរដ្ឋាភិបាលមួយដែលឥត

ស្របច្បាប់ ប្រើមធ្យោបាយហឹង្សាដើម្បីបិទសទ្ធិសេរីភាពប្រជាពលរដ្ឋ ក្នុងការសំដែងមតិ តាម

សកម្មភាពបាតុកម្មអហឹង្សា។ ដូច្នេះ រាជរដ្ឋាភិបាលឥតស្របច្បាប់នោះទេ ជាអ្នកគំរាមសន្តិ

ភាពស៊ីវឹល ព្រោះខ្លួនប្រើអំណាចផ្តាច់ជាគោលវិធីដឹកនាំជាតិ។ ​ផ្សះផ្សាយកសន្តិភាព គឺគ្មានអ្វី

ក្រៅពី​ សុខចិត្តទទួលយល់ព្រមគ្រប់អំពើព្រៃផ្សៃរបស់រាជរដ្ឋាភិបាលឥតស្របច្បាប់នោះឡើយ

ហើយបង្ខំចិត្តប្រជាពលរដ្ឋឲរស់ក្នុងអយុត្តិធម៌គ្រប់បែបយ៉ាង។ ​សន្តិភាពបែបនេះ ជាសន្តិ

ភាព សំរាប់គណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពសង្ក្រោះចោរតែប៉ុណ្ណោះ។      

ឯចំណែកការរកការផ្សះផ្សាជាតិ យកយុត្តិធម៌ គឺជាសំដីសុញ្ញ​ (parole vide de sens) ព្រោះការ

ទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត និង ប្រជាពលរដ្ឋខ្មែរ ត្រូវអ្នកដឹកនាគណបក្សសង្គ្រោះ

ជាតិ​ បំពានដោយខ្លួនឯង ដោយសុខចិត្តធ្វើការចរចារ ក្នុងមូលដ្ឋាន​ នូវការទទួលស្គាល់លទ្ធ

ផលនៃការបោះឆ្នោតរួចទៅហើយ ដែលនាំ ជនាជវនៈ (élan populaire) ឬ សំទុះប្រជាជាតិ​

ប្រឆាំងនឹងអំពើអយុត្តិធម៌ ឲធ្លាក់ចុះរុះរោយ នៅសល់ត្រឹមតែ​ការខកចិត្តជាថ្មី ឬ បុនរុត្តិនៃ

ដំណើរខាតលាភ​(répétition des malchances) តែប៉ុណ្ណោះ។

. យកស្តេចជាអ្នកធានា ឬ ជាអាជ្ញាកណ្តាល? ក្នុងចំណុចនេះ យើងអាចសួរជាសំនួរថា ធានា

អ្វី? ធ្វើអាជ្ញាកណ្តាល ក្នុងវិធានល្បែង (règle de jeux) បែបណា? បើស្តេចខ្លួនឯង រស់ក្នុង

រណប អំណាចផ្តាច់ការរួចបាត់ទៅហើយ ហើយ វិធានល្បែង គឺអំណាចនេះឯង ជាអ្នកកំណត់

ដោយខ្លួនឯង​ ដូចយ៉ាង ​ករណី គ.ជ.ប. ជាឧទាហរណ៏។

គេដឹងថា របបផ្តាច់ការនៅភ្នំពេញ ប្រើមធ្យោបាយគ្រប់បែបយ៉ាង មិនឲកើតមានឡើងនៅ

ក្នុងស្រុកខ្មែរ នូវ ចលនាប្រឆាំងពិតប្រាកដណាមួយ ក្រៅពី គណបក្សប្រឆាំង ដែលគេជ្រើស

រើសឲមាន (opposition choisie) ដូចយ៉ាង គណបក្សសង្គ្រោះជាតិ ហេតុនេះឯង​ គេតែងតែ

តាមវាយកម្ទេចភ្លាម ជានិច្ច នូវការផ្តើមដុះពន្លង​នៃចលនាប្រឆាំងពិតប្រាកដណាមួយ ព្រោះ

ចលនាប្រឆាំងពិតប្រាកដ ជាការគំរាមដល់អត្ថិភាព នៃរបបគេ ដូច្នេះ​ យុទ្ធសាស្រ្តកាន់កាប់

កាប់ទីលាននយោ​នយោបាយ​ (espace politique) ជាអាទិភាពដាច់មុខរបស់គេ អ្វីដែលអាច

រស់ ក្នុងភាពជា ឧត្តជីវិត (survie) នៅក្នុងទីលាននោះបាន​ ត្រូវគេជាអ្នកជ្រើសរើសយក។

ឧទាហរណ៏ជាក់ស្តែង គឺករណីលោក ម៉ម-សាណង់ដូ គ្រាន់តែគាត់ ធ្វើសកម្មភាពជា​អ្នកកា

សែតសុទ្ធសាត តាមរកព័តិមាន ពីសកម្មភាពប្រឆាំង នឹងហ៊ុន-សែន នៃចលនាអំណាច

ពលរដ្ឋខ្មែរ ត្រូវបានតុលាការហ៊ុន-សែន កាត់ទោសដាក់គុកព្រៃស​ ​ក្រោយមក បានដោះលែង

លោកឲនៅក្រៅគុក។​   

សំណួរសួរថា​ តើត្រូវធ្វើបែបណានោះ ដើម្បីប្តូររបបនយោបាយផ្តាច់ការនៅស្រុកខ្មែរ? បើយើង

យកសំណួរនេះមកពិចារណាបន្តិច យើងយល់ឃើញថា ប្រជាពលរដ្ឋខ្មែរ គាត់តែងតែធ្វើករណី

កិច្ចគាត់ជាពលរដ្ឋជានិច្ច ទៅតាមលទ្ធភាពដែលគាត់មាន ដូចយ៉ាង បើគាត់មានលទ្ធភាព

អាចបោះឆ្នោតបាន ទោះបីការបោះឆ្នោតនោះ ជាការបោះឆ្នោតគ្មានសេរី​ និង គ្មានយុត្តិធម៌

តែគាត់នាំគ្នាបោះឆ្នោតប្រឆាំងនឹងគណបក្សកាន់អំណាច តែយើងដឹងថា ជ័យជំនះរបស់

គាត់ តែងតែត្រូវគណបក្សកាន់អំណាច លួចបន្លំយកធ្វើជាជោគជ័យខ្លួនជានិច្ច ហើយគណ

បក្សប្រឆាំង, តាំងពីឆ្នាំ១៩៩៨មក, ហ្វុនសាំងប៉ិចក្តី,​សមរង្សីក្តី, សទ្ធិមនុស្សក្តី, សង្គ្រោះជាតិ

នាបច្ចុប្បន្ននេះក្តី តែងតែធានាឲ (cautionner) គណបក្ស​កាន់អំណាចលួចបន្លំលទ្ធផលបោះ

ឆ្នោតជានិច្ច ដើម្បីសេចក្តីសុខផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ មួយវិញទៀត មហាបាតុកម្មប្រជាជាតិ​

ប្រឆាំង នឹងការលួចលទ្ធផលបោះឆ្នោត ជាថ្មីម្តងទៀតនៅឆ្នាំ២០១៣ ពីសំណាក់គណបក្ស

ប្រជាជន ក៏ជាការបង្ហាញឲឃើញម្តងទៀត ថាប្រជាពលខ្មែរ​ គាត់ធ្វើករណីយកិច្ចគាត់ ជា

ពលរដ្ឋ ទាមទារឲរកយុត្តិធម៌ជូនគាត់​ ក្នុងឋានៈគាត់ជាម្ចាស់ឆ្នោត តែយើងមើលឃើញថា

ការទាមទារនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ យកទៅបោះចោលក្នុងធុងសម្រាម​ហើយ

បែរខ្នង ទៅសុំចរចារជាមួយគណបក្សលួចឆ្នោតទៅវិញ។ យើងដឹងទៀតថា ទោះបីប្រជា

ពលរដ្ឋ​ ទទួលរងគ្រប់អំពើអយុត្តិធម៌ ពីសំណាក់គណបក្សកាន់អំណាច និង ទទួរងការក្បត់ឆន្ទៈ

របស់ខ្លួនយ៉ាងណាក៏ដោយ ក៏គាត់នៅតែរក្សាគ្មានសៅហ្មង​ នូវកំហឹងចិត្ត (emportement)​

ប្រឆាំងនឹងនិគ្រោះ និង អយុត្តិធម៌ ដែលមាននៅក្នុងសហការ រវាងគណបក្សប្រជាជន ជាមួយ

នឹងគណបក្សសង្គ្រោះជាតិ។ កំហឹងចិត្តនេះឯងហើយ ជារងើកភ្លើងនៃករណីកិច្ចរបស់ប្រជាពល

(braise du devoir de citoyen)​​ ដែលនឹងឆេះរាលគ្រប់ពេលវេលា ធ្វើឲវិនាស របបផ្តាច់ការនៅ

ភ្នំពេញជាពុំខាន។

អ្វីជាកម្លាំងកំហឹងចិត្ត នៃប្រជាពលរដ្ឋ?

កម្លាំងកំហឹងចិត្តនៃប្រជាពលរដ្ឋ ជាកម្លាំងតស៊ូនៃប្រជាជន (force de résistance de la

population)។ កម្លាំងនេះ វាមានកម្រើកជានិច្ចក្នុងសន្តាបចិត្ត (grande colère) វាកម្រើក

ឡើង, វាទុបសង្កត់ដោយខ្លួនឯង​​ តែនៅរក្សា​ នូវកំរិតវាជានិច្ចក្នុងសន្តាបចិត្ត។ កម្លាំង

នេះ មិនមែនជាកម្លាំងយោធា ព្រោះវាគ្មានអាវុធ, មិនមែនជាកម្លាំងយុទ្ធិកៈ (militant)

ព្រោះវាគ្មានលក្ខណៈជាកម្លាំងរៀបចំ ដូច្នេះវាមិនមែនជាកម្លាំងប្រយុទ្ធដើម្បីអំណាច តែជា

កម្លាំងប្រឆាំងនឹងអំពើអយុត្តិធម៌។ ដូច្នេះនៅចំពោះមុខអំពើអយុត្តធម៏ កម្លាំងនេះ វា

កម្រើកជានិច្ច​ មិនព្រមចុះចាញ់ចាដាច់ខាត​ ហើយបន្តសន្តាបចិត្តជានិច្ច​ តាមការតវ៉ា,

ស្រែកប្រឆាំង, ស្រែកទាមទារ​ ជានិច្ច។ ភាពចចេសរួម, ភាពស្វិតស្វាញរួម, សេចក្តីក្លាហាន

រួម មិនចេះចប់ ក្នុងពេលវេលាតែមួយ នៃពលរដ្ឋម្នាក់ៗ បង្កើតបានជាកម្លាំងតស៊ូពុំអាច

ទប់ទល់បាន ដែលមានអានុភាពមិនអាចសាបសូន្យបាន។ កម្លាំងតស៊ូបែបនេះឯង ជាកម្លាំង

បដិវត្តអហឹង្សា របស់ប្រជាជន ព្រោះបដិវត្តន៏អហឹង្សា មិនមែនជាកប្បកម្ម (émeute) សំរាប់

សម្លាប់មនុស្ស តែជាញត្តិតវ៉ាប្រឆាំងនឹងអំពើអយុត្តិធម៌, ជាការកម្រើកប្រឆាំងនឹងអំណាច

ផ្តាច់ការ, ជាការរញ្ជួយកម្លាំងយុត្តិធម៌ ដើម្បីកសាងជាតិក្នុងលទ្ធិប្រជាធិបតេយ្យ​ យកយុត្តិ

ធម៌ និង សន្តិភាពប្រដាប់អាវុធ (paix armée)។ សន្តិភាពប្រដាប់អាវុធនេះ ជាសន្តិភាពមាន

មធ្យោបាយគ្រប់បែបយ៉ាង សំរាប់ការ​ពារសេរីភាពប្រជាពលរដ្ឋ, យុត្តិធម៌សង្គម។ មួយវិញទៀត

សន្តិភាពប្រដាប់អាវុធ​ មិនមែន ជាមូលហេតុ សំរាប់ឲមាន លទ្ធិប្រជាធិបតេយ្យ, ឲមានសេរី

ភាព​និង​​ ឲមានអភិវឌ្ឍន៏​ គឺវាជាធាតុរួមគ្នាតែមួយសំរាប់រក្សាអត្ថិភាពរួម។ ដូច្នេះសន្តិភាព

ប្រដាប់អាវុធនេះ វាខុសពីសន្តិភាព ដែលហ៊ុន-សែន និង សម-រង្សី ចង់រក្សានៅក្នុងស្រុកខ្មែរ

ដែលជាសន្តិភាពសម្រុះសម្រួល សំរាប់តែសេចក្តីសុខ របស់អ្នកដឹកនាំនយោបាយជាតិ

(gouvernant) អ្នកដឹកនាំគណបក្ស (dirigeant) ឈ្មួញទុច្ចរិត និង ជនពាលទាំងឡាយតែ

ប៉ុណ្ណោះ។​ ការតស៊ូគឺការបដិសេត ជាអហង្ការ នូវការយល់ព្រម ឬ ការសម្រុះសម្រួល គ្រប់

លេស ជាមួយនឹងជនទុច្ចរិត, របបផ្តាច់ការ ​លើអ្វីមួយ ដែលវា មានភាពផ្ទុយស្រឡះ ពីលទ្ធិ

ប្រជាធិបតេយ្យ យុត្តិធម៌និង សីលធម៌។

ចម្លើយនឹងសំណួរថា ត្រូវធ្វើដូចម្តេចនោះ គឺថិតនៅលើស្មារតីរបស់ខ្មែរម្នាក់ៗ យល់ដឹងដោយ

ខ្លួនឯង ថា ត្រូវបន្តការតស៊ូជានិច្ចដូចបានរៀនរាប់ខាងលើនេះ ឬ​ សុខចិត្តរស់សំរាប់តែរស់

គ្មានសម្បជញ្ញជាពលរដ្ឋថ្លៃថ្នូរ។

ជំនួបហ៊ុន-សែន ជាមួយ សម-រង្សី នៅថ្ងៃទី២២ កក្តដា ខាងមុខនេះ គឺជានិមិត្តរូប​​ នូវភាព

អកុសលដាច់ខាត (le mal absolu) សំរាប់ជាតិខ្មែរតែប៉ុណ្ណោះ។

Partager cet article

Repost 0
Published by សង្ហា ឧប - dans ពិភាក្សានយោបាយ
commenter cet article

commentaires