Overblog Suivre ce blog
Editer l'article Administration Créer mon blog
23 juillet 2014 3 23 /07 /juillet /2014 10:48

Cliquez ici pour lire l'article en format PDF

Une méthode grossière (en khmer)

កិច្ចព្រមព្រៀង ស្តីពីការរកសុខផ្ទាល់ខ្លួន នៃក្រុមអ្នកនយោបាយនៅស្រុកខ្មែរ រវាងគណបក្ស

សង្គ្រោះចោរ និង គណបក្សចោរលួចជាតិ កាលពីថ្ងៃទី២២កក្តដាទើបតែកន្លងមកនេះ វា

គ្មានអ្វីនាំឲមានការផ្ញាក់ផ្អើល (វិស្ម័យ) សំរាប់អ្នកប្រជាធិបតេយ្យនោះឡើយ​ ព្រោះកិច្ចព្រម

ព្រៀងនេះ វាច្បាស់ជាត្រូវកើតមានជាពុំខាននៅពេលណាមួយនោះឯង រវាងជនទុច្ចរិត ដើម្បី

ការពារប្រយោជន៏វា តែការដែលគ្មាននរណាម្នាក់ អាចនឹកស្មានដល់ គឺជម្រើសនៃគោលវិធី

ដ៏កំរោលមួយ យកវាមកអនុវត្ត​​នៅក្នុងកាលៈទេសៈនៃនិគ្រោះ (répression) ជាក់ស្តែងពី

សំណាក់គណបក្សចោរលួចជាតិ រណបយួន ៖ បិទទីលានប្រជាធិបតេយ្យ, បិទសេរីភាពបញ្ចេញ

មតិ, ចាប់អ្នកតំណាងគណបក្សសង្គ្រោះចោរដាក់គុកព្រៃស​ តាមតែទំនើងចិត្ត។ល។

បើយើងលើកយកប្រការ៧ចំណុច​ មាននៅក្នុងហិរិកិច្ចព្រមព្រៀង (accord honteux) នេះមក​

ពិនិត្យ យើងឃើញគ្មានមានប្រការណាមួយ ស្តីពីការរំដោះសេរីភាពប្រជាពលរដ្ឋ, ការពារលទ្ធិ

ប្រជាធិបតេយ្យ, រកយុត្តិធម៏ជូនម្ចាស់ឆ្នោត និង គ្រប់ជនរងគ្រោះពីនយោបាយផ្តាច់ការ

នៃរាជរដ្ឋាភិបាលនោះឡើយ​ និង គ្មានទស្សនវិស័យអភិវឌ្ឍន៏ សំរាប់ភាពចំរើន នៃសង្គម ក្រៅ

តែពីរបៀបចែកតួនាទីគ្នា រវាងជនទុច្ចរិតតែប៉ុណ្ណោះ ផ្ទុយទៅវិញ អំណាច ហ៊ុន-សែន នៅ

មានគ្រប់សារពើឋាន (omniprésence) សង្កត់លើក្បាល សម-រង្សី, កឹម-សុខា ដែលជាកូនឆ្កែ

ឆ្កួត ស្គមកើតស្រែងនោះឯង។

យើងមិនប្រដូច ទុច្ចរិតទាំងពីរក្បាលនេះ ជាជនក្បត់ជាតិទេ ព្រោះជនក្បត់ជាតិ វានៅមាន

ខូរវាជាអមនុស្ស ជ្រើសរើសគោលវិធីក្បត់ជាតិវា ជាឧបាយកលសំរាប់បោកប្រាស់ មិនមែន

ជ្រើសរើស គោលវិធីដ៏កំរោល ហោចល្អោញ (extrêmement rare)ដូចតិរច្ជានបែបនេះឡើយ។

មួយវិញទៀត ក្នុងកិច្ចព្រមព្រៀងដ៏ចង្រៃនេះ តម្រូវឲគណបក្សសង្គ្រោះចោរ​ ធ្វើការធានាជា

តុណ្ហី (tacite) ដល់គណបក្សចោរលួចជាតិ នូវការបន្ទច់បង្អាក់ (obstruction) គ្រប់បាតុកម្ម

របស់អ្នកស្នេហាជាតិ ប្រឆាំងនឹងអំពើអយុត្តិធម៌ និង របបផ្តាច់ការ។ ក្នុងលក្ខណៈនេះ គណ

បក្សសង្គ្រោះចោរ បានក្លាយជាកងរក្សាសន្តិសុខឲ ហ៊ុន-សែន និង អាជ្ញាធរស្រមោលយួននៅ

ស្រុកខ្មែរ។

ពន្លឺព្រះអារុណនៃគណបក្សសង្គ្រោះចោរ​ កំពុងតែបំភ្លឺបង្ហាញ នូវភាវគតិជាតិរច្ជានរបស់ សម-

រង្សិ, កឹម-សុខា និង អ្នកដឹកនាំមួយចំនួនតូច នាំគ្នាដើរជាជួរជាហ្វូងសត្វទៅថ្វាយបង្គំស្តេច

អាយ៉ង សុំការប្រសិទ្ធិពរ ដើម្បីឲពួកខ្លួនមានវិរិយៈ (ថាមពល) សំរាប់បំរើចោរ ឲបានប្រសិទ្ធិ

ភាព​ ហើយនាំគ្នា បោះចោលអ្នកគាំទ្រខ្លួន, ម្ចាស់ឆ្នោត,​ប្រជាពលរដ្ឋខ្មែរ ដូចសំរាម។ នេះហើយ

ចរិតពួក «អា» តិរច្ជាន​។ តើចរិតបែបនេះវាខុសគ្នាត្រង់ណានឹង ហ៊ុន-សែន។ 

ជ័យជំនះយុត្តិធម៌​ លើអយុត្តិធម៌, លទ្ធិប្រជាធិបតេយ្យ លើអំណាចផ្តាច់ការ វានៅតែមួយ

ជំហោង (portée de main) សោះ​ ព្រោះខ្មែរមួយនគរ គេហ៊ានងើបប្រឆាំងតាមអំពើអហឹង្សា

និងអំណាចផ្តាច់ការ គ្រាន់តែ​ ពួក «អា» តិរច្ជាន ទាំងនោះ មានអំណត់ ប្រកាន់យកគោល

ជំហរដើម របស់ខ្លួន ជានិច្ចបន្តិច របបនេះវានឹងជួបប្រទះ ជាពុំខាន នឹងអាថ៍បញ្ហារបស់វា

(problèmes principaux) ជាពុំខាន គឺ ៖ អត្ថិភាព នៃរបបផ្តាច់ការ និង ហេតុដែលនាំឲជឿ

(crédibilité) នៃរបប ​លើឆាកអន្តរជាតិ។ តែខ្មែរគ្រប់គ្នាមើលឃើញហើយថា សេចក្តីឃ្លានងារ,​

សក្តិយស, សេចក្តីត្រូវការលុយកាក់ របស់ ពួក «អា» តិរច្ជាន​ ទាំងនោះ វានាំឲពួកវា ត្រាច់

រង្គាត់ដើរ ចូលទ្រង់ ហ៊ុន-សែន ឥតអៀនខ្មាស់អ្វីបន្តិឡើយ។   

 

តែកិច្ចព្រមព្រៀងនេះ គ៏អាចជាភ័ព្វសំណាងចុងក្រោយបំផុតមួយដែរ សំរាប់ប្រជាពលរដ្ឋ

ខ្មែរ ឲគាត់មើលឃើញដោយខ្លួនឯង នូវអំពើអសិរពិសនៃអ្នកដឹកនាំគណបក្សសង្គ្រោះចោរ វា

នាំគ្នាបែរមកខាំគាត់ ដែលជាអ្នកចិញ្ចឹមពួកវាទៅវិញ។ ការយល់ដឹងច្បាស់នេះ​ ត្រូវចាំបាច់

យកវាមកក្រងជាកម្លាំងជាតិ សំរាប់ប្រឆាំង នឹងការរួបរួមបំផ្លាញជាតិនៃជនទុច្ចរិត។ ប្រជា

ពលរដ្ឋខ្មែរ​ ជាម្ចាស់អំណាច មានសន្តាបចិត្ត (emportement) ឬ កំហឹងចិត្ត ជាមូលដ្ឋាន នៃ

កម្លាំងតស៊ូ (force de résistance) ប្រឆាំង នឹងអំពើអយុត្តិធម៌ និង អំណាចផ្តាច់ការ ដែលជា

ភាពអាចបាន (possibilités) និង អានុភាពអាចធ្វើឲសម្រចបាន (pouvoir acquis) កប់នៅ

ក្នុងបញ្ញាពលរដ្ឋម្នាក់ៗ ​ដូច្នេះបើប្រជាពលរដ្ឋមានឆន្ទៈប្រកបដោយសេចក្តីក្លាហាន គឺច្បាស់

ជាគ្មានកម្លាំងទុច្ចរិតណាមួយអាចឈ្នះ​ នូវកតិកានៃប្រជាជាតិនេះបាននោះឡើយ។ តែបើ

ប្រជាពលរដ្ឋខ្មែរ គាត់គ្មានប្រតិកម្មអវិជ្ជមាន នឹងកិច្ចព្រមព្រៀងឧត្តមចង្រៃនេះទេ ហើយនាំ

គ្នាសម្ងំរស់យកសុខក្នុងទុគិតភាព និង សមធម៌ ការនេះ ជាការទទួលខុសត្រូវរបស់ខ្មែរម្នាក់ៗ

នៅចំពោះការបន្តអត្ថង្គត នៃប្រជាជាតិខ្មែរ ទាំងភាវរូបជាតិ (état physique du pays) និង

ភាវនៃពន្លឺបញ្ញាខ្មែរ (état des lumières du peuple khmer)។

តែយើងមានជំនឿជាក់ច្បាស់ថា យុវជនខ្មែរពុំអាចឈរមើលអំពើព្រៃផ្សៃបែបនេះបាននោះ

ឡើយ និងនាំគ្នាបន្តការតស៊ូប្រឆាំងនឹងរបបផ្តាច់ការ ដែលមានគណបក្សសង្គ្រោះចោរជា

ឧបការីសកម្ម។ ការបន្តការតស៊ូក្នុងគោលការណ៏អហឹង្សា និង ខ្លួនទីពឹងខ្លួន វាមានការងាយ

ស្រួលច្រើនណាស់ព្រោះអំណាចផ្តាច់ការ វាលែងមាន គណបក្សប្រឆាំងក្លែងក្លាយ សំរាប់ធ្វើ

ជា វាំងនន លំអលទ្ធិប្រជាធិបតេយ្យបានទៀតហើយ។ ទេសភាពនយោបាយ លែងមានភាព

ច្របូកច្របល់ មិនដឹងថា អ្នកណាជាមិត្ត ឬជាសត្រូវ នឹងលទ្ធិប្រជាធិបតេយ្យ។ លើកនេះខ្មែរ

ដឹកច្បាស់ថា ជនណា ឬ​ ក្រុមណាជា សម្ពន្ធមិត្រ នឹងអំណាចផ្តាច់ការ គឺពិតជាសត្រូវនឹងប្រជា

ជាតិខ្មែរជាពុំខាន។  

សំណួរសួរថា បាតុកម្មអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅបរទេស មានន័យអ្វីទៀត បើអ្នក

ដឹកនាំគណបក្សខ្លួន យល់ព្រមចូលរួមធ្វើសហការជាមួយគណបក្សចោរលួចជាតិទៅហើយ ?

Partager cet article

Repost 0
Published by សង្ហា ឧប - dans ពិភាក្សានយោបាយ
commenter cet article

commentaires

serrurier paris 6 24/07/2014 08:50

Je vous vante pour votre paragraphe. c'est un vrai travail d'écriture. Poursuivez

Présentation

  • : Le blog de Sangha OP
  • Le blog de  Sangha OP
  • : La grande Voie n'a pas de porte. Des milliers de routes y débouchent. (Proverbe zen)
  • Contact

Recherche

Liens