Overblog
Editer l'article Suivre ce blog Administration + Créer mon blog
25 juillet 2014 5 25 /07 /juillet /2014 07:18

សក្តិយស និង លុយកាក់ ហាក់បីជាហេតុ​ ដែលនាំឲមេដឹកនាំគណបក្សសង្គ្រោះជាតិ(ចោរ) សុខ

ចិត្តចុះហត្ថលេខាជាមួយគណបក្សប្រជាជន លើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ

ជាប់គាំងស្ទះក្រោយពីការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៨កក្តដាឆ្នាំ២០១៤។

សម-រង្សី អនាគត «សម្តេច» នឹងបានទទួលកៅអីតំណាង ដែល គ.ជ.ប. គេនឹងប្រគល់ឲ

ដោយឥតចាំបាច់មានការបោះឆ្នោតឡើងវិញ។ កៅអីបានបែបនេះ ជាកៅអីថោកទាបបំផុត

តែវាគ្មានការរំខានអ្វីដល់អារម្មណ៏របស់ សម-រង្សី ព្រោះខ្លួនជាតិរច្ជាន ឥតស្គាល់អ្វីជាធម៌នៃ

មនុស្សលោកនោះឡើយ គឺថា​ ឆ្កែ វានៅតែជាឆ្កែជាដ៏រាម។ ឯចំណែក កឹម-សុខា អនាគត «

អនុប្រធានរដ្ឋសភា» មានសេចក្តីសោមនស្សក្រៃលែង​ បានទទួលរង្វាន់ថ្មីនេះ ព្រោះនាមរបស់

គាត់ នឹងត្រូវបានក្រុមចោរយកទៅចុះក្នុងបញ្ជី នៃវរៈជនមានឯកសិទ្ធិ (nomenklatura) នៃ

របបចោរម័ត(Kleptocratie) នៅស្រុកខ្មែរ។ រីឯ អ្នកជាប់ឆ្នោតតំណាងរាស្ត្រ ៥៤នាក់ទៀត ត្រូវ

បានទទួលប្រាក់រំឭក គិតតាំងពីថ្ងៃបើករដ្ឋសភាសំរាប់អណត្តិទី៥មក។ តែរង្វាន់ទាំងឡាយ

នេះ វាមាន បដិភាគ (contrepartie) របស់វា ដែលយើងសន្មត់ថាមាននៅក្រៅផ្លូវការ, ដែល

គណបក្សសង្គ្រោះជាតិ(ចោរ) ត្រូវប្រតិបត្តិ ជាដាច់ខាត គឺ៖

១. ត្រូវឈប់តវ៉ាជាបន្ទាន់ឲបើកទីលានប្រជាធិបតេយ្យ,

២. ត្រូវបញ្ជប់សកម្មភាពគ្រប់បែបយ៉ាង ជាដាច់ខាត ប្រឆាំងនឹងរាជរដ្ឋាភិបាល, គណបក្ស

ប្រជាជន,

៣. ត្រូវឈប់លើកមកនិយាយដាច់ខាត ជាសាធារណៈ នូវបញ្ហា អាណាព្យាបាលយួន, អាណា

និគមយួន, ព្រុំដែនខ្មែរ/យួន, កោះត្រល់ជាអាថ៍,

៤. ត្រូវឈប់ជ្រៀតជ្រែងក្នុងការបង្ក្រាបរបស់អាជ្ញាធរទៅលើបាតុករតវ៉ាក្នុងលក្ខណៈជា

នយោបាយក្តី និង ជាវិជ្ជាជីវៈក្តី,

៥. ត្រូវដើរតួជាអ្នកយកអាសា​ដល់រាជរដ្ឋាភិបាល លើឆាកនយោបាយជាតិ និង អន្តរជាតិ,

៦. ត្រូវគោរព សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន-សែន ជាអ្នកដឹកនាំដ៏ឧត្តុងឧត្តម នៃ

ប្រជាជាតិខ្មែរ, ជាបីតាអាយុជីវិតខ្មែរ ដែលមានថ្ងៃទី៧មករា (១៩៧៩) ជាសក្ខីកម្មជាប្រវត្តិសា

ស្ត្រជាតិខ្មែរ និង​ ប្រជាជាតិយៀកណាម,

៧. ត្រូវគណបក្សសង្គ្រោះជាតិ (ចោរ) ទទួលស្គាល់ជាឧឡារិក ថាខ្លួនជាអ្នកចាញ់ឆ្នោត តាមការ

ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងស្មារតីផ្សះផ្សាជាតិ ជាចាំបាច់ ហើយ សុខចិត្តទទួលតួ

នាទី ឬ តំណែងណា ដែលគណបក្សប្រជាជន សុខចិត្តប្រគល់អោយ។​

យើងសន្មត់បន្តែមទៀត នូវប្រការមួយទៀត គឺ​ ៖ គណបក្សប្រជាជន ដំកល់ទុល សិទ្ធិជា

ឯកតោភាគី មិនគោរពកិច្ចព្រមព្រៀង នៅពេលណាដែលគណបក្សប្រជាជនយល់ឃើញ

ថា ការប្រតិបត្តិកិច្ចព្រមព្រៀងនេះ វានាំឲមានខាតប្រយោជន៏ដល់គណបក្សប្រជាជន។

ពុំនោះសោត គណបក្សប្រជាជន មិនបើកសិទ្ធិណាមួយឲគណបក្សសង្គ្រោះជាតិ(ចោរ)ឈប់

គោរពកិច្ចព្រមព្រៀងនោះបានឡើយ។ បើនៅតែងរឹងទទឹង នឹងបំរាមនេះ មេដឹកនាំគណ

សង្គ្រោះជាតិត្រូវទទួលទោសក្នុងថ្នាក់បទឧក្រិដ្ឋ។  

អ្វីដែលយើងលើកយកមកពិពណ៍នាខាងលើនេះ វាជាផលនៃមនោគតិរបស់យើងពិត តែ

បើយោងទៅតាមឥរិយាបថ របស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ(ចោរ) មនោគតិរបស់

យើងនេះ វាអាចមានសេចក្តីពិតច្រើនណាស់​ ព្រោះសេចក្តីត្រកសក្តិយស និង លុយកាក់ វា

ធ្វើឲជនទាំងនោះភ្លេចអស់នូវអ្វីដែលជាសីលធម៌ ហើយតណ្ហានេះ វាមានជានិច្ចតាំងពី

យូរយារមកហើយ នៅជាប់ស្អិតក្នុងសិតិ​ ដែលជាកត្តាជាកំណត់ (facteur déterminant)

សំរាប់ គណបក្សប្រជាជន យកវា មកធ្វើការគ្របសង្កត់នយោបាយ​ មកលើពួកជនលោភសក្តិ

យស និង លុយកាក់ នោះឯង។ អ្វីដែលពួកមេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងធ្វើ គឺជាផ្លូវ

ត្រង់ដើររកទីបញ្ចប់នៃអាយុជីវិតគណបក្ស គឺស្លាប់នៅលើបង្គង (ស្លាប់ក្នុងពេលរួមសង្វាត

ជាមួយគណបក្សចោរ) ដូចគណបក្ស ហ្វុនសាំងប៉ីច ក្នុងអតីតកាល។ កិច្ចព្រមព្រៀងថ្ងៃទី២២

កក្តដា គ្រាន់ជាដំណោះស្រាយកាលានុវត្តភាព (solution d’opportunité) របស់គណបក្សស

ង្គ្រោះជាតិ និង ប្រជាជន តែប៉ុណ្ណោះ ហើយវាគ្មានឥទ្ធិពលអ្វី ទៅលើអាថ៍បញ្ហានយោបាយជាតិ​​

ក្នុងវិស័យសេរីភាពរបស់ប្រជាពលរដ្ឋ, លទ្ធិប្រជាធិបតេយ្យ នោះទេ។ ត្រូវដឹងថា ជ័យជំនះ

អកុសល (victoire du mal) នេះវានឹងអាចជាជ័យជំនះស្ថាពរបាន​ បើប្រជាជនខ្មែរនាំគ្នាបន្ត

អង្គុយយំ កើតទុក្ខពីកម្មនៃជីវិតខ្លួន ហើយនាំគ្នាដេកចាំជាថ្មីម្តងទៀតព្រះបាទធម្មិក។

«ខ្លួនទីពឹងខ្លូន» ជាឪវាទព្រះពុទ្ធ ទុកជាសំពៅភេត្រាសំរាប់ជីះឆ្លងសមុទ្រទុក្ខ ក្នុងគោលដៅ

ទីបំផុត គឺសេរីភាព សំរាប់កសាងលទ្ធិប្រជាធិបតេយ្យ​ ដើម្បីសេចក្តីចំរើននៃប្រជាជាតិខ្មែរ៕  

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens