Format PDF en bas de l'article
ដេកមើលមេឃទាយភ្លៀង
Scruter le ciel pour prédire la pluie
ខ្មែរអ្នកចាំតែជឿ នាំគ្នាដេកទាយភ្លៀង ព្រោះ ហ៊ុន-សែន ជាបុគ្គលអច្ជរិយៈ ឬ បុរសខ្លាំង ចេះ
ធ្វើផ្គរ ព្រោះបុរសនេះ ដឹងថា ខ្មែរទាំងនោះ គិតតែពីជឿ កាលណាឮសូរផ្គរ គឺច្បាស់ជាមាន
ភ្លៀងជាពុំខាន។
នាឆ្នាំ២០១៣ ពេលបោះឆ្នោត ថា្នក់ជាតិ បុរសនេះ បង្កើត«រន្ទះសមរង្សី» នាំឲខ្មែរអ្នកចាំជឿ
ទាយថាមានភ្លៀងធ្លាក់ខ្លាំង ឈ្មោះ «ដូរ» រត់ងងុះ កាន់ប៉ោតសង្គ្រោះជាតិ ដើម្បីចាំត្រងទឹក
ភ្លៀង យកមកទុកជាទឹកមន្ត តែភ្លៀងដូរ វាមិនធ្លាក់មកសោះ ពីព្រោះ រន្ទះសមរស្សី ជាសិប្ប
និម្មិត បង្កើតដោយ បុរសខ្លាំង តែប៉ុណ្ណោះ។
បច្ចុប្បន្ននេះ បុរសខ្លាំង ធ្វើឲឮសូរ «ផ្គរមិនស្តាប់យួន» នាំឲអ្នកចេះ សម្លឹងមេឃម្តងទៀត
រំពឹង នឹងមានធ្លាក់ «ភ្លៀងសាមគ្គីខ្មែរ» ប្រឆាំងយួន ; មានអ្នកខ្លះ ជឿថា ហ៊ុន-សែន និង
សម-រង្សី កំពុងផ្គុំកម្លាំងគ្នា ដើម្បីរំដោះជាតិ ពីអំណាចយួន ដូច្នេះយុទ្ធសាស្រ្ត ការផ្សះផ្សារជាតិ
ជាយុទ្ធសាស្ត្រ ឲផល សំរាប់ប្រជាជាតិខ្មែរ ; រង់ចាំមើលសិន ប្រាកដជាមានផលនៅពេលឆាប់
នេះជាពុំខាន (អស្ចារ្យ=Sic)។
ជំនឿជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលឥតអាចនរណាបំពានបាននោះឡើយ តែចំពោះយើង
វិញ យើងគ្មានជំនឿ លើអ្វីមួយ ដែលមានកើតឡើងក្នុងប្រព័ន្ធជាតិបច្ចុប្បន្ននេះឡើយ ព្រោះ
វាសាបរលាប ក្នុងប្រព័ន្ធដឹកនាំជាតិផ្តាច់ការអស់ទៅហើយ។ នៅស្រុកខ្មែរសព្វថ្ងៃ គ្មានអ្វីជា
ឯករាជ្យ នោះទេ ហើយត្រូវកុំសូវទុកចិត្តថែមទៅទៀត ទៅលើជនណា ដែលប្រកាសថា ខ្លួន
ឯករាជ្យ ព្រោះជននោះឯងហើយ ដែលមិនឯករាជ្យតែម្តង។ យើងនិយាយនេះ មិនមែននៅ
ក្នុងសេចក្តីអស់សង្ឃឹមទេ តែយើងគ្មានមានជំនឿអ្វីមួយ ដែលកើតឡើង សំរាប់តែពង្រឹង
កម្លាំង អ្នកដឹកនាំជាតិសព្វថ្ងៃ ; ការផ្សះផ្សារជាតិ រវាងគណបក្សសង្គ្រោះជាតិ ជាមួយគណបក្ស
ប្រជាជន ; បាតុកម្មដុតទង់ជាតិយួន ; សម្ភាសន៏ស្តីអំពីបទពិសោធន៏ របស់ស្ត្រី មូរ-សុខហួរ
នៅគុងព្រៃស ដែលគេហៅថា «ទឹកភ្នែក្រពើ» ; វិភាគនយោបាយ របស់ពួកអ្នកវិភាគឯក
រាជ្យ ។ល។
ទីវាលនយោបាយនៅស្រុកខ្មែរសព្វថ្ងៃ ថិតនៅក្រោមឥទ្ធពល អំណាចបិទមុខយួន ដែលមាន
បុរសខ្លាំង ហើយបច្ចុប្បន្ននេះ មានបុរសខ្សោយពីររូបទៀត ជួយបំថែមធ្វើរនាំងខ្មៅបិទមិនឲ
សហគមអន្តរជាតិមើលឃើញអំណាចយួន ; តែរឿងខ្មែរដឹង, យួន និង បុរសខ្មែរទាំងបីឥតឈឺ
ក្បាលទេ ព្រោះ វាគ្មានអ្វី ធ្វើឲបុរសខ្លាំង ដេកមិនលក់នោះឡើយ ; ជាពិសេសយួនដឹងច្បាស់ថា
ខ្មែរអ្នកចេះ ក៏គាត់ដេកសម្លឹងមេឃ ទាយភ្លៀងដូចគេឯងដែរ។
បើខ្មែរយើង មិនសំរេចចិត្តកាត់ផ្តាច់ តាមផ្លូវចិត្ត ពីប្រព័ន្ធនយោបាយនៅស្រុកខ្មែរសព្វថ្ងៃ
នេះទេ គឺយើងនៅតែ នាំគ្នារត់តាមព្រឹត្តិការណ៏ ដែលប្រព័ន្ធនេះ គេបង្កើតឡើងឲយើងរត់
តាម គឺរស់ជានិច្ចក្នុង ប្រតិកម្ម គ្មានលទ្ធភាព អាចប្រព្រឹត្តប្រឆាំងនឹងគេបាននោះឡើយ។
យួនគេកោះហៅអ្នកដឹកនាំជាតិខ្មែរទៅស្រុកគេ ដូចចៅហ្វាយហៅឈ្នួលមកប្រើ ដើម្បីបង្ហាញ
រាស្ត្រខ្មែរ ឲឃើញថាគេ ជាម្ចាស់ស្រុកខ្មែរ, នុះ គ្មានរឿងយួនត្រូវសុំទោសខ្មែរអ្វីអំពី រឿងក្រឡៃ
ប្រវត្តិសាស្ត្រខ្មែរទេ, ផ្ទុយទៅវិញ ត្រូវ ហេង-សំរិន, ប្រធានតំណាងរាស្រ្តខ្មែរ, ត្រូវមកស្រុកយួន
ដើម្បីសុំទោសប្រជាជនយួន អំពីបញ្ហាដុតទង់ជាតិប្រជាជាតិវៀតណាម។ និមិត្តរូប បែបនេះ
លោកថាច់-សេថ្ឋា គាត់ ធ្វើហាក់បីមិនយល់ ប្រកាសផ្អាកធ្វើបាតុកម្ម ចាំយួនដូរទូតសិន ; ការ
ដូរទូត គ្មានមានការសុំទោស វាគ្មានជាប់ទាក់ទងអ្វីនឹង រឿងក្រឡៃប្រវត្តិសាស្ត្រសោះ តែកុំនាំ
គ្នាឆ្ងល់អ្វី ដូចដែលយើងបានជំរាបខាងលើរួចមកហើយ អ្វីក៏ដោយដែលមានកើតឡើងនៅ
ក្នុងស្រុកខ្មែរសព្វថ្ងៃ គឺ យួនជាអ្នកបង្កើត ដើម្បីវែករកមុខអ្នកណាខ្លះ ហ៊ានប្រឆាំងគេ ដែល
ជា យុទ្ធសាស្ត្រ ម៉ៅ-សេងទុង ហៅ «ផ្កា១០០» បើកសេរីភាពឲបញ្ញាវន្ត រិះគន់ របបកុម្មុយនិស្ត
ដើម្បី ឃើញមុខអ្នកប្រឆាំងមតិ សំរាប់ចាប់សម្លាប់ ឬ ដាក់គុក នៅពេលក្រោយ។ តើនយោ
បាយបែបនេះ វាមិនដូចបុរសខ្លាំង កំពុងតាមចាប់ អ្នកប្រឆាំងខ្លួន នោះទេ?
យួនគេប្រើ យុទ្ធសាស្រ្ត «តក់ៗពេញបំពុង», បុរស សម-រង្សី និង កឹម-សុខា គាត់ប្រើយុទ្ធ
សាស្ត្រ«អត់ឯង ឆ្ងាញ់អញ» ឯចំណែក បុរសខ្លាំង គាត់ប្រើយុទ្ធសាស្ត្រ «អញខ្លាំង យួនឈ្នះ» តែ
អ្នកឃ្លាន និង អ្នកចាញ់ គឺ ខ្មែរអ្នកជា គាត់គិតតែពីចាញ់រហូត ព្រោះតែជឿគេមិនចេះចប់។
ជឿហើយ ជឿទៀត, ជឿខ្មៅ ថា ស, ជឿល្អ ថា បាប, ជឿតាម ហើយ ប្រព្រឹត្តិ ឥតគិតមុខ
ក្រោយ៕
Scruter le ciel pour prédire la pluie (Texte en Khmer)