Overblog
Editer l'article Suivre ce blog Administration + Créer mon blog
28 août 2014 4 28 /08 /août /2014 08:22

៥៥+១ (55+1)

៥៥+១

55+1  

 

សម-រង្សី និង កែម-សុខា ធ្វើមុខល្ងីល្ងើ នៅពេលឃើញលទ្ធផលបោះឆ្នោតរើសប្រធានគណ

កម្មការទី៨ និង ទី១០ សួរជាសំណួរថា «១» ជាអ្វី ?

ដូចយើងតែងតែនិយាយរួចហើយ តាំងពីមុនពេលបោះឆ្នោតថា្នក់ជាតិកាលពីឆ្នាំមុន ថា

សម-រង្សី និង កែម-សុខា គាត់ មិនត្រឹមមានមុខមាត់ ជាមនុស្ស ល្ងីល្ងើប៉ុណ្ណោះទេ គឺ ជា

«ឆ្កែឆ្កួត» តែម្តង ដែយួនកុម្មុយនិស្ត ទាក់កដក់ទ្រុង សំរាប់ឲព្រុសពីក្នុងទ្រុង តែប៉ុណ្ណោះ។ បើ

គេចង់ឲបាយស៊ី​ គេអោយស៊ី បើមិនចង់អោយ គេមិនអោយស៊ី ព្រោះគេជាម្ចាស់ សុនក។

យួន គេឲ កែម-សុខា ធ្វើជាអនុប្រធានរដ្ឋសភា តែគេបិទទ្វារប្រធាន និង អនុប្រធាន គណ

កម្មការ ដល់ ឥស្សរជន នៃគណបក្សសង្គ្រោះជាតិ មិនឲចូលបាន ព្រោះគេចង់បង្ហាញដល់

ប្រជាពលរដ្ឋខ្មែរ ថា គេជាអ្នកសំរេចកិច្ចការរដ្ឋខ្មែរ គឺជាម្ចាស់ស្រុកខ្មែរ មួយវិញទៀត ដើម្បី

ធានាដល់ប្រជាជនយួនដែលមករស់នៅកម្ពុជា​ កុំឲមានការបារម្ភ អំពីសុវត្ថិភាពអ្វីឡើយ

ព្រោះ កម្ពុជាជាប្រទេសចំណុះយួន។

យួន គេដកការពិសោធ ពីលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០១៣ ដែលគេទុកជា

ការធ្វេសប្រហែស​មួយ នៃរបបអាយ៉ងគេនៅភ្នំពេញ ជាពិសេស ភាពមិនស័ក្តិសិទ្ធិ​របស់​ហ៊ុន-

សែន​ ក្នុងការដឹកនាំអំណាចផ្តាច់ការ ហេតុនេះឯង យួន គេបញ្ជាឲអំណាចស្រមោលគេ នៅ

កម្ពុជា ដឹកនាំផ្ទាល់ កិច្ចការនយោបាយខ្មែរតែម្តង គេរៀបចំតួនាទីជាថ្មី រវាងអំណាចយួន

និង កម្លាំងអាយ៉ងគេនៅស្រុកខ្មែរ។ គេបែងចែក​ កម្លាំងអាយ៉ងជាពីរ៖

១. កម្លាំងបាយ ដែលគេទុកឲ ហ៊ុន-សែន នៅកាន់កាប់ដដែល ព្រោះបុរសនេះ​ទោះបីមានការ

ធ្វេសប្រហែស តែជាមនុស្សស្មោះនឹងនយោបាយយួន១០០% ហើយជាពិសេស បុរសនេះគ្មាន

ច្រកណាអាចចេញរួចពីទ្រុងយួនបាននោះឡើយ ព្រោះបុរសនេះដឹងខ្លួនថា ប្រជាជនខ្មែរស្ទើរ

តែមួយនគរស្អប់ខ្លួន។    

២. កម្លាំងចិត្តសាស្ត្រ ដែលគេប្រគល់ឲ ហេង-សំរិត ជាអ្នកដឹកនាំ។ កម្លាំងនេះ គេប្រើនៅក្នុង

រដ្ឋសភា ដើម្បីវាយបំបាក់ស្មារតី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីទុកជាឧទាហរណ៏

សំរាប់អ្នកប្រឆាំងមតិទូទៅ។ កម្លាំងនេះ ជាកម្លាំងទ្រនង់ របស់កម្លាំងបាយ ; ឧទាហរណ៏៖ នៅ

ពេលបោះឆ្នោតរើស អង្គការដឹកនាំរដ្ឋសភា មានវត្តមាន ហ៊ុន-សែន ជានាយករដ្ឋមន្ត្រីដែល

ជាវត្តមានមិនប្រក្រតី ព្រោះ ហ៊ុន-សែន លែងមានលក្ខន្ថិកៈជាតំណាងរាស្រ្តបាត់ទៅហើយ នៅ

ពេលដែលខ្លួនត្រូវតែងតាំងជានាយករដ្ឋមន្ត្រី តែវត្តមាននេះហើយ ជានិមត្តរូប​ «១» ដែល

សម-រង្សី និង កែម-សុខា ធ្វើមុខល្ងីល្ងើ ឆ្ងល់ថាជាអ្វី។ «១» មិនមែនថា ហ៊ុន-សែន ជាអ្នកបោះ

ឆ្នោតអោយ បេក្ខជន​ គណបក្សសង្គ្រោះជាតិនោះទេ តែជាតំណាងសម្លេង តំណាងរាស្រ្តម្នាក់

នៃគណបក្សប្រជាជន សំរាប់បង្ហាញការប្រមាថ ដល់គណបក្សសង្គ្រោះជាតិ។

សម្លេង «១» មានន័យច្រើន​ ហើយជាសារ​សំរាប់គណបក្សសង្គ្រោះជាតិ៖

«១» ក៏អាចមានន័យថា គ្រាប់កាំភ្លើង មួយគ្រាប់ ; ក៏អាចជា ការអោយ «ក្ត» ដល់ តំណាង

រាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ; ក៏អាចជា ការបញ្ចាក់ថា នៅស្រុកខ្មែរ មានអំណាចតែមួយ

គត់ គឺអំណាចយួន, ដូច្នេះ គ្រប់កិច្ចព្រមព្រៀង​ រវាងគណបក្សប្រជាជន និង គណបក្សស

ង្គ្រោះជាតិ យួនគេមិនយកជាការបានការសំរាប់គេនោះឡើយ។ យើងដឹងថា យួនកុម្មុយ

និស្ត ជាអ្នកជំនាញខាងបោកប្រាស់ ដូច្នេះ គេមិនចាញ់បោក សម-រង្សី និង កែម-សុខា

ដែលគិតថាខ្លួនអាចបោកប្រាស់ហ៊ុន-សែនបាន ; ជាពិសេសយួន គេមើលងាយជនទាំង

ពីរនេះ ព្រោះគេទុកជាមនុស្សក្បត់ជាតិឯង ស្មើនឹងពួកអាយ៉ងរបស់គេ។ ចរិតខ្មែរបែបនេះ

នាំឲខូចកិត្តយស ដល់ប្រជាពលរដ្ឋខ្មែរ។ តែ សម-រង្សី,​ដែលជាតំណាងរាស្រ្តតែងតាំង, គាត់

គ្មានការអៀនខ្មាស់អ្វីបន្តិចឡើយ គ្មានការទទួលការខុសត្រូវ អំពីកិច្ចព្រមព្រៀង ២២កក្តដា

ឆ្នាំ២០១៤ ដែលខ្លួន ជាប្រមុខក្នុងការចរចាររកដំណោះស្រាយនយោបាយ បែជាធ្វើអត្ថាធិ

ប្បាយ ថាជារឿងមិនសំខាន់ ព្រោះមានកិច្ចការច្រើនទៀតដែលត្រូវធ្វើនៅក្នុងរដ្ឋសភា ; សួរ

ថា តើគាត់អាចធ្វើអ្វីបានតទៅទៀត បើដៃគូ របស់គាត់គេលែងឲតម្លៃដល់គាត់រួចទៅហើយ

ដូច្នេះ មានតែនាំគ្នាអង្គុយចាំបើកប្រាក់បំណាចតំណាងរាស្រ្តតែប៉ុណ្ណោះ ;​ឯចំណែក កែម-សុខា

គឺគាត់នៅក្រាញអង្គុយលើអាសនៈ​ អនុប្រធានទី១ សុនក នេះ ឥតមានការខ្មាស់អៀនអ្វី

នោះទេ, គ្មានទេ គតិ (esprit) សមគ្គីភាព គឺមានតែតណ្ហា «អត់ឯង ឆ្ងាញ់អញ» តែប៉ុណ្ណោះ។

រីឯ​ពួកតំណាងរាស្ត្រឯទៀត គាត់បានមកអង្គុយកៅអីស្រួលហើយ គឺគាត់សុខគ្រប់គ្រាន់ណាស់

ទៅហើយ បើថ្ងៃស្អែក ហ៊ុន-សែន ចាប់ សម-រង្សី, កែម-សុខា ឬ អ្នកណាម្នាក់ក្នុងជួរគាត់ គឺ

គាត់មិនកំរើកការពារអ្វីនោះដែរ ដូចតែក្នុងអាណត្តិទី៤ ;ពាក្យស្លោករបស់ពួកគាត់គឺ«ម្នាក់ៗ

យករួចខ្លួន» នោះឯង។ ចរិយាមាយាទ (comportement) បែបនេះ យួនគេមើលឃើញច្បាស់

ណាស់ ដូច្នេះគេគ្មានការបារម្ភអ្វីដល់អំណាចស្រមោលគេនៅស្រុកខ្មែរនោះឡើយ។

សួរថា តើខ្មែរយើង​ មើលឃើញដូចយួនដែររឺទេ ?  

ធនក្ស័យ នៃប្រជ្ញា អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ និង តុណ្ណីភាព​ នៃប្រជាពលរដ្ឋខ្មែរ​ នេះ

ហើយ ជាជ័យជំនះ យួន និង អំណាចផ្តាច់ការនៅក្នុងស្រុកខ្មែរ៕  

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens