Overblog
Editer l'article Suivre ce blog Administration + Créer mon blog
16 août 2015 7 16 /08 /août /2015 05:22

នាង កុយ ពិសី អនុប្រធាន របស់ លោក វ៉ា គឹម ហុង ថ្លែងថា គាត់ ធ្វើការជាង ២០ឆ្នាំហើយ ក្នុង កិច្ចការ ព្រំដែន ខ្មែរ-យៀកណាម - ដោយទឹកដីខ្មែរបុរាណ ធំទូលំទូលាយពេកមកដល់បច្ចុប្បន្ននេះ មានប្រជាជនខ្មែរខ្លះ រស់លើដី យៀកណាម ដោយមិនដឹងខ្លួនផង - ហើយសព្វថ្ងៃ ផ្ទៃក្រឡាដីខ្មែរយើងមិនអាចដឹងពិតប្រាកដបាន នៅពេលណាដែលយើងមិនទាន់បោះប្រគូលព្រំដែន ខ្មែរ-យៀកណាមរួចស្រេច - (Sic)
បើ ក្រុម លោក វ៉ា គឹម ហុង គាត់ ក្នុងនាម ជាភាគីខ្មែរ ចរចារ ជាមួយ ភាគីយៀកណាម អត់ដឹងថា ផ្ទៃក្រឡា ប្រទេសខ្លួនមានប៉ុន្មានផង តើពួកគាត់មានអ្វីទៅ ចរចារ គូសខ្សែព្រំដែនជាមួយ យៀកណាម បាន មានតែនៅពេល ចរចារនោះ ពួកគាត់ នាំគ្នាអង្គុយស្តាប់ ភាគីយួន គេបកស្រាយ អំពីទឹកដីខ្មែរដូចយួនគេ បណ្តុះគំនិត ក្នុងសតីលោក ហោ ណាំ ហុង, វ៉ា គឹ-ម ហុង និង នាង កុយ ពិសី ថា ជួនកាល ប្រជាជនខ្មែរ រស់នៅលើ ទឹកដីយួន ដោយ មិនដឹងខ្លួនផង។ សំដីបែបនេះហ៊ុនសែន ស្តាប់មិនឮទេ ព្រោះវាមិននៅក្នុងរលកអាកាស សំរាប់ស្តាប់សំលេង របស់ពួកគាត់ បែទៅជាឮ សំដីលោក ហុង សុខហួរ និយាយពីការពិតទៅវិញ បញ្ជាឲក្រុមដៃទី៣ របស់ខ្លួន ទៅចាប់ គាត់ទាំងទទឹងទិស ចោទគាត់ជាជនក្បត់ជាតិ។ តើសំដី ហោ ណាំហុងនិង នាង កុយ ពិសី មិនជាសំដីក្បត់ជាតិ ទេរឺអី ?
ក្រុម លោក ហ៊ុន សែន គាត់ចង់ យក នាង កុយ ពិសី មកជំនួសលោក វា គឹម ហុង ក្នុងវិស័យ ទំនាក់ទំនង ជាសាធារណៈ ព្រោះលោក វ៉ា គឹម ហុង គាត់ពូកែតែស្តាប់យួនបកស្រាយ តែដូចជាខ្វះ វោហារ សំរាប់ យកសំដីយួន មកពន្យល់ប្រជាពលរដ្ឋខ្មែរ។ វារឹតតែមានមហន្តរាយ ថែមទៅទៀត ព្រោះនាង កុយ ពិសី មិនត្រឹម តែខ្វះវោហារ ថែមទាំងជា ភីនារី (femme arrogante) ទៅទៀត និយាយគ្មានដឹងទិសដំបន់អ្វីបន្តិចឡើយ មើលងាយប្រជាពលរដ្ឋខ្មែរ។ សួរថាតើ ក្រុម លោក ហ៊ុន សែន សព្វថ្ងៃ ខ្វះ អ្នកនាំពាក្យឫ ? ព្រោះឃើញប្រើតែមនុស្ស អចិត្ត ឬ ល្ងង់ក្លៅ(ignare) ក្នុងសង្គម និង ជនអនិផល( ingrat) សំរាប់ក្រុមខ្លួន ដូចជា លោកសុខ ទូច ឈាន វុន និង នាង កុយ ពិសី។ តែ ក្រុម លោក ហ៊ុនសែន មិនអាច យល់ដោយវិញ្ញាណ កើត នោះឡើយ ព្រោះអស់ លោកអ្នកនាង ទាំងនេះ វាចេញពី ព្រលឹង របស់ពួកគាត់តែម្តង។ ត្រូវដឹងថា យួនគេមិនដែល យកខ្មែរអ្នកចេះដឹង មកប្រើនោះឡើយ គេប្រើតែខ្មែរល្ងង់ក្លៅ ឬ ខ្មែរដែលមាន ឈាមយួនតែប៉ុណ្ណោះ។ តើខ្មែរបែប ឈាង វុន, សុខ ទូច និងនាង កុយ ពិសី ជាខ្មែរបែបណា ?

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens