ឯណាចម្លើយ នៃ ប្រជាជាតិខ្មែរ ? តាំងពី សតវត្សរ៏ទី១៧មក ប្រជាជាតិខ្មែរ ប្រឈម នឹង វប្បធម៏ នៃ អព្យាគម របស់ប្រជាជាតិយៀកណាម បន្តពីប្រជាជនចាម។ ការប៉ះទង្គិច ចំនេះ សំដែងអោយឃើញ អ្វីខ្លះ អំពី គុណសម្បត្តិ និង គុណវិបត្តិខ្មែរ ? សម័យមហានគររុងរឿង គឺស្ថិតនៅត្រឹមតែ ជា កម្រងអនុស្សវរីយ៍ ស្រពេចស្រពិល នៅក្នុង សតិអ្នកដឹកនាំខ្មែរ ហើយ លុបបាត់អស់ពី សតិប្រជាពលរដ្ឋខ្មែរ។ លោក ចាន់ ដារា និង ប៉ែន នារវិ កត់ថា : ‹តាំងពី សតវត្ស ទី១៥ (ពីគ.ស. ១៤៧៤ ការប្រជែងត្រីភាគី រវាង ស្តេច រាមាធិបតិ-ធម្មោរាជា-សូរិយាទ័យ) ដល់ទី ១៩ ជារយៈពេលខ្មៅគគ្រេច នៃ ប្រវត្តិសាស្ត្រខ្មែរ។ គឺជាសម័យ នៃការដណ្តើមរាជ្យគ្នា រវាង ក្រុមញាតិស្តេច, នៃការធ្វើឃាដនយោបាយនៃការសម្លាប់រង្គាល, ក្នុងពេលដែលទឹកដីកម្ពុជា ចេះតែរបេះរបោចទៅ ក្រោមការរុញច្រាន នៃ សៀម និង យួន។ ពួកអ្នកចង់បានស្វេតឆ័ត្រ ខ្លះហៅសៀមមកជួយ ខ្លះហៅយួនមកពួតដៃ ក្នុងសង្គ្រាមភាតរឃាដ ដើម្បីអំណាច›។