សង្ខេបអត្ថបទ : ចុចសលាប័ត្រ Pdf ខាងក្រោម ដើម្បីអាន អត្ថបទទាំងមូល។
លោក សម រង្សី ដែល ទុកខ្លួនលោកជា អ្នកអាណិតអាសូរ គណបក្សសង្គ្រោះជាតិ សុខចិត្តលាងារពី ប្រធាន និងសមាជិកបក្ស ដើម្បី សង្គ្រោះគណបក្ស កុំឲ លោក ហ៊ុន សែន រំលាយ។ ទង្វើនោះ វាជាវិរកម្ម ថ្លៃថ្នូរ បើវាជាមូលហេតុពិត តែតាមការពិត គាត់ត្រូវតែលាលែង ពុំនោះសោត ក៏ពួកអ្នកដឹកនាំបក្ស នៅពេលនោះ ទំលាក់គាត់ដែរ ដើម្បី តម្រូវនឹង សេចក្តីចង់បានរបស់លោក ហ៊ុន សែន។ ការលាលែង ដោយអាស្រ័យហេតុផ្ទាល់ខ្លួន របស់លោក សម រង្សី ដែលគាត់យកវាមកបកស្រាយថា ជា វិរកម្ម ដូចខាងលើនេះ បញ្ចាក់ឲឃើញថា គាត់ជា មនុស្សរេតាមខ្យល់ ឆ្លៀតឱកាស ក្នុង បរិបទនយោបាយសព្វថ្ងៃ កែ នូវ បរាជ័យផ្ទាល់ខ្លួន របស់គាត់ អោយទៅជា ពលិកម្ម ចំពោះ គណបក្ស ទៅវិញ។ តែ ទង្វើ បន្ទាប់ៗមក របស់គាត់ វាបរិហារ នូវ គំនិតខ្មៅរបស់គាត់ ដូចយ៉ាង នៅពេលចុងក្រោយ ប្រកាសថា ខ្លួនវឹលត្រឡប់មកចូលជា សមាជិកបក្ស ហាក់បីដូចជា ការចេញចូល ក្នុង គណបក្ស ដូចគេចេញចូលក្នុង បនស្រីពេស្យា។ សួរថា ការវឹកត្រឡប់វិញនៅពេលនោះ វាជា ការសង្គ្រោះ ជាថ្មីដល់ គណបក្ស មុនមួយថ្ងៃ ដែល តុលាការ ហ៊ុនសែន រំលាយបក្ស ? ចេញក៏ថាជាការសង្គ្រោះ ចូលក៏ថាជាការសង្គ្រោះ តើអ្វីមួយជាការពិត ? នេះហើយ ជាបញ្ហាចិត្តនិយម របស់លោក សម រង្សី គឺ ភាពប្រែប្រួល ឬ ភាពទេទើរ របស់គាត់។