15 novembre 2017
3
15
/11
/novembre
/2017
05:34
កុលាបរីក
ពន្លឺព្រឹមៗក្រោមវិហា
លាពសុភាកាយរំអឹល
ចន្ទចរចុះផុតមែកអម្ពិល
លាវឹលវិញក្នុងរជនីថ្មី។
លាស្រីក្រពុំងូតសន្សើម
ក្រោមមេឃសើមពណ៏ខ្ចីក្រហម
ទុកស្ងួនជាមួយវិភាករ
លំអឆវីពណ៏រោហិត។
ក្រហមល្អឆើតនៅក្នុងសួន
ឆោមល្អសមសួនស្មើអមររ័ត្ន
ជាពិជ្រក្នុងរដ្ឋសួគ៏ឪទ្យាន
ជាឋានស្រីល្អក្នុងលោកៈ។
កុលាបមានស្នេហ៏ជាធម្មជាតិ
មានជាតិបវទាញស្នេហា
ទាក់ចិត្តគ្រប់សត្វចាញ់តណ្ហា
ចង់ជួបបុប្ភាជាគូគាប់។