Overblog
Editer l'article Suivre ce blog Administration + Créer mon blog
16 novembre 2017 4 16 /11 /novembre /2017 12:16

សាកល្បងតែងកំណាព្យមនោសញ្ចេតនា

 

ស្នេហាបរិសុទ្ធ

 

ស្រីឆោមល្អតាំងពីក្រពុំ

ភ័ក្ត្រថ្កុំថ្កើងកើតជាសម្រស់

ព្រែសូត្រជាកាយល្អឥតខ្ចោះ

សាបអស់ចិត្តខ្ញុំជាយុវៈ។

 

កាយអោយលហុជាវាយោ

ចរទោររកស្នេហ៏ឃើញរស្មី

ដូចទុំឃើញទាវស្ងួនបេតី

មេត្រីទំនៀមត្រូវវន្ទា។

 

មិនហ៊ានសូមស្នេហ៏ផ្កាផូរផង់

លួចមើលមិនត្រង់ខ្លាចទាវខ្មាស

តែថប់ដង្ហើមចិត្តច្រាលច្រាស

អាសូរពាក្យចាសតបសំនៀង។

 

ថាផ្កាយល់ច្បាស់ចិត្តបុរស

ចិត្តស្មោះស្រឡាញ់កុលាបពិត

តែផ្កាចូលម្លប់ជាច្បាប់រិទ្ធ៍

ត្រូវសាងចរិតស្រីគ្រប់លក្ខណ៏។

 

ឧប សៅ សង្ហា

 

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens