ចុច ខ្នាត Pdf ខាងក្រោម ដើម្បីអានអត្ថបទទាំងមូល
សង្ខេបអត្ថបទ :
សម្តេច សីហនុ
សព សម្តេចសីហនុ ទ្រង់ មានធម្មជាតិ ជា ស្តេចផ្តាច់ការ មានស្មារតីអញនិយមជាស្លែដុះស្នឹម ពុំអាចឲទ្រង់យល់ដឹងអំពី គុណប្រយោជន៏នៃលទ្ធិប្រជាធិបតេយ្យសំរាប់ប្រជាជាតិខ្មែរនោះទេ។ អ្វីដែលព្រះអង្គចង់បានគឺ អំណាចស្តេច និង ការវឹលត្រឡប់ នៃ របបរាជានិយម តែប៉ុណ្ណោះ ដូច្នេះ ព្រះអង្គ គ្មានបារម្ភអ្វី នឹងធ្វើសម្ព័ន្ធមេត្រីជាមួយភាគីណា ដែលអាច ឲរាជបំណង អាចនឹងសំរេចបាន។
សម្តេច ស៊ឺន សាន
សព សម្តេច ស៊ឺន សាន លោក ជា អ្នកអភិរក្សនិយម មានការចេះដឹងខ្ពង់ខ្ពស់ តែលោកយល់ឃើញ ថា ការចេះដឹង របស់លោក ជា វត្ថុល្អប្រសើរ និង មានប្រយោជន៏ ទុកវាជា តម្លៃ ទី១ សំរាប់លោក និង សង្គមខ្មែរ។ ល្បាយ នូវ ធម្មជាតិ នៃ អភិរក្សនិយម និង គំនិត ជឿនលឿននិយម នៅក្នុង ស្មារតី របស់លោក វាទាញលោក ទៅរក ស្មារតី នៃ ការណនិយម (pragmatisme) ក្នុង ជីវិតរស់នៅ ក៏ដូច ជីវិតភាពនយោបាយ របស់លោក, គឺពោលថា លោក ប្រព្រឹត្តអ្វីមួយ ទៅតាម ប្រយោជន៏ផ្ទាល់ខ្លួន របស់លោក។ ដូច្នេះ លោក ពុំអាចដើរតួ ជា ប្រមុខ នៃ ចលនា នៃ លទ្ធិប្រជាធិបតេយ្យ មូលវិវដ្ត(1) បាននោះឡើយ។
1ចលនា នៃលទ្ធិប្រជាធិបតេយ្យ មូលវិវដ្ត ; mouvement de la démocratie radicale។