17 novembre 2017
5
17
/11
/novembre
/2017
07:30
សាកល្បងតែងកំណាព្យមនោសញ្ចេតនា
ស្នេហាបរិសុទ្ធ (ត)
យើងនៅក្មេងចិត្តបរិសុទ្ធ
កាយចិត្តពិស្សុតជាឥស្សរៈ
សេរីភាពមានក្នុងលោកៈ
រស្មីអក្កៈជួយបំភ្លឺ។
ផ្លូវត្រូវតាមកេរ្ត៍ពៅពិសី
ពៅស្រីក្រពុំផ្កាមានទង
វង្សាបុត្រីលើបង្គង
ម៉ែឱគាត់គងពៅលើពេជ្រ។
តែចិត្តកម្លោះធាតុជាព្រាន
ចិត្តចង់បំពានក្បួនសាស្ត្រា
ឃើញឆោមស្រីល្អលួចស្នេហា
កុលាបជីវាក្នុងជីវិត។
លួចចិត្តបរិសុទ្ធផ្កាក្រពុំ
គ្មានសុំកុលាបក្រហមល្អ
ព្រោះធ្លាក់ខ្លួនប្រាណជាទាសក
ស្នេហ៏ផ្កាកម្របាត់ស្មារតី។