ចុចខាងក្រោមដើម្បីអាន អត្ថបទទាំងមូលក្នុងខ្នាត Pdf
សង្ខេបអត្ថបទ៖
នៅឆ្នាំ ២០០៤ លោក សម រង្សី និង កឹម សុខា នាំគ្នាដើរចូលរដ្ឋសភាចោរ បំពានលើឆន្ទៈម្ចាស់ឆ្នោត ដោយគ្មានបារម្ភអ្វីអំពី ធម្មានុរូប នៃ ទង្វើ របស់ខ្លួននោះឡើយ។ បច្ចុប្បន្នកាលនេះ ទ្រង់ រណ្ណឫទ្ធិ ដើរចូលរដ្ឋសភាចោរ បំពានលើឆន្ទៈម្ចាស់ឆ្នោត ដោយគ្មានកង្វល់ អំពី សីលធម៏ អ្វីនោះដែរ។ តែ ទង្វើទាំងពីរនោះ វាមានធាតុតែមួយ គឺ បំរើ ផលប្រយោជន៏ លោក ហ៊ុន សែន ដូចគ្នា, ពួកទី១ ធ្វើនីត្យានុកូលកម្ម រដ្ឋសភាចោរ ឲស្របច្បាប់ សំរាប់តែធ្វើច្បាប់បំបាត់សេរីភាព, រីឯ រណ្ណឫទ្ធិ វិញ ចូលរួម ក្នុងឋានៈជាអាមាត្យតែម្តង ទទួលយកកៅអីពុកស្អុយ មកអង្គុយ ដូចត្លុកល្ខោន។ ត្រូវដឹងថា កៅអី ដែលប្តូរ អ្នកអង្គុយ គឺជា កៅអី ថោកទាប ប្លន់ពីរាស្ត្រ សំរាប់ ចែកលុយគ្នាចាយតែប៉ុណ្ណោះ ដូច្នេះ ដូរអ្នកអង្គុយ វាគ្មានអ្វី ជា អកុសល ដល់ជាតិនោះឡើយ ព្រោះកៅអីនោះ តាំងពីដើមទីមក វាជា អកុសលរួចមកហើយ : ពួក អ្នកអង្គុយ ចាស់ថ្មី គឺគ្មាន កិត្តិយស ដូចគ្នា មិនដូច លោក បណ្ឌិត ឡុង បូតា គាត់ថ្លែងថា អ្នកបាន អង្គុយ ត្រូវដឹងគុណ លោក សម រង្សី និង កឹម សុខា ព្រោះ លោកទាំងពីរ ជាអ្នក រកកៅអីឲគាត់អង្គុយ។ គាត់ និយាយបែបនេះ ដោយមិនបានគិតថា ម្ចាស់កៅអី គឺ ម្ចាស់ឆ្នោត ដែល ពួក អស់លោក នាំគ្នាយកមកអង្គុយ ដោយក្បត់ឆន្ទៈរាស្ត្រ ហើយគ្មានស្មារតី ជា បញ្ញាជននោះទេ។ បណ្ឌិត ឡុង បុតា គាត់ ដឹងគុណលោក សម រង្សី រីឯ បណ្ឌិត រណ្ណឫទ្ធិ គាត់ ដឹងគុណលោក ហ៊ុន សែន សួរថា តើមានអ្នកណាទៅហ្ន ដែលជាអ្នកដឹងគុណ ប្រជាពលរដ្ឋ ដែលជា ម្ចាស់ឆ្នោត ?