14 décembre 2017
4
14
/12
/décembre
/2017
07:08
កំណាព្យ : បទភុជង្គលីលា
ជរាភាព
ជរាភាពមកដល់ហើយ គ្មាននរណាឡើយ
អាចឆ្លើយថាទេ។
ទោះខ្លួនគ្មានពេលទំនេរ ទទួលហើយវេរ
ពេលរេអាយុ។
ព្រោះវាជាផ្លូវមនុស្ស មិនអាចប្រទុស
ពន្យុះយកឈ្នះ។
ទោះព្រះផ្គង់ធម៏តេជៈ ក៏ជួបប្រទះ
ចាស់រះក្នុងកាយ។
ពុទ្ធចក្រជាអភិប្រាយ បានថ្លែងចុះផ្សាយ
របាយកាយសត្វ។
វាលវដ្តសង្សារជាច្បាប់ អនិច្ចំប្រាប់
រូបព្រាត់អាត្ម័ន។
នុះជនមិនត្រូវបារម្ភ នៅក្នុងអារម្មណ៏
ចុះញ៉មការពិត។
ឧប សៅ សង្ហា