10 décembre 2017
7
10
/12
/décembre
/2017
07:32
កំណាព្យ : បទភុជង្គលីលា
លាពុក
ប្រណំកាយសូមលាពុក ចាកឆ្ងាយពីស្រុក
ស្រ័យសុខជាខ្មែរ។
បាទពុកផ្តិតលើយន្ត្រថែ ចេស្តាពូកែ
ជាខ្នែងកូនខ្មែរ។
ឆ្ងាយពីស្រុកចិត្តនៅក្បែរ ពុកធ្លាប់ទាំថែ
ស្បថស្បែមុខឱ។
ថាកូនរស់នៅឆ្ងាយត្រូវ វៀរចាកអាស្រូវ
ស្មាញផ្លូវខូចកេរ្ត៏។
ព្រាត់ពុកកូនជ្រូតទុក្ខទ្វេ ពុកនិងប្រទេស
ជាទ្វេគុណធ្ងន់។
យុវ័នល្ងង់ចិត្តនៅទន់ ស្រគត់ស្រគំ
លួចយំនឹកពុក។
ឧប សៅ សង្ហា
ពន្យល់ពាក្យ : ស្រ័យ, ជំរក ; abri។ ស្មាញ, ច្របូកច្របល់ ; embrouiller។