8 décembre 2017
5
08
/12
/décembre
/2017
17:26
កំណាព្យ - បទពាក្យ៤
ព្រះច័ន្ទលាក់ខ្លួន
យប់ងងឹតឈឹង ព្រះចន្ទលាក់ខ្លួន
យកពពកពួន ក្នុងស្ថានសួគ៌ា។
រជនីទ្វិន្ទសោម បើគូគ្មានគ្នា
រស់នៅកំព្រា រោចដាច់ខែបុស្ស។
ត្រូវថ្ងៃអង្គា ចន្ទផ្តន្ទាទោស
រជនីរឹបអូស វេលារួមស្នេហ៏។
ដំណើរច័ន្ទគតិ រជនីនៅថែ
ហរទ័យជួបសែដ្ឋ កើតពេញបូណ៏មី។
ឧប សៅ សង្ហា
ពន្យល់ពាក្យ :
រជនី=រាត្រី, យប់; សោម=ព្រះច័ន្ទ; ទ្វិន្ទ= ជាគូនឹង; សែដ្ឋ=ដែលល្អដាច់គេ, le plus beau។