23 décembre 2017
6
23
/12
/décembre
/2017
05:32
កំណាព្យ : បទពាក្យ៧
រសៀលគងភ្នំ
ជាបទចំរៀងផ្តិតក្នុងចិត្ត
ស្តាប់នាំឲនឹករឿងគូរស្នេហ៏
សរសើរកវីចេះបកប្រែ
រឿងពិតទុកថែក្នុងបេះដូង។
រៀបរាប់ពីសោកក្នុងអារម្មណ៏
ចិត្តស្រំដ្បិតត្បាញស្នេហ៏ដំបូង
មិនបានស្មានថាត្រូវសាបសូន្យ
គូរព្រេងគ្មានអូនជាវាសនា។
កវីថាកម្មពីអតិត
ទោះមហិទ្ធិឫទ្ធិក្នុងស្នេហា
ពុំស្រាយបញ្ហាធម្មវេរា
ប្រាថ្នារូបស្រីជាគូរស៊ន។
មានតែលាក់ខ្លួនពួនក្នុងទុក្ខ
ព្រោះដុតភ្លើងស្នេហ៏គ្មានទំនង
នាំឲចិត្តស្រីរកបង្គង
ក្រងគ្រងស្នេហាមានទំនាស់។
ឧប សៅ សង្ហា
ពន្យល់ពាក្យ :
ស្រំ, ធ្វើទុក្ខបុកម្នេញខ្លាំង ; damner។ ស៊ន ; ទ្វេគុណ, doubler។