19 décembre 2017
2
19
/12
/décembre
/2017
04:30
កំណាព្យ: បទពាក្យ៤
ទឹកហូរទៅ
ហូរគ្មានត្រឡប់ ទៅរកសាគរ
លើដីនគរ ទុកល្បាប់ជាជី។
តាមដងទន្លេ ខ្លួនជាវារី
ត្រូវហ៊ានវានទី ទឹកចិត្តខ្វល់ខ្វាយ។
តែផ្កាមាត់ច្រាំង នឹកឡើងសោកស្តាយ
ឃើញភ្លាមទៅឆ្ងាយ ឃ្លាតគន្ធពុំងា។
ហូរក្បែរកុលាប គ្មានពេលបានលា
ចិត្តកើតឫស្សា ឃើញច្រាំងញញឹម។
វសន្តរដូវ ធ្លាក់ភ្លៀងរលឹម
ចិត្តគ្មានសង្ឃឹម វឹលជួបផ្កាវិញ។
ហូរគ្មានត្រឡប់ ទាំងចិត្តស្ងួតរីង
ឃើញចន្ទរះពេញ រជនីពេញបូណ៏។
ចន្ទអុជភ្លើងផ្កាយ បំភ្លឺមេឃបូរណ៏
បន្លាយទឹកហូរ រ៉ាក្រោមដួងសោម។
ឧប សៅ សង្ហា