7 janvier 2018
7
07
/01
/janvier
/2018
15:30
អត្ថបទនេះ យើងធ្លាប់ចុះផ្សាយម្តងរួចហើយ នៅឆ្នាំ ២០១២។ យើងយកមកចុះផ្សាយជាថ្មីនៅទីវា ថ្ងៃទី៧ មករា ឆ្នាំ ២០១៨ តាមខ្នាត Pdf និង មានកែ វាក្យសព្ទ និង ប្រយោគ ដើម្បី អោយស្រួលអាន។
សូមចុចខាងក្រោមនេះ ដើម្បី អាន អត្ថបទ:
សង្ខេបអត្ថបទ:
ខ្មែរទួទៅ តែងតែទុក ថ្ងៃទី៧ មករា ជាការរាតត្បាតចេញមុខ ដោយកម្លាំងយោធា ពីសំណាក់យៀកណាម មកលើប្រជាជាតិខ្លួន។ ការររាតត្បាតនេះ ជាអំពើ ឈ្លានពានមួយ ដែលគ្មាន អ្នកណាមួយ អាចប្រកែកបាន។ អំពើនេះ បានត្រូវសហគមន៏អន្តរជាតិ គេធ្វើការផ្តន្ទាទោសទាំងស្រុង ហើយគេនាំគ្នា ធ្វើបច្ចាប័នសេដ្ឋកិច្ច ទៅលើ ប្រទេសយៀកណាម ឥតរួញរា។ គេទុកយៀកណាម ជាអ្នកឈ្លានពានកម្ពុជា ដោយរំលោភ លើច្បាប់អន្តរជាតិ ទោះបី យៀកណាម ទុកអន្តរាគមន៏ របស់ខ្លួន ជាជំនួយដល់ រណសិរ្សខ្មែរ រណបខ្លួន ដើម្បី រំដោះប្រជាជនខ្មែរ ពី របបប្រល័យពូជសាសន៏ ដែលមាន ឈ្មោះថា ‹កម្ពុជាប្រជាធិបតេយ្យ›។