4 janvier 2018
4
04
/01
/janvier
/2018
15:53
កំណាព្យ : បទពាក្យ៧
ថើបលើកដំបូង
រដូវវស្សាកាយត្រជាក់
លីឈ្នាងជញ្ជាត់តាមភ្លឺស្រែ
ក្រោមភ្លៀងរលឹមស្រីនៅក្បែរ
កែវកុហកម៉ែទៅចាប់ក្តាម។
អូនបងសសៀររកដើមត្នោត
ជម្រករកជ្រោកភ្លៀងបេះប្រាណ
ជាឋានសាស័ព្ទប្រាប់គ្រប់យ៉ាង
ត្រើយត្រាណមេត្តាឲបងថើប។
ថ្ពាល់សើមទឹកភ្លៀងជាសៅគន្ធ
ស្រវាឱបទមចិត្តរំភើប
ស្រីថ្លៃនៅស្ងៀមមិនកម្រើក
ទង្វើចំពើបគ្រប់គូរស្នេហ៏។
ឧប សៅ សង្ហា
ត្រើយត្រាណ ឬ ត្រាណត្រើយ, គាំទ្រ។ សៅគន្ធ, ទឹកក្រអូប, ទឹកអប់។ ទម, ផ្កានៅក្រពុំ។ ទង្វើចំពើប, ទង្វើលើកទី១។