22 janvier 2018
1
22
/01
/janvier
/2018
07:10
សុំចុចខាងក្រោម ដើម្បីអានអត្ថបទទាំងមូល តាមខ្នាត Pdf.
សង្ខេបអត្ថបទ
ក្នុងរយៈពេលប៉ុន្មានខែនេះលោកសមរង្សី គាត់ធ្វើសកម្មភាពចម្លែកគឺថាដំបូង បានប្រកាសជាឧឡារិក នូវវិធានការបីយ៉ាង សំរាប់ សង្គ្រោះ គណបក្សសង្គ្រោះជាតិ គឺ : បដិសេធនូវការវិនិច្ជ័យរបស់តុលាការ,រក្សា នូវរចនាសម្ព័ន្ធគណបក្សនិងបំរុងនឹង ចរចាជាមួយគូបដិបក្ស។បន្ទាប់មក គាត់ចង់បង្កើត ចលនា តំកើង លទ្ធិប្រជាធិបតេយ្យ ដោយបញ្ចាក់ថាជាចលនា មិនធ្វើនយោបាយ។ ក្រោយមកទៀត គាត់រៀបចំបង្កើត ចលនា សង្គ្រោះជាតិ មិនធ្វើនយោបាយ។
ចំពោះ បក្សពួកលោក សម រង្សី ពួកគាត់ យល់ឃើញថា សកម្មភាពញ័រទទ្រើតនេះវាស្ថិតនៅក្នុង ដំណើរ មានហេតុផល ក្នុង គោលដៅតែមួយ គឺ សង្គ្រោះ គណបក្សសង្គ្រោះជាតិ ព្រោះថា គណបក្សនេះ ស្ថិតនៅក្នុងស្ថានភាពទំនាល់។
យើងលើកយកសាច់រឿង (scénario) បីយ៉ាង មកពិចារណា ដើម្បី រកការយល់ដឹងពីស្ថានភាពនយោបាយសព្វថ្ងៃ។