ចុចនៅខាងក្រោម សង្ខេបមត្ថបទ ដើម្បីអាន មត្ថបទទាំងមូល ក្នុងខ្នាត pdf។
សង្ខេបអត្ថបទ:
របបនៅភ្នំពេញសព្វថ្ងៃ ហាក់បីដូចជាយក ស្ថាប័នព្រះមហាក្សត្រ ជាផ្សៅសំអាង ដើម្បីលាបមុខមាត់ខ្លួនឲស្រស់ល្អ ឬ ជា សំឡាញ (ទីងមោង) ទុកជា ធម្មានុរូប នៃរបប សំរាប់ការពារ នូវអំពើគ្រប់បែបយ៉ាង ដែលខ្លួននឹង ធ្វើបន្ថែ ដើម្បី រក្សាអំណាច។ ទង្វើនេះ គឺជា ការបញ្ចូល នៃស្ថាប័នព្រះមហាក្សត្រ ឲចូលរួមទាំងស្រុក នៅក្នុង អភិក្រម នៃការពង្រឹង របបផ្តាច់ការ។ ទោះបីមាន ការបង្ខំ ឬមិនបង្ខំក្តី ស្ថាប័នព្រះមហាក្សត្រ រួមបញ្ចូលខ្លួន ជាមួយគណបក្សកាន់អំណាច ក្នុងការប្រព្រឹត្តិ នៃអំពើអកុសលទាំងឡាយ ដែលនាំ បំផ្លាញប្រជាជាតិ។ ដើម្បី ថ្វាយជា អំណោយ ដល់ព្រះមហាក្សត្រ ក្នុងការចូលរួមនេះ, គណបក្សកាន់អំណាច រួមនឹង គណបក្សហ្វុនស៊ីនប៉ីច គេនាំគ្នា ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ បញ្ចូលច្បាប់បន្ថែម សំរាប់ការពារ អង្គព្រះមហាក្សត្រ កុំឲ នរណា អាច រិះគន់ ឬ ដាក់កំហុស តាមយោបល់មតិបាន ដល់ព្រះអង្គ។ តាមការពិត ច្បាប់បន្ថែមនេះ បើពិនិត្យឲច្បាស់ គឺគេធ្វើឡើង មិនមែន សំរាប់ ការពារ អង្គព្រះមហាក្សត្រនោះទេ ផ្ទុយទៅវិញ វាសំរាប់ការពារ នូវគ្រប់ការបំពានច្បាប់ទាំងឡាយ របស់ពួកអ្នកផ្តាច់ការ ដែលពួកគេ យកអង្គព្រះមហាក្សត្រ ជាសំឡាញ....