ចុចខាងក្រោម សង្ខេបអត្ថបទនេះ ដើម្បីអានអត្ថបទទាំងមូល ជាខ្នាត pdf;
ដកស្រង់អត្ថបទ
១. គោលដៅ
គោលដៅ គឺ រំដោះស្រុក កំពង់ថ្ម ដែល ជា ទ្វា ដើរចូល ក្រុង កំពង់ធំ តាម ផ្លូវជាតិ លេខ៦ ដែល ពួក យៀកកុង ព័ទ្ធ ជុំវិញ តាំង ពីផ្តើម សង្គ្រាម មកម្លេះ។ ជាពិសេស ការកាន់កាប់ ផ្លូវជាតិ លេខ៦ គឺ អាច កាន់កាប់ ដំបន់ មជ្ឈឹម ដែល ជា ជង្រុក ស្រូវ ធំមួយ នៅ ស្រុកខ្មែរ។ តែ ចេនឡា ចំពោះ លោក លន់ នល់ ក៏ មាន គោលដៅនយោបាយ បន្ថែម ក្នុង យុទ្ធសាស្រ្តយោធា ដែរ គឺ បង្ហាញ នូវ សម្ថភាព របស់លោកជា អ្នកដឹកនាំ ជាតិខ្មែរ ក្នុង វិស័យយោធា និង នយោបាយ...
ចេនឡាទី២ ជាបរាជ័យ ជាក់ស្តែង នៃសមរកម្មមួយ តែ មិនមែនជា ការចាញ់សង្គ្រាម របស់កងទ័ពជាតិខ្មែរ ប្រឆាំងនឹងយួនកុម្មុយនិស្ត នោះទេ។ តែ ចេនឡាទី២ បានបង្ហាញ នូវដែនកំណត់ នៃសមត្ថភាព នៃរបបសាធារណរដ្ឋខ្មែរ ជាអ្នកដឹកនាំ នៃសង្គ្រាមតស៊ូផង និង បដិវត្តន៏ ដើម្បី ប្តូរ របបនយោបាយផ្តាច់ការ និង សង្គមសក្តិភូមិផង។ ដើម្បី មានជោគជ័យ ក្នុងបេសកកម្មនេះ អ្នកដឹកនាំ ត្រូវមានជំនឿ ថាតើងកងទ័ពខ្មែរ ច្បាំងដើម្បីអ្វី ? ច្បាំងប្រយោជន៏អ្វី ? ទាល់តែអ្នកតស៊ូ មានជំនឿសិន ទើបអ្នកទាំងនោះ លើកកាំភ្លើង បាញ់សត្រូវមានប្រសិទ្ធិភាព, ទើបកងទ័ពជាតិ ក្លាយជាកងទ័ពបដិវត្ត មិនមែន កងទ័ពសំរាប់ស៊ីឈ្នួលច្បាំងទេ។ ក្នុងន័យនេះហើយ ដែលសង្គ្រាម ប្រើកម្លាំងអាវុធ ត្រូវពឹងពាក់យ៉ាងជិតស្និទ ទៅលើនយោបាយ ព្រោះថា សង្គ្រាម ប្រើកម្លាំងអាវុធ មានគោលបំណងនឹង វាយដណ្តើមយកមកវិញ នូវទឹកដីដែលខ្មាំង វាយយកទៅកាន់កាប់ទៅហើយ ហើយបំផ្លាញឲសូន្យ នូវកម្លាំងប្រយុទ្ធរបស់សត្រូវ រីឯ នយោបាយ វិញ ត្រូវធ្វើសង្គ្រាមនយោបាយ មានគោលបំណងនឹង ទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ ឲមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយនឹងធ្វើសត្រូវ ឲក្លាយជាសត្រូវ របស់ ប្រជាពលរដ្ឋតែម្តង និង ឲប្រជាពលរដ្ឋ ចូលរួមទាំងស្រុង នៅក្នុងដំណើរ នៃបដិវត្តន៏ ប្តូររបបនយោបាយ និង ធ្វើកំណែទំរង់សង្គមជាតិ។