Overblog
Editer l'article Suivre ce blog Administration + Créer mon blog
4 mars 2018 7 04 /03 /mars /2018 07:28

 

ចុចខាងក្រោម អត្ថបទសង្ខេប ដើម្បីអាន អត្ថបទទាំមូល ក្នុងខ្នាត pdf.

សង្ខេបអត្ថបទ

តើ ព្រះអង្គ ចូវ ជាអកុសល ?

សួរថា តើ ព្រះអង្គ ចូវ ជា អកុសល នៃ សេចក្តីស្នេហា ? ព្រះអង្គ ចូវ ថ្វាយ នូវគ្រប់សេចក្តីសុខ ដល់ស្វាមី។ ការណ៏នេះ ជា កតព្វកិច្ច នៃ ភរិយា។ ព្រះជ័យជេដ្ឋាទី២ ទ្រង់ស្នេហា ព្រះទេពីណាស់ ព្រោះព្រះអង្គ ចូវ មាន គុណសម្បត្តិ ជា ភរិយាល្អ។ សេចក្តីស្នេហានេះ ជាបំណុល របស់ស្វាមី ដល់ ភរិយា។ ដូច្នេះ អំពើនៃសេចក្តីស្នេហា នៃគូនោះវាជា បដិការ ធម្មតា។ ដូច្នេះ ព្រះអង្គ ចូវ មិនមែន ជា អកុសល នៃ សេចក្តីស្នេហា នោះទេ។ ម្យ៉ាងមួយទៀត នៅ ត្រង់ ព្រះអង្គ ឆ្លៀត យកតួនាទីទ្រង់ ជា ព្រះអគ្គមហេសី និង ព្រះមហារាជជននី នៃក្រុងកម្ពុជា ជ្រៀតជ្រែក ក្នុងកិច្ចការនគរ ដើម្បី ការពារប្រយោជន៏ ស្រុកកំណើត របស់ទ្រង់ គឺស្រុកយួន តើអាចទុកវាបានជា ការក្បត់។ នៅត្រង់ចំណុចនេះ វាមាន ភាពចម្រូងចម្រាស ព្រោះថា អាពាហ៏ពិពាហ៏ ព្រះអង្គ ចូវ ជាមួយ ព្រះជ័យជេដ្ឋាទី២ ជាសម្ពង្ស សម្រុះសម្រួល រវាង ស្រុកខ្មែរ និង ស្រុកយួន ដើម្បី ចងសម្ព័ន្ធមេត្រី រវាងប្រទេសទាំងពីរ ដូច្នេះ ព្រះអង្គ ចូវ ទ្រង់មានតួនាទី ជាមន្រ្តីទូត ប្រចាំស្រុកខ្មែរ ដើម្បី ការពារប្រយោជន៏ ស្រុកយួន នៅក្នុង ក្របខណ្ឌទូត។ គ្រប់កាលៈទេសៈ ដែលទ្រង់ ការពារ ប្រយោជន៏យួន គឺទ្រង់ធ្វើឡើង ចេញមុខ ជាសំណើរសាធារណៈ ដល់ ព្រះមហាក្សត្រខ្មែរទាំងឡាយ ហើយព្រះចៅខ្មែរ តែងតែ ទទួលយល់ព្រមជានិច្ច។ តើនរណា ជាអ្នកទទួលខុសត្រូវ ?

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens