ចុចខាងក្រោមសេចក្តីសង្ខេបអត្ថបទ ដើម្បីអានអត្ថបទទាំងមូល ក្នុងខ្នាត Pdf.
សង្ខេបអត្ថបទ
...សង្គមខ្មែរ ជាសង្គមនៅនឹងថ្កល់ ក្នុងរចនាសម្ព័ន្ធបូរាណ ដែលនាំឲ ចិត្តខ្មែរ គ្មានដូរសោះ តាំងពីបូរាណកាលមក : « ទន់ភ្លន់, រួសរាយ, អៀនបៀន តែ លាក់ នូវការជំទាស់ និង សេចក្តីក្រៀមក្រម នៅក្នុងចិត្ត ; មិនសូវចូលចិត្តពិភាក្សា និង ចូលចិត្ត នូវអ្វីដែលជា អំពើ បានធ្វើចប់សព្វគ្រប់ហើយ ; មាន មោទនភាពខ្លាំងក្លាណាស់ ទៅលើអតិតកាល តែមិនសូវរវល់នឹង យោបល់អ្នកដទៃ, គំនិត បើទ្វារ ដល់គំនិតទំនើប តែជា អ្នកអភិរក្ស ចំពោះអ្វីដែលនៅជុំវិញខ្លួន, ឆាប់ មានសេចក្តីរីករាយខ្លាំង តែមិនសូវមានអំណត់ ; ឆ្លាត, ចិត្តស្រាល តែចូលចិត្ត និយាយកំប្លែង និង ការស៊ីផឹក » (នេះជាការយល់ឃើញ របស់លោក សម សុខ)។ គំនិតបំព្រួញដ៏ប្រពៃនេះ បង្ហាញច្បាស់ នូវសក្តានុភាព នៃប្រជាជនខ្មែរ ដែលជាគុណសម្បត្តិអស្ចារ្យ របស់ខ្មែរ បើសិនខ្លួន រើសចេញ នូវទម្ងន់ នៃប្រពៃណីបាន...