19 août 2018
7
19
/08
/août
/2018
16:44
គំនិត ចង់បង្កើត រដ្ឋាភិបាលនិរទេស ដែលជាគំនិតកើតចេញពីទ្រឹស្តី របស់បថុជ្ជន (théorie des gens) ហើយវាកំពុង ទូទ័រ នៅក្នុងមជ្ឈដ្ឋាន នៃពួកអ្នកនយោបាយ ប្រឆាំងនឹង របបភ្នំពេញ ពង្រា នូវការពិភាក្សា ទៅលើបញ្ហាសំខាន់មួយចំនួន ដូចយ៉ាង :
- ស្ថានភាព នៃរដ្ឋាភិបាលនិរទេស ធៀបនឹង កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ;
- ស្ថានភាព នៃរដ្ឋាភិបាលនិរទេស ធៀបនឹង រដ្ឋធម្មនុញ្ញជាធរមាន ;
- គោលជំហរ នៃរដ្ឋាភិបាលនិរទេស នៅចំពោះមុខ ព្រះមហាក្សត្រ ;
- ទីតាំង នៃរដ្ឋាភិបាលនិរទេស នៅក្នុងប្រទេសមហាអំណាចមួយ ដែលប្រទេសនោះ គេទទួលស្គាល់ នៃអត្ថាភាពខ្លួន ;
- មធ្យោបាយគ្រប់បែបយ៉ាង ដើម្បី ធ្វើអោយ រដ្ឋាភិបាលអាចប្រព្រឹត្តិទៅបានដោយសក្តិសិទ្ធ ;
- អ្នកណាជាអ្នកផ្តើមគំនិត ? អ្នកដឹកនាំគណៈបក្សសង្គ្រោះជាតិ ? វរជនខ្មែរដ៏ឆ្នើមណាមួយ ដែលអាចបង្រួបបង្រួមខ្មែរគ្រប់មជ្ឈដ្ឋានបាន ?
បើជាគំនិតរឹម គឺគួរអោយចង់សោច តែបើជាគំនិតសំខាន់ គឺគួរបារម្ភជាទីបំផុត សំរាប់ប្រជាជាតិខ្មែរ ព្រោះជួនកាល វាបែរជាបង្កើតបញ្ហាបន្ថែម តែប៉ុណ្ណោះ។ ការពិត របស់ប្រជាជាតិខ្មែរ វាមានតែមួយគត់ គឺ ប្រជាពលរដ្ឋខ្មែរ បើគាត់មិនកម្រើក គឺគ្មានព្រះបាទធម្មឹកមកពីឋានណា អាចជួយគាត់បាននោះឡើយ៕