Overblog
Editer l'article Suivre ce blog Administration + Créer mon blog
18 août 2018 6 18 /08 /août /2018 04:09

ចុចខាងក្រោមដើម្បីអានអត្ថបទ ជា Fichier PDF.

 

បនភ្នំពេញ បន្តប្រព្រឹត្តអំពើផ្តេសផ្តាស ដើម្បីតម្រូវ នូវតម្រេក របស់ខ្លួន ដូចយ៉ាងបង្ខំព្រះមហាក្សត្រ, តាមផ្លូវងងឹត ឬ រួមគំនិត ជាមួយព្រះអង្គតែម្តង, អោយធ្វើ ព្រះរាជក្រឹត្យ នៅថ្ងៃទី១៧ ខែសីហា តែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបំពានរដ្ឋធម្មនុញ្ញទាំងស្រុង។

មាត្រទី១៩ នៃរដ្ឋធម្មនុញ្ញ បដិញ្ញាតថា : « ព្រះមហាក្សត្រ ទ្រង់តែងតាំង នាយករដ្ឋមន្ត្រី តាមបែបបទ ដែលមានចែងក្នុងមាត្រា១១៩ »

មាត្រាទី១១៩ នៃរដ្ឋធម្មនុញ្ញ បដិញ្ញាតថា : « តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពី អនុប្រធានទាំងពីរ នៃរដ្ឋសភា ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សឈ្នះឆ្នោត ឲបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវចាត់តាំងនេះ នាំសហការី ដែលជា តំណាងរាស្ត្រ ឬ ជា សមាជិកគណបក្ស តំណាងនៅរដ្ឋសភា ផ្គូរផ្គង ឲកាន់តំណែងផ្សេងៗ ក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីររដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យ តែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។

មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តី ត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៦។

មាត្រាទី៨២ : « រដ្ឋសភា បើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំ របស់ព្រះមហាក្សត្រ។

មុនចាប់ផ្តើមការងារ របស់ខ្លួន រដ្ឋសភា ត្រូវប្រកាស សុពលភាព នៃអាណត្តិ របស់សមាជិកនិមួយៗ។ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និង សមាជិកទាំងអស់ នៃគណៈកម្មការនានា របស់រដ្ឋសភា ដោយមតិភាពច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

តំណាងរាស្ត្រទាំងអស់ ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែង ដូចមានខ្លឹមសារ ចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ។

គេឃើញថា បនភ្នំពេញ យកមាត្រា ទាំងបីខាងលើនេះមកកែឆ្នៃទាំងគំរើស តាមតែចិត្តខ្លួនចង់បាន នាំបង្កើត នូវភាពប្របូកច្របល់។ សួរថា ការតែងតាំងលោក ហ៊ុន សែន របស់ព្រះមហាក្សត្រ គឺធ្វើឡើងនៅក្នុង អាណត្តិរដ្ឋសភាទី៥ ដែលនឹងបញ្ចប់អាណត្តិខ្លួន ហុកសិបថ្ងៃយ៉ាងយូរ ឬ រដ្ឋសភាអាណត្តិទី៦ ? ពិតណាស់ហើយថា វាគ្មានមូលហេតុអ្វីជាចាំបាច់ ដែលព្រះមហាក្សត្រ ត្រូវតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៥ ដែលនឹងចប់នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ បើយោងតាមសម្តីលោក ហ៊ុន សែន។ ដូច្នេះ គេអាចសន្មតបានថា ការតែងតាំងនេះ គឺធ្វើឡើង សំរាប់អាណត្តិទី៦។ សួរថា តើ រដ្ឋសភា អាណត្តិទី៦ មានបានប្រកាស នូវសុពលភាព នៃអាណត្តិ របស់សមាជិកនិមួយៗ និង មានបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា ហើយឬនៅ ? ព្រោះថា លក្ខខណ្ឌទាំងពីរនេះឯង ដែលជាលក្ខខណ្ឌ ខានមិនបាន សំរាប់តែងតាំង នាយករដ្ឋមន្រ្តី។ ដោយសារ លក្ខខណ្ឌទាំងពីរនេះវាគ្មានសោះ ហើយ វាគ្មានអ្វីដែល គ្មាន នូវដំណើរការមិនប្រក្រតី នៃស្ថាប័នជាតិ[1], លើកលែងតែ គណៈបក្សកាន់អំណាច យល់ដឹងដោយខ្លួនឯងថា ព្រឹត្តិការណ៏ ថ្ងៃទី២៩ ខែកក្តដា ជាអំពើលួចប្លន់អំណាច របស់បនខ្លួន, ដោយហេតុនេះ ការតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី របស់ព្រះមហាក្សត្រ វាជាអំពើបដិរដ្ឋធម្មនុញ្ញ។

សួរថា ចុះហេតុអ្វី បានជាលោក ហ៊ុន សែន គាត់ច្រាសច្រាលដល់ម្លឹង ? ព្រោះលោក ហ៊ុន សែន ជាមនុស្សកំសាកបំផុត។ គាត់ បានប្រព្រឹត្ត នូវអំពើខូចគ្រប់បែបយ៉ាង តែគ្មានសេចក្តីក្លាហាន ទទួលខុសត្រូវតែម្នាក់ឯង ក្នុងឋានៈគាត់ជា មនុស្សខ្លាំង តែបែរទៅជាអូសព្រះមហាក្សត្រ អោយទ្រង់ មកធានា នូវសម្មានុរូបភាព នៃគាត់ ក្នុងឋានៈព្រះអង្គ ជាអ្នករួមគំនិតខូចមហាខូច របស់គាត់៕

 

[1] មាត្រាទី៤ នៃរដ្ឋធម្មនុញ្ញបន្ថែម។

Partager cet article

Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens