Overblog
Editer l'article Suivre ce blog Administration + Créer mon blog
9 janvier 2019 3 09 /01 /janvier /2019 05:50

ពេលវេលាដែលចេះតែកន្លងទៅមុខ, តែឆ្នាំថ្មីក៏ដូចជាឆ្នាំចាស់ ប៉ុន្តែ ជាតិសាសន៏ខ្មែរ កំពុងរំកិលបន្តិចម្តងៗ ទៅរកប៉ាឆា នៅក្នុងសន្តិភាព នៃពេជ្ឈឃាត។ ដូច្នោះ កត្តា នៃពេលវេលា វាជាសត្រូវនឹងខ្មែរ ហើយ កម្រាស់ពេល មាននៅក្នុងប្រវត្តិសាស្ត្រជាតិ ក៏បង្ហាញដែរថាវាដូច្នោះឯង។ ចំពោះខ្មែរគំនិតថា « ថ្ងៃស្អែក វានឹងគ្រាន់បើជាងសព្វថ្ងៃ » វាគ្រាន់តែជា ការរង់ចាំអកម្ម នៅក្នុងសេចក្តីអស់សង្ឃឹមតែប៉ុណ្ណោះ។ ហើយគំនិតថា « ពីដើម វាគ្រាន់បើជាងសព្វថ្ងៃ » វាគ្រាន់តែជា ចំណាប់អារម្មណ៏ ពោរពេញទៅដោយបដិឃចិត្ត នៅក្នុងតួនាទី ជាអ្នកឈរមើលអកម្ម នូវការវិវត្តន៍ នៃព្រឹត្តិការណ៏ជាតិ។ មែនទែន គំនិតទាំងពីរនេះ វាមានសារជាតិតែមួយដូចគ្នាគឺ ការលះបង់សិទ្ធខ្លួនជាម្ចាស់វាសនា ឱ្យទៅអ្នកដទៃ នឹងបន្ត ការអត់ធ្មត់ទ្រាំទ្រ នៅក្នុងអនាគតគ្មានត្រើយ។ បន្ថែម នូវការខ្វះ នៃការផ្តួតផ្តើមគំនិត របស់ពលរដ្ឋខ្មែរម្នាក់ៗ វានាំឱ្យប្រជាជាតិ គ្មានទស្សនវិស័យរួម ដែលវាជា ចលករ នៃកម្លាំងប្រជាពលរដ្ឋ សំរាប់កសាងអនាគតប្រជាជាតិ។ ខ្មែរ និង ខ្មែរលែងមានសេចក្តីទុកចិត្ត រវាងគ្នានិងគ្នា ព្រោះប្រជាពលរដ្ឋ បាត់ នូវស្នាមចំណាំថាអ្វីខ្លះ ដែលជាគ្រឹះរួម នៃប្រជាជាតិខ្លួន ដែលវាអាចឱ្យយួន គេសន្មត់ឱ្យខ្មែរ ទុកថ្ងៃទី៧មករា ជាថ្ងៃសង្គ្រោះជាតិ និង ដំណើរថ្មី នៃកម្ពុជា នៅក្រោមការត្រួតត្រា របស់យួន។ ដូច្នោះ ឆ្នាំ ២០១៩ វាគ្រាន់តែជាឆ្នាំ របស់ប្រជាពលរដ្ឋខ្មែរ បន្តលះបង់សិទ្ធខ្លួនជាម្ចាស់ស្រុកឱ្យទៅយួន នឹងបន្តអត់ធ្មត់ទ្រាំទ្ររស់នៅក្នុងអំណាចផ្តាច់ការ ដែលយួនគេជាអ្នកបង្កើត និង តុបតែង សំរាប់បំរើប្រយោជន៏គេ។

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens