6 février 2019
3
06
/02
/février
/2019
09:35
បុរាណភាសិតខ្មែរមួយចារឹក ជាគតិថា : « ទំពាំង ស្នង ឫស្សី », វាមានន័យប្រហែលនឹងប្រជាគំនិតមួយ គននាថា « ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់ »។ ទីមួយ វាជារូបភាព ឱ្យជម្រៅ នូវការទំនាក់ទំនង នៃអន្តរជំនាន់, ចំណែកទី២វិញ វាជាកម្រាស នៃគំនិត បញ្ចាក់ នូវប្រតិព័ទ្ធជានិរន្ត ចំពោះប្រភព នៃកំណើត។ ដូច្នេះ គំនិតទាំងពីរនេះ វាបង្ហាញ នូវឫទ្ធានុភាព នៃថាវរភាព របស់ប្រភពមូលដ្ឋាន ដែលជាប្រភព ជាអ្នកឱ្យកំណើតផង និង រក្សាកិរ្តិ៍ផង។ មែនពិត ប្រជាជាតិខ្មែរ មានប្រភពមូលដ្ឋានច្បាស់លាស់ ហៅថា « អារ្យធម៏មហានគរ » ដែលជាមោទនភាពអស់កាលជានិច្ច របស់ប្រជាពលរដ្ឋ, តែតាំងពីយូរយារមកហើយ មេរៀនគតិ របស់រៀមច្បង ដែលទុកជាគំរូល្អបវរ សំរាប់យុវជន ដែលអាចយកមកធ្វើជា « គាវរៈដោយមេត្រីភាព » វាស្ទើរគ្មានទាល់តែសោះ។