មនោគមវិជ្ជា របស់សម្តេចសីហនុ ហៅថា « សង្គមរាស្ត្រនិយម » ដែលទ្រង់ទុកជាផ្លូវកណ្តាល ដែលវាអាចនាំឱ្យប្រជារាស្ត្រខ្មែរ ជួបនូវភាពត្រជាក់ត្រជុំ សុខដុមរមនា ជាការគិតមួយ ទំនងជាមាន សុទ្ធចិត្ត និង សុភនិច្ជ័យ តែព្រះអង្គគ្មានបញ្ញាគ្រប់គ្រាន់ សំរាប់ធ្វើឲបានសម្រេច នូវគំនិត របស់ព្រះអង្គ ព្រោះទ្រង់ គ្មានជញ្ជីងសំរាប់ថ្លឹង អាត្តា (moi) និង យើង (nous)។ ភាព នៃអាត្តា របស់ព្រះអង្គ មានធម្មជាតិ ជា អញ ដែលវាផ្ទុយស្រឡះពីអនោគមវិជ្ជា នៃទ្រង់ ដែលត្រូវមានចាំបាច់ ជាគោលការណ៏ នៃ « យើង » ដែលជាគោលដៅ សំរាប់សង្រួបសង្គ្រួម និង នាំ បង្កើត នូវអំពើរួម ដែលជាកម្មវិធីរួម សំរាប់ជោគជ័យ នៃការអនុវត្តន៍រួម។ យើង ជា របស់ថ្មី សំរាប់ប្រជាជាតិខ្មែរ ដែលត្រូវចាំបាច់ មានជំនឿ និង មានសេចក្តីទុកចិត្តលើ អំពើរួម ដែលត្រូវធ្វើ ជួនកាលវាអាចជួបប្រទះ នូវអពើ ដែលមិនបានគ្រងទុក តែបើអ្នកធ្វើ មានជំនឿរួម និង សេចក្តីទុកចិត្តគ្នា វានឹងអាចរកមធ្យោបាយ ដោះស្រាយគ្រប់បញ្ហា ដែលមានកើតឡើងដោយមិនបានគិតទុក។ តែ អញ នៃសម្តេចសីហនុ វាស្ថិតនៅលើ និច្ចលភាព ព្រោះវាជាទម្លាប់ របស់រាជានិយមផ្តាច់ការខ្មែរ។ ទំនាស់ រវាង អញ នៃសម្តេចសីហនុ និង យើង នោះឯង ជាបរាជ័យ របស់សីហនុ។