ជាតិនិយមខ្មែរ ត្រូវបានប្រវត្តិសាស្ត្រខ្មែរ តាមរបៀបបកស្រាយជាផ្លូវការ ប៉បែរទៅរកតម្លៃ នៃរាជានិយម ដែលនាំអោយប្រវត្តិសាស្ត្រ មានលក្ខណៈចម ជាព្រះរាជពង្សាវតា ឬ ប្រវត្តិ នៃព្រះរាជវង្សានុវង្ស ក្នុងនោះ គេបង្ហាញតែគុណូបការៈសំខាន់ នៃព្រះមហាក្សត្រ។ ដូច្នេះ ជាតិនិយម វារលាយទៅក្នុង រាជានិយម ដែលនាំលេចឡើង នូវគំនិតជាតិនិយម គឺ ព្រះមហាក្សត្រ និង ស្នេហាជាតិ គឺ ស្នេហាព្រះមហាក្សត្រ។ គំនិតនេះ វាលើសពីគោលគំនិត នៃកំណោត ឬ សក្ការៈ នៃបុគ្គល ទៅទៀត ព្រោះ ព្រះមហាក្សត្រ ព្រះអង្គគឺជាសុកល (le roi est tout)។ ព្រះរាជាគ្រប់អង្គ តែងតែយក លក្ខណៈពិសេសនេះ មកបកស្រាយ សម្របទៅតាមផលប្រយោជន៏ របស់ព្រះអង្គរៀងៗខ្លួន។ រីឯគំនិតជាតិនិយម គ្រប់ហ្លួង តែងតែចៀសវាងអោយតម្លៃវា ព្រោះ តម្រូវអោយព្រះអង្គ ចែកប្រជាជាតិ ជាមួយប្រជារាស្ត្រ ព្រោះជាតិនិយម ជាសិទ្ធិ នៃបុគ្គល ហើយ សិទ្ធិ ត្រូវមាននីតិបញ្ញាតិ ដែលជាអត្ថភាព ប្រឆាំងនឹង រាជអំណាច។ ដូច្នេះ ព្រះមហាក្សត្រ ជាទូទៅ ព្រះអង្គ ចូលចិត្ត រំឭក នូវគំនិតស្នេហាជាតិ នៅពេលដែលព្រះអង្គត្រូវការ ប្រជាពលនិកាយ សំរាប់ធ្វើសង្គ្រាម បំរើរាជសម្បតិ ព្រោះស្នេហាជាតិ វាជា អារម្មណ៏មានកំណត់ និង តាមទេសកាល របស់បុគ្គលម្នាក់ៗផ្ទាល់ខ្លួន ហើយកម្លាំងរួមនោះ វានឹងរលាយបាត់ទៅវិញ នៅពេលណា ដែលគ្មានអ្នកណាម្នាក់ ជាអ្នកប្រមូល។ ដូច្នេះ គំនិតស្នេហាជាតិ ជាទួទៅ ជា ឧបករណ៏នយោបាយ របស់អំណាចនយោបាយ រីឯ គំនិតជាតិនិយមវិញ វាជាខ្លឹមសារជាតិ នៅក្នុងនីតិរដ្ឋ៕