Overblog
Editer l'article Suivre ce blog Administration + Créer mon blog
2 avril 2019 2 02 /04 /avril /2019 06:15

សាធារណរដ្ឋខ្មែរ មានកំណើតឡើង នៅថ្ងៃទី១០ តុលា ១៩៧០ ក្នុងបរិយាកាស អាប់អួរជាទីបំផុត។ ខំចម្លងក្បូនពីប្រទេសលោកសេរី ខំអោយ ប្រទេសជាមិត្តជាច្រើន ជួយជម្រុញអោយសាធារណរដ្ឋ លូតលាស់ ក្នុងមហាសង្គ្រាម មនោគមន៏វិជ្ជា។ មនុស្សជាច្រើន បានបូជាជីវិតក្នុងសង្គ្រាម ដើម្បីកំណើតសាធារណរដ្ឋ បន្លឺស្រាងៗ បានលេចចេញអំពី ការបូជាជីវិតនេះ គឺកំណើត នៃការស្រឡាញ់សេរីបុគ្គល ការស្រឡាញ់ឯករាជ្យ របស់ ជាតិខ្មែរ។ ក្នុងមួយជីវិតរដ្ឋខ្មែរ ដែលរស់ ក្នុងលក្ខន្ថិកៈ « សាធារណរដ្ឋសេរី » ស្ថានភាពប្រចក្ខ បីយុគ បញ្ចាក់អោយឃើញច្បាស់ អំពី ចលនាសាធារណរដ្ឋនិយម : យុគទី១ : នៅដំបូងឆ្នាំ ១៩៧០ នៅពេលដែល យួន-ចិន កុម្មុយនិស្ត ខ្មែរក្រហម សម្តេចសីហនុ សម្រេចចិត្ត វាយសាធារណរដ្ឋខ្មែរ គេអាចសង្កេតឃើញ ការសម្រេចចិត្ត ប្តូរម្តេច ការពារប្រទេស យ៉ាងគគ្រឹគគគ្រេង របស់ពលរដ្ឋខ្មែរ ទោះបីដឹងថា មាន មធ្យោបាយតិចក៏ដោយ។ យើងអាចសន្មត់ថា យុគនេះ ជាយុគ « ចលនា សាធារណរដ្ឋ »។ យុគទី២ : នៅឆ្នាំ ១៩៧២-៧៣ ចម្បាំងរាំងជល់ បាននាំអោយប្រទេសខ្មែរ ក្លាយទៅជា « សាធារណរដ្ឋ យោធានិយម » ពេលនោះ ប្រជាជនខ្មែរ មានទាំង យុវជន និស្សិត ក្រោកឡើង ប្រឆាំងនឹងការរិកចំរើន នៃអំណាចយោធា ហួសកំណត់អំណាច សាធារណរដ្ឋ។ ចលនានោះឈ្មោះ « ចលនា វិមានឯករាជ្យ » បានប្រមូល ប្រជាជន និង យុវជន រាប់ម៉ឺននាក់ អោយដាស់ប្រទេស អោយគេចចេញអំពី ផ្លូវផ្តាច់ការ យោធានិយម។ ចលនានោះ រលត់បាត់ទៅវិញ ក្រោមការគៀបសង្កត់ នៃអំណាចសាធារណរដ្ឋ ក៏ប៉ុន្តែបានប្តូររូបភាព និង ស្ថានភាពនយោបាយ សាធារណរដ្ឋខ្មែរ អស់រលីង លែងដូចដើមទៀត។ យុគទី៣ : នៅពេល សហរដ្ឋអាមេរីក សម្រេចចិត្ត ដកថយពីស្រុកខ្មែរ ទុកអោយ សាធារណរដ្ឋ យោធានិយម រលំក្រោម អាវុធ កុម្មុយនិស្ត និង សីហនុ នៅឆ្នាំ ១៩៧៣។ អ្នកសង្កេតការណ៏បរទេសទសងអស់ ចោទសួរថា ហេតុអ្វី ក៏បីបួនខែមកហើយ សាធារណរដ្ឋ នៅមិនរលំ ? ពីព្រោះ បីឆ្នសចុងក្រោយនេះ បានបណ្តុះថ្នាល សេរីភាពច្រើនណាស់ ហើយ សាធារណជន លែងអាចផ្ញើរ វាសនាខ្លួន ទៅលើ ទ្រឹស្តី កុម្មុយនិស្ត បានទៀតហើយ ហេតុនេះហើយ បានជាបីខែចុងក្រោយនេះ ជាដំណាង នៃការប្រយុទ្ធ « ឧត្តមគតិ សាធារណរដ្ឋនិយម ដៃទទេ » តទល់នឹង « ម៉ាស៊ិន សង្គ្រាម ចិន-យួន កុម្មុយនិស្ត » រហូតដល់អវសាន លក្ខន្ថិកៈ សាធារណរដ្ឋខ្មែរ។ ឧត្តមគតិ សាធារណរដ្ឋនិយម ដែលគេស្មានតែ ស្លាប់បាត់បង់ជីវិតទៅហើយនៅពេលនោះ នៅបន្ត ជាអចិន្ត្រៃយ៏នៅក្នុងព្រលឹង អ្នករំដោះនៅទល់ដែន និង ប្រជាជនខ្មែរឯទៀត ដែលភៀសខ្លួន ជាបណ្តោះអាសន្ន មករស់នៅបរទេស។ លោក លន់ នល់ និង ទ្រង់ ស៊ីសុវត្ត សិរិមតៈ មានគុណសម្បត្តិមួយ ដែលគេមិនអាចប្រកែកបាន :

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens