23 août 2019
5
23
/08
/août
/2019
05:25
ការសម្រេចចិត្ត ធ្វើមាតុភូមិនិវត្តន៏ នៅថ្ងៃទី៩ វិច្ជិកា ឆ្នាំ ២០១៩ របស់លោក សម រង្សី ជាកិរិយាវិរភាពមួយគួរអោយកោតសរសើរ។ ថ្ងៃនោះ ជាថ្ងៃព្យុហយាត្រា ព្រោះគាត់ថ្លែងថា មានខ្មែរ២លាននាក់ រស់នៅប្រទេសថៃ ម៉ាឡេស៊ី និង កូរ៉េខាងត្បូង នឹងចូលរួមជាមួយគាត់។ ការពោលអះអាងនេះ វាចោទជាបញ្ហា នៃការរៀបចំទ្រង់ទ្រាយធំ ក្នុងផ្នែកបច្ចេកទេស និង សម្ភារៈនៃការដឹកនាំ ដើម្បីដឹកជញ្ចូនមនុស្សចំនួន២លាននាក់ ចូលស្រុកខ្មែរក្នុងរយៈពេលតែមួយគត់។ សួរថា តើលោក សម រង្សី គាត់និយាយដោយហ្មត់ចត់ក្នុងឋានៈគាត់ជាប្រមុខ មានការទទួលខុសត្រូវ ? ឬ គាត់និយាយ ជាអារម្មណ៏ក្បាច់គុននៅក្នុងសុវោហារ របស់គាត់តែប៉ុណ្ណោះ ?