តាំងពីឆ្នាំ ១៩៩១ មក ប្រជាពលរដ្ឋខ្មែរ រង់ចាំ ការសក នៃរបបនយោបាយចាស់ តាមការកំណត់ នៃកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១។ តែជាការរង់ចាំស្កក តែក៏មិនបានគិតថា វាខកខាន ដ្បិតមានឧបស័គ្គអ្វីមួយរារាំង។ កង្វះនេះ វាជាពេលវេលាគ្រោះថ្នាក់ និង គួរឱ្យបារម្ភ : « សង្ឃឹមថា លោកចាស់ស្លាប់បាត់ទៅហើយ តែ លោកថ្មី ក៏មិនលេចចេញជារូបរាងដែរ »។ មែនពិត ប្រជាពលរដ្ឋខ្មែរនាំគ្នា ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ តាមការបោះឆ្នោត ដោយមានជំនឿថា វាគ្រប់គ្រាន់សំរាប់ ផ្សាំប្រជាធិបតីនៅស្រុកខ្មែរ តែភ្លេចគិតថា ក្សីណនោះ តួអង្គសំខាន់ៗ នៃលោកចាស់អាយុខៃ ជាអ្នកបន្តធ្វើជានាយកថ្មី គ្មានការយល់ដឹងអំពីបញ្ហាប្រឈម អាចនាំមក នូវស្មារតីថ្មី នៃការផ្លាស់ប្តូរចាំបាច់វិធីសាស្ត្រដឹកនាំជាតិ ព្រោះគំនិតសុខុម ជាទព្វសម្ភារៈ ដែលត្រូវរចនា ដើម្បី បំបែកអារ្យធម៌កខ្វក់ ពីគំនិត នៃតួអង្គចាស់ទាំងនោះ ដែលធ្លាប់ដើរនៅលើផ្លូវអពមង្គល វាមិនទាន់លេចធ្លោ ជាបច្ច័យ។ កំហាន