28 septembre 2019
6
28
/09
/septembre
/2019
06:45
លោក សម រង្ស៊ី បើគាត់ ចូលស្រុកខ្មែរ តាមច្រកចូលសម្ងាត់ គេមិនអាចទុកទង្វើនេះ ជាមាតុភូមិនិវត្ត ដូចដែលគាត់បានប្រកាសជាឧឡារិកនោះឡើយ ព្រោះជនខ្មែរទាំងឡាយ ជាអ្នកគាំទ្រគាត់ ត្រូវដឹងច្បាស់សេចក្តីសំរេចនេះ ដើម្បីនាំគ្នាទៅទទួលគាត់។ តែបើគាត់ចូល គ្មាននរណាដឹង តើចាំបាច់គាត់កំណត់កាលបរិច្ជេទធ្វើអ្វី ? ដូច្នេះ បើ រង្ស៊ី គាត់មធ័្យត គឺពិតជាគាត់ មានច្រកចូលស្រុកជាផ្លូវការ។ តែបក្សពួក ហ៊ុន សែន ក៏នាំគ្នាទៅចាប់គាត់ ដូចតម្រេករបស់មេខ្លួនដែរ។ ប៉ុន្តែ រង្ស៊ី គាត់ថា គាត់មិនមែនជាមនុស្សល្ងង់ ឱ្យគេចាប់គាត់បាននោះឡើយ។ ត្រង់ចំណុចនេះ ដែលគាត់ ចិញ្ចឹមភាពមិនច្បាស់លាស់ នៅក្នុងអារម្មណ៏របស់អ្នកគាំទ្ររបស់គាត់ ព្រោះ ស្ថានការណ៏ (scénario) ដែល រង្ស៊ី ចូលស្រុក វាប្រាកដជាត្រូវគេចាប់ ដូច្នេះបើមិនឱ្យគេចាប់ គឺមានតែមិនចូល។