14 novembre 2019
4
14
/11
/novembre
/2019
21:42
នៅក្នុងរជ្ជកាល ព្រះបាទជ័យវ័រ្មនទី៧ មានសិលាចារឹតចារថា « ទុក្ខរបស់ប្រជានុរាស្ត្រ ជាទុក្ខរបស់ព្រះមហាក្សត្រ »។ បើអ្នកបានឮពាក្យស្លោកនេះ ដោយមិនបានយកវាមកពិចារណា វាច្បាស់ជាយល់ឃើញថា ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជហឬទ័យករុណាពិត ដល់ប្រជានុរាស្ត្រ។ ជាការពិត នៅក្នុងបរិបទ នៃអំណាចផ្តាច់ការ អ្វីមួយ ដែលជាសេចក្តីមេត្តារបស់អ្នកដឹកនាំ វាទុកជាគុណធម៏របស់នរៈនោះ ព្រោះប្រជានុរាស្ត្រ ជា រាស្ត្រ (sujet) បើខ្លួនមានទុក្ខ តែបើទុក្ខនោះ វាមិនមែនជាការយល់ឃើញផងដែររបស់ស្តេច ថាជាទុក្ខផ្ទាល់របស់ព្រះអង្គ វាអាចមិនទុកជាទុក្ខ។ ដូចយ៉ាង ព្រះមហាក្សត្រ កេណ្ឌរាស្ត្រធ្វើទាហាន ដើម្បីធ្វើសង្គ្រាម បំរើមហិច្ជិតាផ្ទាល់របស់ព្រះអង្គ នាំអោយប្រជានុរាស្ត្រ មានទុក្ខ តែទុក្ខនោះ វាផ្ទុយពីផលប្រយោជន៏របស់ព្រះអង្គ។