ភ្នំពេញ ឆ្លើយតបនឹងតម្រូវការអន្តរជាតិ និងសកម្មភាពរបស់លោក រង្ស៊ី ដោយប្រើអត្ថសញ្ញា កឹមសុខា។ វិធានការនេះ តម្រង់ទៅគោលដៅពីរយ៉ាង : ទី១គឺ ចង់បង្ហាញអំពីចិត្តជ្រះថ្លារបស់ខ្លួនចំពោះអនុសាសន៏អន្តរជាតិថា ខ្លួនកំពុងជម្រាលទៅរកដំណោះស្រាយចុងក្រោយដែលពួកអន្តរជាតិចង់បាន ; ទី២គឺ ចង់បំបែកថ្នាក់ដឹកនាំ, ពួកសកម្មជន និងអ្នកគាំទ្រ របស់គណបក្សសង្គ្រោះជាតិ។ វិធានការបែបនេះ ពួកយួនកុម្មុយនិស្ត ដែលជាចៅហ្វាយដាច់មុខ របស់របបនៅភ្នំពេញ គេនិយមយកមកអនុវត្ត នៅពេលដែលខ្លួនជួបប្រទះនឹងបញ្ហាចម្បង សំរាប់ពន្យាលពេល ដើម្បីលោតកន្លងបញ្ហា។ តាមមេរៀនរបស់យួន របបនៅភ្នំពេញដឹងច្បាស់ថា ម៉ាស៊ិន នៃសេចក្តីសម្រេចរបស់អន្តរជាតិ វាមានទម្ងន់ធ្ងន់ ហើយដើរយឺតណាស់, ដូច្នេះ បើសិនជាខ្លួនអាចកៀងគរ សហគមអឺរ៉ុបក្តី អង្គការសហប្រជាជាតិក្តី សហរដ្ឋអាមេរិកក្តី ផ្តល់ឱ្យខ្លួនមានលទ្ធភាព ប្រើពេលវេលាបន្ថែម សំរាប់ឆ្លើយតបនឹងតម្រូវការនោះ ច្បាស់ជាខ្លួនមានជ័យជំនេះ ព្រោះសេក្តីសម្រេចរបស