នៅ អឺរ៉ុប សព្វថ្ងៃ មាន គ្រឹះស្ថាន មួយ ធ្វើ សកម្មភាព ចេញ មុខ ជួយ ដល់ ការតស៊ូ អហិង្សា របស់ ពួក អ្នក ប្រជាធិបតេយ្យ ប្រឆាំង នឹង របប ផ្តាច់ការ។ គ្រឹះស្ថាន នោះ ដើម ឡើយ ឈ្មោះ « Otpor ! » (កម្រាញ !) ជា កូន ក្រុម បង្កើត ដោយ យុវជន ស៊ែប (serbe) នៅ ឆ្នាំ ១៩៩៨។ គោលបំណង គឺ ដើម្បី រំលំ ប្រធានាធិបតី នៃ ប្រទេស យូហ្គោស្លាវី ឈ្មោះ Slobodan Miloševic។ ក្រុម នេះ ចាប់ ផ្តើម ល្បី ឈ្មោះ បន្ទាប់ ពី និស្សិត ៤ នាក់ ជា យុទ្ធកៈ របស់ Otpor ! ត្រូវ ប៉ូលីស នៃ របប Miloševic ចាប់ ខ្លួន រួច បញ្ចូន ទៅ តុលាការ ហើយ កាត់ ទោស ដាក់ ពន្ធនាគារ ចំនួន ១៥ ថ្ងៃ។ ក្រុម តូច នោះ មាន របៀប រៀបចំ និង ប្រតិបត្ដិការ ជា បន្ទាត់ផ្តេក គ្មាន អ្នក ដឹកនាំ ជា ផ្លូវការ បង្ហាញ នូវ មធ្យោបាយ គ្រប់គ្រាន់ ដើម្បី ធ្វើ ឱ្យ របបនោះ ចុះ ខ្សោយ។ Otpor ! ប្រមូល ផ្តុំ យុវជន គ្រប់ និន្នាការ នយោបាយ លើក លែង តែ ពួក អ្នក កុម្មុយនិស្ត។ សកម្មភាព មិន ជា នយោបាយ ជ្រុល គ្រាន