12 décembre 2019
4
12
/12
/décembre
/2019
07:13
របប ក្រុង ភ្នំពេញ គេ មិន ឱ្យ សារៈសំខាន់ ដល់ ការដាក់ ទណ្ឌកម្ម របស់ សហរដ្ឋ អាមេរិក ដល់ គន់ គីម និង ទ្រី ភាព ព្រោះ គេ យល់ ឃើញ ថា វា មិន ជា អ្វី ទេ ដល់ របប របស់ គេ។ តែ របប នេះ ភ្លេច គិត ថា វា មិន ជា អ្វី ទេ ដល់ ខ្លួន តែ ខ្លួន ភ័ន្ត ព្រោះ ថា វា មាន មាន ក្លិន ស្អុយ ចេញ ពី ខ្លួន ភាយ ពាសពេញ នៅ ក្នុង និង ក្រៅ ស្រុក ដែល វា នាំ ឱ្យ នគរខ្មែរ អាម៉ាស់កេរ្ត៍។ តាម ធម្មតា របប នេះ រមែង ប្តឹង ជនណា ទៅ តុលាការ ដែល ហ៊ាន រិះគន់ លើ អ្វី មួយ ដល់ ខ្លួន ថា បរិហារកេរ៍ ហើយ ឱ្យ ចៅក្រម ជា អាយ៉ង របស់ ខ្លួន កាត់ទោស នរៈនោះ ដាក់ ព័ន្ធនាគារ។ ហេតុ អ្វី បាន ជា របប នេះ មិន ប្តឹង ក្រសួង រតនាគារ អាមេរិកាំង បើ ជឿង ជាក់ច្បាស់ ថា គូកន ខ្លួន ជា ជន ស្អាតស្អំ ?