សហគមន៏ អឺរ៉ុប ដកហូត ការអនុគ្រោះ ពន្ធ EBA មួយផ្នែក ពី កម្ពុជា មាន អត្រា ២០% ស្មើនឹង ចំនួន ទឹកប្រាក់ ប្រមាណ ១ ពាន់ លាន ដុល្លារ សហរដ្ឋអាមេរិក ។ នៅលើ ពិភពលោក នេះ មាន ៦៥ ប្រទេស ទន់ខ្សោយ ដែល ទទួល បាន ការអនុគ្រោះពន្ធ នេះ ដែល ជា វិធានការ សំរាប់ ជួយឧបត្ថម្ភ ការអភិវឌ្ឍន៏ សេដ្ឋកិច្ច នៃ ប្រទេស ទាំងនោះ។ ជាលើក ទី១ មួយហើយ ហើយ ជា ប្រទេស ទី១ ផងដែរ ដែល សមគមន៏ អឺរ៉ុប គេ ធ្វើ ការសំរេចចិត្ត ដាក់ទណ្ឌកម្ម ចំពោះការខកខាន មិនបាន គោរព សិទ្ធិមនុស្ស និង នយោបាយ នៅ កម្ពុជា។ ការដាក់ទណ្ឌកម្ម នេះ មាន លក្ខណៈ ជា ការដាក់ទណ្ឌកម្ម ខាង សីលធម៌ ជាង សេដ្ឋកិច្ច បើ យោងទៅតាម អត្រា ទាប នៃ ការដកហូត ការអនុគ្រោះ ពន្ធ។ តែ ខាង សីលធម៏ វា មាន ទំហំ ធំណាស់ ព្រោះ ជា ផ្លូវការ លើក ឆាក អន្តរជាតិ, លើកលែង តែ ប្រទេស មួយចំនួន តិចណាស់ ដែល គាំទ្រ របប ដឹកនាំ នៅ កម្ពុជា, គេ ទុក ស្រុកខ្មែរ ជា ប្រទេស ដឹកនាំ ដោយ របប ផ្តាច់ការ។ ជា ការពិត របប នៅភ្នំពេញ មាន អំណ