28 février 2020
5
28
/02
/février
/2020
07:01
នៅក្នុង សង្គម សុខដុម សមាជិក ម្នាក់ៗ ទទួល បាន ចំណែក ត្រឹមត្រូវ ពី ភាពសម្បូណ៏ ឬ សារពើ សេដ្ឋកិច្ច មាន ផល ល្អ របស់ សង្គម។ ចំណែក នេះ ជា មូលដ្ឋាន នៃ សមភាព និង យុត្តិធម៏ រវាង សមជិក ទាំងឡាយ។ ពិតណាស់ហើយ នៅក្នុង សង្គម សេរី វា តែងតែ មាន អ្នកមាន អ្នកក្រ តែ ចំណែក សម្យរម នោះ វា អនុញ្ញាត អោយ អ្នកក្រ រស់នៅ ដោយ សេចក្តីថ្លៃថ្នូរ ជា មនុស្សចំណែក អ្នកមាន គេ មិន ចាត់ទុក ថា ជា មនុស្ស លោភលន់។ ទាំង អ្នកក្រ និង អ្នកមាន មាន អារម្មណ៏ ដោយ ជំនឿ ដូចគ្នា ថា ខ្លួន បាន ចូលរួមចំណែក នៅក្នុង ផលិត ផ្លែផ្កា ល្អ នៃ ការពង្រិក ផល នៃ សង្គម។ អារម្មណ៏ នេះ ជា មូលដ្ឋាន នៃ យុត្តិធម៏ រួមគ្នា ព្រោះ គុណស្រ័យ ដែល បាន កសាង រៀងៗ ខ្លួន ត្រូវ បាន អ្នកផង ទទួលស្គាល់ ទៅវិញទៅមក។