6 avril 2020
1
06
/04
/avril
/2020
02:01
តើ សាមគ្គីភាព វា ជា ធម្មជាតិ នៃ សត្វលោក ? បើ យើង សង្កេតមើល ការរស់នៅ នៅក្នុង សហគមន៏ ឬ ហ្វូង នៃ ស្រមោច ក្តី ឃ្មុំ ក្តី ស្វា ក្តី យើង ឃើញមាន សាមគ្គីភាព ជា មូលដ្ឋាន នៅក្នុង សហគមន៏។ សាមគ្គីភាព នោះ វា ពុំមែន ជា បែបបទ នៃ ការគិត តែ ជា ទំលាប់ ជា ធម្មជាតិ ដើម្បី ការរស់រានជីវិត របស់សហគមន៏។ សាមគ្គីភាព ក៏មានដែរ នៅក្នុង សង្គមដើម នៃ មនុស្សលោក ព្រោះ មនុស្សលោក ក៏ជា សត្វលោក។ សាមគ្គីភាព នោះឯង ដែល ជា បែបបទ នៃ កុសល និង អកុសល ដោយគ្មានគិត ព្រោះ វា ជា ធម្មជាតិ សំរាប់ ការរស់រានជីវិត គឺ ថា អ្វី ដែល មាន ប្រយោជន៏ ជា កុសល អ្វី ដែល ជា ចង្រៃ ជា អកុសល សំរាប់ សហគមន៏ ឬ សង្គម។