ជំនួប កឹម សុខា និង ហ៊ុន សែន និង លិខិត របស់ សម រង្ស៊ី ផ្ញើ ចំពោះ ហ៊ុន សែន ថ្មីៗនេះ បង្កើត ព្រឹត្តិការណ៏ ជា ទម្លាប់ នៅស្រុកខ្មែរ និង នៅក្នុងមជ្ឈដ្ឋាន នៃ ពួក អ្នកវិភាគ នយោបាយ ដែល មាន ឈ្មោះ ថា ‹‹ ការរង់ចាំ ជា ថ្មី ›› ដោយ សង្ឃឹម ថា វា នឹងអាច ជា បន្លក នៃ ដំណោះស្រាយ នយោបាយ រវាង នយៈជន ទាំងឡាយ ដែល ជា គូប្រឆាំងគ្នា។ និន្នាការ ជា ទូទៅ គេ ទុក ជា ព្រឹត្តិការណ៏នវិជ្ជមាន ព្រោះ វា បង្ហាញ នូវ រូបភាព នៃ ការផ្សះផ្សាជាតិ។ តែ រូបភាពនេះ វា ធ្លាប់មាន តាំងតែ ពី ឆ្នាំ ១៩៩៣ គឺ ការបង្កើត រដ្ឋាភិបាល ក្បាលពី, មកដល់ឆ្នាំ ២០១៤ គឺ គណបក្ស សង្គ្រោះជាតិ ព្រមចូលរដ្ឋសភា។ ដូច្នេះ អស់រយៈ ជាង ពីរ ទស្សវត្សរ៏ មកហើយ ដែល ប្រជានុរាស្ត្រខ្មែរ រស់នៅ ក្នុង ការរង់ចាំ ទោះបី ក្នុង រយៈពេលនោះ វា មាន ការរំលោភ និង ការគាបត្បៀត គ្រប់បែបយ៉ាង ពីសំណាក់ របបផ្តាច់ការ ដើម្បី រក្សាអំណាច។ រហូត មកដល់ ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវបាន អំណាចនោះ ចាប់ដាក់ ព
Shana 03/06/2020 17:15